ក្នុងចំណោមនារីរាំរបាំបាឡេទាំង ៩ ដូចបង្ហាញក្នុងរូប តើអ្នកពេញចិត្តមួយណាជាងគេ? ការជ្រើសរើសមួយរបស់អ្នក នឹងអាចផ្ទៀងផ្ទាត់នូវចម្លើយដែលសបង្ហាញពីនិស្ស័យពីកំណើតរបស់អ្នកដូចខាងក្រោម៖
នារីរាំរបាំបាឡេទី ១
អ្នកគឺជាមនុស្សដែលដែលខិតខំប្រឹងប្រែងដើម្បីចង់ពង្រឹងគុណភាពជីវិតរបស់ខ្លួនឯង។ អ្នកខ្លះគិតថា ចង់មានទំនាក់ទំនងជាមួយអ្នកគឺរាងពិបាក ប៉ុន្តែការពិតទៅពេលស្គាល់អ្នកឲ្យស៊ីជម្រៅទើបពួកគេដឹងច្បាស់។ អ្នកមិនមែនជាមនុស្សអាត្មានិយមទេ ហើយការខិតខំគ្រប់យ៉ាងគឺដើម្បីចង់ទទួលបានជីវិតដ៏ល្អមួយតែប៉ុណ្ណោះ។
នារីរាំរបាំបាឡេទី ២
អ្នកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ អ្នកចូលចិត្តមើលថែយកចិត្តទុកដាក់អ្នកដទៃ ឲ្យតែស្ថិតក្នុងបរិបទការងាររបស់អ្នក។ អ្នកជាមនុស្សឆ្លាតវៃ រហ័ស ហើយអ្នកដែលបានស្គាល់អ្នក គេតែងតែមិនរារេនោះទេក្នុងការស្តាប់យោបល់ល្អៗពីអ្នក។
នារីរាំរបាំបាឡេទី ៣
គំនិតរបស់អ្នកគឺសំខាន់ខ្លាំងណាស់ មិនថាតែសម្រាប់អ្នកផ្ទាល់និងមនុស្សជុំវិញខ្លួន។ គេឲ្យតម្លៃទៅលើការគិត និងការបញ្ចេញយោបល់របស់អ្នក។ ជាធម្មតាអ្នកងាយនឹងចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន ប៉ុន្តែបើរឿងខ្លះខុសអ្នកក៏ស៊ូកែតម្រូវធ្វើឲ្យបានត្រឹមត្រូវ បើទោះបីជាមនុស្សនៅជុំវិញខ្លួនគិតផ្សេងក៏ដោយ។
នារីរាំរបាំបាឡេទី ៤
អ្នកមានវិចារណញ្ញាណរាងចម្លែកបន្តិច ដោយជារឿយៗអ្នករមែងត្រូវបានគេយល់ច្រឡំ ហើយធ្វើឲ្យអ្នកឈឺចាប់។ ត្បិតបើពេលខ្លះអ្នកឲ្យតម្លៃអ្នកដទៃ តែគេបែរជាមិនឃើញពីតម្លៃរបស់អ្នក ហើយនាំឲ្យអ្នកធ្លាក់ក្នុងផ្លូវងងឹតមួយតែម្នាក់ឯង។ អ្នកជាប្រភេទមនុស្សដែលប្រើប្រាស់មនោសញ្ចេតនាខ្ពស់ណាស់។
នារីរាំរបាំបាឡេទី ៥
អ្នកជាមនុស្សឯករាជ្យ ហើយចេះបង្កើតវិន័យចំពោះជីវិតខ្លួនឯង ដោយឡែកក្នុងការបំពេញការងារអ្វី គឺអ្នកមិនសូវចេះពឹងពាក់អ្នកដទៃឲ្យជួយឡើយ ដោយអ្នកមានជំនឿជាក់និងភាពរឹងមាំដោយខ្លួនឯង។
អ្វីដែលអ្នកទាមទារពីអ្នកដទៃ គឺមានតែមួយគត់ នោះគឺភាពស្មោះត្រង់របស់គេ អ្វីផ្សេងគឺអ្នកអាចបំពេញសម្រាប់ខ្លួនឯងបាន។
នារីរាំរបាំបាឡេទី ៦
ជាមនុស្សដែលមានការប្រាស្រ័យទាក់ទងល្អ ដោយអ្នកមានមិត្តភក្តិជាច្រើន ហើយអ្នកចូលចិត្តជួយពួកគេ។ អ្នកមានឥទ្ធិពលល្អមួយ ដែលធ្វើឲ្យមនុស្សជាច្រើនទទួលបានភាពកក់ក្តៅពេលនៅក្បែរអ្នក។
ជារៀងរាល់ថ្ងៃអ្នកព្យាយាមអភិវឌ្ឍខ្លួនឯង អ្នកចង់ធ្វើអ្វីដែលជាខ្លួនឯង ហើយការជួយការផ្តល់ឲ្យអ្នកដទៃ អ្នកមិនចង់បានអ្វីត្រលប់មកវិញជាការតបស្នងឡើយ។
នារីរាំរបាំបាឡេទី ៧
អ្នកជាមនុស្សដែលចេះបត់បែននិងងាយយល់ ហើយក៏ជាអ្នកស្តាប់ដ៏ល្អម្នាក់ដែរ តែមិនចូលចិត្តធ្វើការវិនិច្ឆ័យលើរឿងរ៉ាវណាមួយឡើយ។ ដោយអ្នកគិតថាមនុស្សម្នាក់ៗមានផ្លូវដើររៀងខ្លួន ហើយអ្នកតែងតែបើកបេះដូងទទួលរាប់អានមិត្តថ្មីៗ។
នារីរាំរបាំបាឡេទី ៨
អ្នកគឺជាមនុស្សកំប្លែង ដឹងពីរបៀបធ្វើឲ្យមនុស្សសើច ធ្វើឲ្យមនុស្សសប្បាយ។ បើនិយាយពីដំណើរផ្សងព្រេងក្នុងដំណើរកម្សាន្តផ្សេងៗ គឺអ្នកចូលចិត្តខ្លាំងណាស់។
ជាងនេះអ្នកក៏ជាមនុស្សដែលស្មោះត្រង់នឹងខ្លួនឯង បើនិយាយអ្វីហើយគឺធ្វើ ហាមខ្លួនឯងអ្វីហើយគឺត្រូវតែជៀសឲ្យបាន។ បើនិយាយពីគោលដៅផ្សេងៗ អ្នកដាក់ចិត្តធ្វើហើយ គឺមិនចង់ឈប់ទេ បើមិនទាន់ចប់ គឺសឹងតែមិនចង់សម្រាក។
នារីរាំរបាំបាឡេទី ៩
អ្នកជឿថា ការមានជីវិតគឺជាអំណោយដ៏ធំបំផុតហើយ ដោយអ្នកព្យាយាមកែច្នៃដុះខាតវាឲ្យបានល្អបំផុត ហើយមិនងាយបោះបង់អ្វីមួយឡើយ។ អ្នកមានមោទនភាពចំពោះអ្វីដែលអ្នកសម្រេចបាន អ្នកចេះលើកទឹកចិត្តខ្លួនឯង ពេលដែលជាប់គាំងឬដើរដួល។
អ្នកមានវិធីសាស្រ្តល្អជាច្រើនសម្រាប់ជីវិតមួយនេះ ដោយអ្នកប្រើប្រាស់គ្រប់ឱកាសដែលមាន មកធ្វើជាមេរៀន មកធ្វើជាបទពិសោធន៍ មកអភិវឌ្ឍខ្លួនឯងជារឿយៗ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក