សម្រាប់ទារកទើបតែកើត ការគេងគឺជារឿងដ៏សំខាន់បំផុតសម្រាប់សុខភាពខួរក្បាល និងដំណើរការប្រព័ន្ធប្រសាទ។ យ៉ាងណាទម្លាប់នៃការគេងរបស់ទារកម្នាក់ៗ គឺខុសពីគ្នា ហើយបែបបទនៃការគេងរបស់ពួកគេ ក៏អាចបង្ហាញពីកម្រិត IQ ផងដែរ។
បើទារកមានទម្លាប់គេង ៣ យ៉ាងនេះ គឺមានន័យថាពួកគេជាក្មេងមាន IQ ខ្ពស់ពីកំណើត៖
៣) គេងញញឹម
ពេលខ្លះអ្នកប្រាកដជាធ្លាប់ឃើញ ទារកដែលគេងបិទភ្នែកជិតហើយ តែមាត់នៅញញឹម ដូចជាមនុស្សធំអ៊ីចឹង។ មើលទៅគួរឲ្យស្រលាញ់ណាស់មែនទេ តែអ្នកត្រូវដឹងថា ក្មេងប្រភេទនេះគឺមានខួរក្បាលដំណើរការល្អ ហើយស្នាមញញឹមរបស់ពួកគេគឺលេចចេញពីក្នុងសុបិន ដែលកំពុងតែស្រមៃ។
២) ទារកដែលធាក់ភួយចេញពេលកំពុងគេង
ប្រសិនបើអ្នកធ្លាប់មើលថែក្មេង ជឿថាប្រាកដជាធ្លាប់បានសម្គាល់ឃើញ ទារកដែលមានទម្លាប់ធាក់ភួយចេញពីខ្លួនរបស់ពួកគេ ហើយនោះគឺជាបាតុភូតដ៏ល្អមួយ។
រាងកាយរបស់ពួកគេគឺកំពុងស្ថិតក្នុងការអភិវឌ្ឍ ហើយមានសភាពទន់ខ្លាំងណាស់ បែបនេះបើពួកគេអាចធាក់ភួយចេញបាន មានន័យថា ផ្នែកសាច់ដុំជើងកំពុងអភិវឌ្ឍបានល្អ។ លើសពីនេះទៀត គឺដោយសារពួកគេទទួលបានអារម្មណ៍ថា គេងនៅកន្លែងតែមួយរយៈពេលយូរ ដែលធ្វើឲ្យមានភាពធុញទ្រាន់ ហើយរារាំងដល់ចរន្តឈាម ទើបពួកគេមានការគិតចង់កែតម្រូវស្ថានភាពនោះចេញក្រោយឆ្លងកាត់ការបញ្ជាពីខួរក្បាល។
១) ងាយនឹងភ្ញាក់
ន័យថាចង់សំដៅនៅពេលមានលឺសំឡេងអ្វីខ្លាំងមួយ ឬប៉ះទង្គិចរបស់អ្វីមួយ ពួកគេភ្ញាក់ភ្លាម។ នោះមិនមែនជារឿងអាក្រក់ទេ ដោយនៅវ័យប៉ុណ្ណេះបើក្មេងអាចដឹងសំឡេងធ្វើឲ្យភ្ញាក់ អាចដឹងថាមានការរំខាន នោះមានន័យថា ខួរក្បាលបានអភិវឌ្ឍនៅ IQ ដ៏ខ្ពស់មួយ។
យ៉ាងណាជាសារណែនាំដល់គ្រប់អាណាព្យាបាល គួរតែរកទីតាំងដែលមានបរិយាកាសល្អ ស្ងប់ស្ងាត់ឲ្យក្មេងអាចចូលដំណេកបានគ្រប់គ្រាន់ ព្រោះដូចបញ្ជាក់អ៊ីចឹងគឺជាវ័យដែលត្រូវការគេងច្រើន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក