កន្លែងដែលមានជាតិសំណើមច្រើន ក៏ជាកន្លែងដែលអាចផ្ទុកសរីរាង្គផ្សិត បាក់តេរី ដែលជាដើមចមបង្កមេរោគជាច្រើនមកលើរាងកាយ និងអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
ខាងក្រោម Knongsrok បង្ហាញរបស់សាមញ្ញ ៣ ដែលមនុស្សជាច្រើនមើលរំលង និងមិនសូវបានសម្អាតដិតដល់ តែវាជាកន្លែងផ្ទុកមេរោគខ្ពស់បំផុត៖
៣) ជ្រុញហាន់សាច់
ជារបស់សំខាន់មួយក្នុងផ្ទះបាយ ដែលស្រ្តីមេផ្ទះខ្វះពុំបាន ព្រោះជ្រុញគឺប្រើសម្រាប់ទុកហាន់សាច់ បន្លែជាដើម។ ប៉ុន្តែអ្នកក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ដែរ លើការសម្អាតវាឲ្យបានដិតដល់ ព្រោះវាជាមូលហេតុដែលអាចបង្កជំងឺដល់សមាជិកគ្រួសារ ក្រោយពេលទទួលទានអាហាររួច។
អ្នកគួរយកទឹកអំបិលមកជូតលាងសម្អាត ហើយយកទៅហាលថ្ងៃដើម្បីធានាថាអាចសម្លាប់បាក់តេរី ១០០ ភាគរយ។
២) ច្រាសដុះធ្មេញ
ពេលដុះសម្អាតធ្មេញហើយ គ្នាយើងខ្លះគ្រាន់តែលាងទឹកវាទុកនៅប្រអប់ដាក់របស់របរក្នុងបន្ទប់ទឹក។ តើអ្នកដឹងទេ វាអាចឲ្យបាក់តេរីហោះមកទំនៅលើនោះរាប់មិនអស់? ជាការប្រសើរបំផុត អ្នកគួរតែផ្លាស់ប្តូរច្រាសដុះធ្មេញរៀងរាល់ ៣ ខែម្តង ហើយនៅពេលដុះសម្អាតហើយ សូមយកវាមកទុកនៅកន្លែងស្ងួត ហើយជៀសឲ្យបានការក្សាទុកនៅក្បែរចានបង្គន់។
១) សំលៀកបំពាក់គ្រឿងក្នុង
គ្នាយើងខ្លះមិនថាស្រីឬប្រុស បើខោអាវធម្មតាហ៊ានហាលនៅខាងក្រៅចំថ្ងៃពេញៗ តែបើឈុតខាងក្នុង ដូចជាអាវទ្រនាប់ ឬខោទ្រនាប់ គឺហាលនៅខាងក្នុងបរិវេណផ្ទះដែលមិនសូវទទួលបានពន្លឺគ្រប់គ្រាន់។
នៅពេលដែលវាមិនស្ងួតស្រួលបួលនោះ ខ្លះក៏យកទៅហាលកង្ហារ ដែលនាំឲ្យវាមានក្លិនអាក្រក់ ហើយផ្អាប់មេរោគជាច្រើនលើនោះ បើទោះបីជាស្ងួតក៏ដោយ។ ល្អបំផុតគួរតែយកម៉ាស៊ីនផ្លុំ ប៉ុន្តែយូរៗម្តងបានហើយ ដោយជម្រើសល្អគឺមានតែហាលក្រោមពន្លឺថ្ងៃគ្រប់គ្រាន់ ដោយប្រសិនណាមានភាពខ្មាសអៀន គួរយកទៅហាលនៅបរិវេណផ្ទះណាមួយដែលជៀសពីភ្នែកមនុស្ស៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក