ចូរអ្នកគិតពីបំណងប្រាថ្នាមួយ ហើយធ្វើការជ្រើសរើសស្រទាប់ផ្កាទិព្វ ១ ក្នុងចំណោមស្រទាប់ផ្កាទាំង ៦ ដើម្បីដឹងថា តើបំណងប្រាថ្នានោះអាចសម្រេចបាននៅពេលណា?
ស្រទាប់ផ្កាទី ១ ពណ៌ទឹកប៊ិច
បំណងប្រាថ្នារបស់អ្នកនឹងអាចសម្រេចបាន ប៉ុន្តែដោយសារហេតុផលខ្លះអ្នកត្រូវរង់ចាំបន្តិចសិន។ តែកុំបារម្ភអី ចូរបន្តទម្លាប់ល្អៗដែលអ្នកបានធ្វើ កំឡុងពេលរង់ចាំនោះ មិនយូរនោះទេវានឹងចូលមកដល់។
ស្រទាប់ផ្កាទី ២ ពណ៌បៃតង
អ្នកបានខិតខំប្រឹងប្រែងអស់រយៈពេលជាយូរមកហើយ ខណៈដែលបំណងប្រាថ្នារបស់អ្នកក៏កំពុងរង់ចាំអ្នកនៅផ្លូវខាងមុខនេះដែរ។ ប៉ុន្តែមើលទៅអ្នកពេលនេះហាក់ហត់នឿយខ្លាំងពេក រហូតដល់ពេលខ្លះគិតថា សឹងតែចង់បោះបង់បំណងប្រាថ្នានោះ។
ចូរឆ្លៀតពេលសម្រាប់ខ្លួនឯងឲ្យមានពេលសម្រាកបន្តិចសិន ដើម្បីបន្ថែមភាពរឹងមាំត្រលប់មកវិញ មិនខុសពីទូរសព្ទដែលអស់ថ្មហើយក៏ត្រូវសាកថ្ម មុនឈានទៅរកគោលដៅកំណត់មួយ។
ស្រទាប់ផ្កាទី ២ ពណ៌ស្វាយ
ការខិតខំរបស់អ្នកហាក់មិនទាន់ឈានដល់ចំណុចមួយដែលសក្តិសមនឹងទទួលបានវានោះទេ បែបនេះចូរអ្នកខិតខំបន្ថែមទៀត ហើយចូររក្សាភាពជាខ្លួនឯង តាមរយៈការព្យាយាមនិងភាពឧស្សាហ៍ព្យាយាមកុំបោះបង់។
ស្រទាប់ផ្កាទី ៤ ពណ៌ក្រហម
បំណងប្រាថ្នារបស់អ្នក អាចនឹងកើតឡើងលើសពីអ្វីដែលអ្នករំពឹងទុកទៅទៀត ប៉ុន្តែតាមការកំណត់មក គឺអ្នកត្រូវមានមនុស្សជុំវិញខ្លួនជួយ អាចជាសមាជិកគ្រួសារ ឬមនុស្សដែលអ្នកស្រលាញ់ ឬមិត្តជិតស្និទ្ធណាមួយ ទើបអាចអនុញ្ញាតឲ្យអ្នកឈានទៅដល់ចំណុចនោះឆាប់ៗ។
ស្រទាប់ផ្កាទី ៥ ពណ៌ទឹកក្រូច
បំណងប្រាថ្នារបស់អ្នកមិនអាចសម្រេចបាននៅពេលនេះទេ ដោយវាមានជួបបញ្ហាច្រើនបន្តិច យ៉ាងហោចណាស់ក៏រយៈពេល ២ ទៅ ៣ ខែទៀត ទើបវាបន្តដំណើរការលើភាពវិជ្ជមាន។ យ៉ាងណាក៏កុំបារម្ភ ព្រោះអ្នកជាមនុស្សមានសំណាងកើតឡើងជារឿយៗ។
ស្រទាប់ផ្កាទី ៦ ពណ៌លឿង
បំណងប្រាថ្នារបស់អ្នក ស្ថិតនៅរាងឆ្ងាយបន្តិច គ្រាន់ថាពេលនេះអ្វីដែលអ្នកអាចទទួលបាន គឺលាភបន្តិចបន្តួច តបស្នងនឹងការខិតខំប្រឹងប្រែងប្រៀបដូចជាការកក់ទុកជាមុនសិន។ ការប្រកបមុខរបរការងារអ្វី អាចនឹងមានលុយហូរចូលច្រើនជាងមុនបន្តិច តែប្រាថ្នាធំត្រូវរង់ចាំសិន។
ស្រទាប់ផ្កាទី ៦ ពណ៌ផ្កាឈូក
ផ្លូវទៅរកបំណងប្រាថ្នារបស់អ្នកហាក់ស្មុគស្មាញបន្តិចហើយ ប៉ុន្តែអ្នកគឺជាមនុស្សដែលមិនបោះបង់ ហើយចូលចិត្តពន្លឿនល្បឿនជីវិត ចង់ឲ្យដើរលឿនជាងការកំណត់។
ប៉ុន្តែរឿងខ្លះអ្នកបង្ខំវាពេក រហូតនាំឲ្យពិបាកដល់ខ្លួនឯង បែបនេះចូរគិតឲ្យងាយ ហើយរង់ចាំពេលវេលាបន្តិច តែចាំថាត្រូវបន្តញញឹម និងសប្បាយនៅបច្ចុប្បន្នភាព។ ប៉ុន្មានសប្តាហ៍ទៀតរឿងល្អនឹងកើតឡើងដល់អ្នកហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក