ជ្រើសរើស​ត្បូង​ពេជ្រ​មួយដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​សម្រាប់​ជីវិត​នៅ​ថ្ងៃ​នេះ

តាម​រយៈ​ត្បូងពេជ្រ​ទាំង ៤ គ្រាប់​ដែល​មាន​ដូច​បង្ហាញ​ក្នុង​រូប តើ​អ្នក​ពេញ​ចិត្ត​ត្បូងពេជ្រ​មួយ​ណា​ជាង​គេ? ការ​ជ្រើសរើស​របស់​អ្នក អាច​ទទួល​បាន​នូវ​សារ​មួយ​ត្រលប់​មក​វិញ​ដែល​អ្នក​ត្រូវ​ការ​បំផុត​សម្រាប់​ជីវិត​នៅ​ថ្ងៃ​នេះ៖

​ត្បូងពេជ្រ​ទី ១

11

អ្នក​សក្តិសម​នឹង​ទទួល​បាន​រឿង​ល្អៗ​ដូច​ជីវិត​អ្នក​ដទៃ​ផ្សេង​ទៀត​អ៊ីចឹង​ដែរ មិន​ថា​តែ​ស្នេហា ការ​យក​ចិត្ត​ទុក​ដាក់ ភាព​ជោគជ័យ និង​ការ​គោរព​ឲ្យ​តម្លៃ។ ប៉ុន្តែ​ពេល​ខ្លះ​រឿង​ទាំង​នោះ​វា​ពុំ​បាន​មក​ភ្លាមៗ​នោះ​ទេ ដោយ​ជាក់ស្តែង​ជីវិត​យើង​ជួន​កាល​មាន​ភ្លៀង​មាន​ខ្យល់ តែ​ព្រះអាទិត្យ​ក៏​គង់​តែ​រះ​ជានិច្ច។

ចំណុច​មួយ​ដែល​អ្នក​ត្រូវ​កែ​តម្រូវ​ពេល​នេះ គឺ​ការ​ដែល​មិន​ស្គាល់​ច្បាស់​ពី​ខ្លួន​ឯង និង​ការ​បន្ទាប​តម្លៃ​ខ្លួន​ឯង។ ពេល​ខ្លះ​អ្នក​រស់នៅ​ដោយ​ភាព​ភ័យខ្លាច ​ខ្លាច​រឿង​នេះ ​ខ្លាច​រឿង​នោះ ​ខ្លាច​អ្នក​នេះ​ថា​អ៊ីចេះ ថា​អ៊ីចុះ រហូត​ដល់​បាត់បង់​ភាព​ជា​ខ្លួន​ឯង។

​ត្បូង​ពេជ្រ​ទី ២

2

នេះ​ដល់​ពេលវេលា​សម្រាប់​អ្នក​ហើយ ​ចូរ​បន្ត​ដើរ​លើ​គោលដៅ​ដែល​ខ្លួន​ឯង​បាន​កំណត់ ហើយ​កុំ​បោះបង់​ឲ្យ​សោះ ទោះ​ផ្លូវ​ខាង​មុខ​ពិបាក​បន្តិច មាន​ក្រឡុក​បន្តិច ទោះ​ត្រូវ​ដួល​ក៏​ត្រូវ​ក្រោក​ឡើង​ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ជាមួយ​ភាព​ជឿជាក់​និង​ក្តី​សង្ឃឹម។

អ្នក​ត្រូវ​ចាំ ជោគជ័យ​កាន់​តែ​ធំ កាន់​តែ​ទាមទារ​ការ​លះបង់​ធំ​ដូច​គ្នា ហើយ​អ្នក​គឺ​ជា​មនុស្ស​ប្រភេទ​ហ្នឹង មនុស្ស​ដែល​មិន​ខ្លាច​ភាព​នឿយហត់ ការ​លំបាក តែ​ពេល​ខ្លះ​រាង​ត្រូវ​ការ​កម្លាំង​ចិត្ត​បន្តិច។

​ត្បូង​ពេជ្រ​ទី ៣

3

អ្នក​មាន​រឿង​មួយ​ចំនួន​ដែល​ដាក់​គោលដៅ​ចង់​ធ្វើ ប៉ុន្តែ​ក្នុង​ចិត្ត ជាប់​ពាក្យ​មួយ​ឃ្លា​ថា "ពន្យារ​ពេល​បន្តិច​សិន ​ឬ​ចាំ​ដល់​ពេល​នេះ​ចាំ​ដល់​ពេល​នោះ"។ រឿង​ខ្លះ​សម្រេច​ចិត្ត​ភ្លាម បើ​សិក្សា​ល្អិតល្អន់​ហើយ ចូរ​អនុវត្ត​ភ្លាម កុំ​មាន​ការ​ភ័យ​ខ្លាច​ កុំ​ខ្ជិល​នឹង​ធ្វើ ​ព្រោះ​គ្មាន​សំណាង​ឯ​ណា​ធ្លាក់​ពី​លើ​មេឃ​ទេ បើ​មនុស្ស​មិន​ខំ​ប្រឹង​ខ្លួន​ឯង។

មួយ​ផ្សេង​ទៀត​កុំ​គិត​ពី​ចំណុច​អវិជ្ជមាន​ច្រើន​ពេក ចូរ​គិត​ពី​រឿង​ល្អ​ឲ្យ​បាន​ច្រើន ហើយ​ត្រូវ​ចាំ​ថា ជោគវាសនា​របស់​អ្នក​គឺ​ខ្លួន​អ្នក​ជា​អ្នក​កំណត់ បើ​អ្នក​ចេះ​តែ​ចាំ​ពេល​នេះ​ចាំ​ពេល​នោះ ភាព​មាន​បាន​ក៏​វា​បណ្តែតបណ្តោយ​ទៅ​តាម​នោះ​ដូច​គ្នា។

​ត្បូង​ពេជ្រ​ទី ៤

4

ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​រៀន​បើក​បេះដូង​ទទួល​យក​នរណា​ម្នាក់ ទទួល​យក​អ្វី​ដែល​ថ្មី ហើយ​បញ្ឈប់​ការ​រស់នៅ​ក្នុង​អតីតកាល។ បើ​ទោះ​បី​ជា​កន្លង​មក​អ្នក​ធ្លាប់​ជួប​រឿង​ខក​ចិត្ត អ្នក​ធ្លាប់​ធ្វើ​ខុស តែ​ត្រូវ​ចាំ​ថា ពិភពលោក​យើង​នឹង​គឺ​ដើរ​ទៅ​មុខ​រហូត មិន​ឈប់​នឹងថ្កល់​មួយ​កន្លែង​នោះ​ឡើយ បែប​នេះ​រឿង​ខ្លះ​ក៏​គួរ​តែ​ឲ្យ​បោះ​ឲ្យ​វា​រសាត់​តាម​ខ្យល់ ហើយ​បន្សល់​ត្រឹម​តែ​មេរៀន​ជា​បទពិសោធន៍​បាន​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក