និយាយ​គុណសម្បត្តិ​គឺ​លើស​គេ តែ​គុណវិបត្តិ​ក៏​មាន​ដែរ​សម្រាប់​មនុស្ស​មាន​ឈាម​ប្រភេទ O

មនុស្ស​យើង​ម្នាក់ៗ​ ​ខ្លះ​មាន​សរីរាង្គ​ដូច​គ្នា តែ​ជឿ​ថា​ប្រភេទ​ឈាម​គឺ​មិន​អាច​ដូច​គ្នា​ទាំង​អស់​នោះ​ទេ។ អ្នក​ខ្លះ​ទៅ​មាន​ឈាម​ប្រភេទ A ប្រភេទ B ប្រភេទ O ឬ​ប្រភេទ AB។ បើ​សួរ​ថា​តើ​ធ្វើ​បែប​ណា​ដើម្បី​ដឹង​ថា​អ្នក​ឈាម​ប្រភេទ​អី នោះ​មធ្យោបាយ​ល្អ​បំផុត​គឺ​ទៅ​ធ្វើ​ការ​បរិច្ចាគ​ឈាម ឬ​ Check សុខភាព​នោះ​អ្នក​នឹង​ទទួល​បាន​ចម្លើយ​ពី​លោក​គ្រូ​ពេទ្យ​ហើយ។

Bloodgraphs1_655

យ៉ាងណា​សម្រាប់​ឈាម​ទាំង ៤ ប្រភេទ​ខាង​លើ គឺ​ឈាម​ប្រភេទ O ជា​ប្រភេទ​ដែល​គេ​ឲ្យ​តម្លៃ​ខ្ពស់​បំផុត ព្រោះ​វា​មាន​គុណសម្បត្តិ​ខ្ពស់​ដាច់​គេ តែ​ក្នុង​នោះ​ក៏​មាន​គុណវិបត្តិ​មួយ​ចំនួន​ផង​ដែរ។

គុណ​សម្បត្តិ​អ្នក​មាន​ឈាម​ប្រភេទ O

1568365675 6723

ត្រូវ​បាន​គេ​កត់សម្គាល់​ថា​ជា​ប្រភេទ​ឈាម​កម្រ ដែល​ជា​ទូទៅ​គឺ​ជា​មនុស្ស​មាន​ភាព​ឈ្លាសវៃ​ទាំង​ក្នុង​ការ​គិត និង​ការ​ដោះស្រាយ​បញ្ហា​នានា ហើយ​ក្រុម​ឈាម​ប្រភេទ​នេះ គឺ​ទំនេរ​ទៅ​រក​ភាព​ជា​អ្នក​ដឹកនាំ ដែល​ពោរពេញ​ដោយ​ថាមពល និង​ឥរិយាបថ​សកម្ម។ ជាង​នេះ​ពួក​គេ​ក៏​មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់ ហើយ​ការ​គិត​ពោរពេញ​ដោយ​ភាព​វិជ្ជមាន និង​អ្វី​ដែល​ពិសេស​នោះ​គឺ​មាន​អាយុ​វែង។

តាម​ការ​ឲ្យ​ដឹង ភាព​ជាក់ស្តែង​ក្នុង​ប្រទេស​ជប៉ុន នៅ​ស្ថាប័ន​ខ្លះ​គេ​ជ្រើសរើស​យក​បុគ្គលិក​ដែល​មាន​ឈាម​ប្រភេទ O ជា​អាទិភាព ​ព្រោះ​គេ​ជឿ​ថា​មនុស្ស​ប្រភេទ​នេះ គឺ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ជា​មនុស្ស​មាន​ហេតុផល និង​ឆ្លាត​វាងវៃ។

គុណ​វិបត្តិ​អ្នក​មាន​ឈាម​ប្រភេទ O

319303_2200 1200x628

ពិត​ហើយ​គ្មាន​អ្វី​ដែល​ល្អ​ទាំង​អស់​នោះ​ទេ បើ​និយាយ​ពី​គុណវិបត្តិ​វិញ គឺ​ថា​អ្នក​មាន​ឈាម​ប្រភេទ O រមែង​ងាយ​នឹង​ទទួល​រង​ការ​ប៉ះពាល់​អារម្មណ៍ ហើយ​ងាយ​នឹង​ស្រ្តេស​លឿន​បំផុត។ កត្តា​ទាំង​នេះ​នាំ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​រាងកាយ ជា​ពិសេស​គឺ​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​ចុះ​ថយ​នូវ​ភាព​ធន់​នឹង​អាំងស៊ុយលីន នាំ​ឲ្យ​ឆាប់​ទទួល​យក​ជាតិ​ខ្លាញ់​ចូល​ក្នុង​ខ្លួន។

បែប​នេះ​មាន​ន័យ​ថា ពួក​គេ​ឆាប់​មាន​ជំងឺ​ធាត់ ឬ​ឡើង​ទម្ងន់ ហើយ​នៅ​ក្នុង​ក្រពះ​វិញ​គឺ​មាន​កម្រិត​អាស៊ីត​ខ្ពស់​ជាង​អ្នក​មាន​ប្រភេទ​ឈាម​ដទៃ បណ្តាល​ឲ្យ​អាច​មាន​ជំងឺ​រលាក​ក្រពះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក