មួយថ្ងៃៗមិនគិតខំធ្វើអីទេ ដេករង់ចាំតែសំណាង ហើយស្រមៃថា តើថ្ងៃណាខ្លួនមាន? ផ្នត់គំនិតមួយរបស់អ្នកក្រ គឺគិតថារកមួយថ្ងៃ សប្បាយមួយថ្ងៃ មិនគិតវែងឆ្ងាយពីផែនការណ៍ជីវិតទៅថ្ងៃមុខនោះទេ។
ក្រឡេកទៅមើលអ្នកមានវិញ កុំថាពួកគេស្រួល មនុស្សខ្លះក្រោកពីព្រឹកតាំងពីម៉ោង ៤ សង្វាតខិតខំធ្វើការរកស៊ី ហើយខួរក្បាលគិតជាប់រហូត មិនឲ្យទំនេរមានពេលទៅអង្គុយជុំគ្នានិយាយលេងសើចឥតប្រយោជន៍នោះទេ។ ខាងក្រោមយើងបង្ហាញពីភាពខុសប្លែកទាំង ៦ រវាងអ្នកមាននិងអ្នកក្រ៖
៦) ការផ្តល់ឲ្យនិងចែករំលែក
៧៩ ភាគរយនៃអ្នកមានតាមការស្រាវជ្រាវគឺឃើញថា មានចិត្តធ្វើការងារសប្បុរសធម៌ ហើយវាក្លាយជាទម្លាប់របស់ពួកគេហើយ ក្នុងការបរិច្ចាគប្រាក់តិចក្តីច្រើនក្តីទៅឲ្យជនខ្វះខាត។ ជាងនេះបើពួកគេមានគំនិតយោបល់ល្អអ្វី គឺមិនចេះលាក់ទុកនោះទេ ឲ្យតែអ្នកនៅជុំវិញខ្លួនអាចមានបានដូចខ្លួនគឺនឹងចែករំលែកហើយ ពេលខ្លះ គំនិតរបស់ពួកគេគឺមានតម្លៃជាងលុយទៅទៀត។
ខុសពីអ្នកក្រ គ្មានទេចិត្តចែករំលែក គ្មានទេមនសិការចង់ឃើញគេមានបាន ដោយប្រសិនណាឃើញឱកាសល្អមួយហើយ គឺនឹងរត់ទៅចាប់យករស់តែឯង ហើយពេលខ្លះសឹងតែបិទផ្លូវមិនចង់ឲ្យគេមានបានដូចខ្លួនថែមទៀត។
៥) ចេញសកម្មភាព តែមិនអង្គុយប៉ងប្រាថ្នា
មិនមែនអ្នកមាន មានដោយសារត្រូវឆ្នោតនោះទេ តែពួកគេមានដោយសារការខិតខំប្រកបរបរអាជីវកម្មផ្សេងៗ។ ដោយខុសពីអ្នកក្រ គឺមួយថ្ងៃចាក់ស្មុគអង្គុយរកតែផ្លូវផ្សងសំណាង អង្គុយបន់ព្រះឲ្យខ្លួនត្រូវរង្វាន់ធំ ដើម្បីចង់ក្លាយជាអ្នកមាន ហើយមិនចង់ហត់អស់កម្លាំងអ្វីទាំងអស់។
៤) ឲ្យតម្លៃសមត្ថភាពជាជាងសញ្ញាប័ត្រ
ផ្នត់គំនិតមហាសេដ្ឋីភាគច្រើន គេឲ្យតម្លៃលើការអនុវត្តជាក់ស្តែង លើសមត្ថភាពដែលបានបង្ហាញចេញមក ពោលមិនមែនឲ្យតម្លៃលើសញ្ញាប័ត្រមួយសន្លឹកនោះទេ។ ប៉ុន្តែនេះពុំមានន័យថា មិនឲ្យអ្នកចូលសាលាសង្វាតខំរៀនសូត្រនោះឡើយ គ្រាន់ថា អ្វីដែលគេត្រូវការពិតប្រាកដ គឺបទពិសោធន៍នៃការអនុវត្តជាក់ស្តែង។
៣) មានគោលដៅច្បាស់លាស់ មិនមែនចេះតែមានចំណង់
ប្រសិនអ្នកចង់ជោគជ័យ ចូរអ្នកកំណត់គោលដៅច្បាស់លាស់ ហើយកុំឲ្យនរណាម្នាក់មកបញ្ឈប់អ្នកបានដោយងាយ។ វាខុសពីការគិតរបស់អ្នកក្រ គឺចេះតែមានចំណង់ចង់បាននេះចង់បាននោះ ចង់សម្រេចនេះសម្រេចនោះ ហើយគ្មានមិនប្រាកដប្រជានេះហើយនាំឲ្យការចាប់ផ្តើមទទួលរងបរាជ័យ។
២) មិនគិតអវិជ្ជមាន
អ្នកខ្លះមានឱកាសហើយតែរារែក តែងនិយាយថា "ទេ" ទៅកាន់អ្នកដែលបានផ្តល់ឱកាសឲ្យ។ នោះក៏ដោយសារតែអ្នកគិតឃើញពី ភាពអវិជ្ជមាន ច្រើនជាង ភាពវិជ្ជមាន។ អ្នកមានពិតប្រាកដគេមានការអត់ធ្មត់ខ្ពស់ គេស្មិងស្មាធិ៍គិត ហើយមិនងាយបោះបង់ឱកាសនោះទេ បើក្នុងកាលៈទេសៈខ្លះបានប្រយោជន៍តិចក៏ដោយ។
១) មិនទំនេរអង្គុយនិយាយដើមគេ
អ្នកមាន គ្មានពេលអង្គុយជុំគ្នានិយាយដើមអ្នកដទៃនោះទេ។ ពួកគេមិនចេះនិយាយពីក្រោយខ្នងទេ តែបើចង់រិះគន់ក្នុងន័យស្ថាបនាលើនរណាម្នាក់ គឺនិយាយចំនៅនឹងមុខ ដោយទម្លាប់នេះវាជារឿងល្អ ដែលអាចជួយដល់បុគ្គលនោះឲ្យមានភាពល្អប្រសើរឡើងផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក