មនុស្សដែលពោរពេញដោយការគិតវិជ្ជមាន ទោះសំណាងមានតិច ក៏មិនយូរមិនឆាប់ពួកគេនឹងសម្រេចបានជោគជ័យ ខុសអីតែមនុស្សដែលក្នុងចិត្តគិតរឿងអវិជ្ជមានគឺពិបាកនឹងសម្រេចបានគោលដៅខ្លាំងណាស់។
ប្រភេទមនុស្សទី ១: ប្រើពាក្យគ្រោតគ្រាត
មនុស្សមាត់ឥតគម្រប មនុស្សដែលនិយាយដោយមិនឆ្លងកាត់ខួរក្បាល មិនរាប់ថាជាមនុស្សឈ្លាសវៃនោះទេ។ ឆ្លងកាត់កាលៈទេសៈក្នុងទំនាក់ទំនងជាច្រើន បើអ្នកនិយាយមិនដឹងក្បាលកន្ទុយ និយាយពាក្យគ្រោតគ្រាត ពាក្យមិនល្អទៅកាន់ភាគីម្ខាងទៀត នោះអ្នកនឹងអាចត្រូវគេកាត់ផ្តាច់ទំនាក់ទំនង។
ពួកគេនឹងមានអារម្មណ៍ថា នៅក្បែរអ្នកមានភាពទើសទាល់ ព្រោះទទួលរងនូវពាក្យសម្តីមិនល្អ ពាក្យសម្តីដែលមិនគោរពឲ្យតម្លៃអ្នកដទៃ។
ប្រភេទមនុស្សទី ២: ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ
ជាមនុស្សដែលមើលឃើញតែផលចំណេញ ហើយមិនគិតពីសុខទុក្ខអ្នកដទៃ។ បែរទៅខាងណាឃើញផលល្អ រត់ទៅខាងហ្នឹងភ្លែត ភ្លេចអស់ហើយអ្នកធ្លាប់ឆ្លងកាត់ការលំបាករួមគ្នា។ ចុងក្រោយបើគេដឹងថា អ្នកជាមនុស្សប្រភេទហ្នឹងក៏លែងមានមនុស្សចង់ចូលមកក្បែរ ហើយចង់សហការរកស៊ីអ្វីក៏គេញញើតដែរ។
ប្រភេទមនុស្សទី ៣: ក្រអឺតក្រទម
ជាមនុស្សដែលឃើញតែខ្លួនឯងល្អ ឃើញតែខ្លួនឯងត្រូវ ហើយចូលចិត្តបន្ទាបតម្លៃអ្នកដទៃ ប្រភេទមនុស្សបែបហ្នឹងក៏មិនសូវមានញាតិដែរ។
ពួកគេចូលចិត្តបង្ហាញពីភាពឈ្លាសវៃរបស់ខ្លួនឯង ទៅប្រៀបធៀបនឹងនរណាម្នាក់ រហូតដល់ពេលខ្លះខ្លួនឯងខុស ក៏នៅតែមើលឃើញថាត្រូវ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក