មិនមែនទំនេរ អត់ការងារធ្វើ ទើបដើរលេងទេ តែឆ្លៀត រកក្ដីសុខ និងផ្ដល់ពេលវេលាឱ្យខ្លួនឯងបានសម្រាកខ្លះ

មិនមែនទំនេរ អត់ការងារធ្វើ ទើបដើរលេងទេ តែឆ្លៀត រកក្ដីសុខ និងផ្ដល់ពេលវេលាឱ្យខ្លួនឯងបានសម្រាកខ្លះ!

មិនមែនសល់លុយច្រើន ទើបដើរហើរ ហូបចុករបស់ឆ្ងាញ់ៗអីនោះទេ តែព្រោះដឹងខ្លួនឯងហត់នឿយ និងលំបាកច្រើន ទើបរកអ្វីឆ្ងាញ់ៗបំពេញក្រពះ កុំឱ្យមាត់ហ្នឹងវាអភ័ព្វពេក!

មិនមែនមិនចង់ប្រើរបស់ថ្មីៗ សម្ភារនិយមអីនោះទេ តែសន្សំសំចៃ ដើម្បីទិញអ្វីដែលសំខាន់ ចាំបាច់ និងទុកលុយប្រើពេលត្រូវការបន្ទាន់!

ពេលខ្លះ ជីវិតជារបស់យើង មិនថាយើងចង់ធ្វើអ្វី ទិញអ្វី ញុំាអ្វី ទៅណានោះឡើយ វាជាការសម្រេចចិត្តរបស់យើងខ្លួនឯង!

47750c57f534ce02c0e80b6b87700567

- ធ្វើការហត់ ញុំាអីឆ្ងាញ់ៗ មានអីខុស?

- ស្មុគស្មាញខ្លាំង ចេញទីរកអីផឹកស៊ីខ្លះ មានអីខុស?

- ហត់នឿយខ្លាំង ទៅដើរលេងលំហែកាយ សម្រាកខួរក្បាលខ្លះ មានអីខុស?

- ប្រើរបស់ថ្លៃ ឬថោក ជារឿងរបស់យើងទេ មានអីខុស?

មនុស្សខ្លះ បន្ទោសអ្នកដទៃបានគ្រប់រឿង លើកលែងតែរឿងខ្លួនឯង!

មនុស្សខ្លះ រិះគន់ពេបជ្រាយ សើចចំអកគេគ្រប់យ៉ាង​ លើកលែងតែខ្លួនឯង!

មនុស្សខ្លះ មើលមិនឃើញកំហុសខ្លួនឯងទេ ព្រោះរវល់តែមើលកំហុសគេពេក!

មនុស្សខ្លះ ទើសនឹងជីវិតគេណាស់ គិតគូរជំនួសម្ចាស់គេណាស់ តែភ្លេចមើលខ្លួនឯង!

មុននឹងរិះគន់ ឬទៅទើសនឹងជីវិតអ្នកដទៃ គប្បីក្រឡេកមើលខ្លួនឯងជាមុនសិន!

936826407dd0414d126d46779e30ae21

អ្នកដទៃនិយាយពីយើង ចាំចាប់កំហុសយើង ទើសយើងជារឿងគេ ហើយវាមិនខុសទេ ដែលយើងធ្វើអ្វីទៅតាមតម្រូវការចាំបាច់ និងសម្រេចបំណងខ្លួនឯង។ តែបើយើងយកខួរក្បាលទៅគិតសម្ដីគេពេក យើងនឹងខុសចំពោះខ្លួនឯង។ បើយើងទៅខ្វល់ និងព្យាយាមផ្គាប់ចិត្ត តម្រូវភ្នែកគេពេក យើងនឹងខុសចំពោះខ្លួនឯង។

មិនបាច់ព្យាយាមផ្គាប់ចិត្តគេពេកទេ ល្មមៗទៅបានហើយ ធ្វើខ្លួនឱ្យតែល្អ រស់នៅឱ្យមានក្ដីសុខ មានហុបចុកគ្រប់គ្រាន់ សប្បាយចិត្តនឹងជីវិតខ្លួនឯង កុំទៅច្រណែន ឬឈ្នានីសអ្នកដទៃ វាល្អហើយសម្រាប់យើង។ ក៏កុំយកជីវិតទៅប្រើដើម្បីអ្នកណាពេក រហូតដល់ភ្លេចខ្វល់ពីខ្លួនឯងឱ្យសោះ៕

C2497c9b56154bdeb4fa5bcfc369da31

អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: