តាមការទស្សន៍ទាយបែបវិទ្យាសាស្រ្តមួយនេះ ចូរអ្នកជ្រើសរើសនូវគ្រឿងអលង្ការមួយដែលគិតថាពេញចិត្ត ហើយយើងនឹងបង្ហាញទៅវិញនូវប្រភេទបុរសម្នាក់ដែលសក្តិសមនឹងអ្នកបំផុតក្នុងទំនាក់ទំនងស្នេហា៖
គ្រឿងអលង្ការទី ១
អ្នកសក្តិសមនឹងទទួលបានមនុស្សប្រុសដ៏ចាស់ទុំម្នាក់ មានការចេះគិតល្អិតល្អន់ ដោយទំនាក់ទំនងស្នេហាលក្ខណៈមិនទាន់ពេញវ័យ លែងស្ថិតក្នុងការចង់បានរបស់អ្នកទៀតហើយ។ បុរសដែលសក្តិសមនឹងអ្នកបំផុត គឺអ្នកដែលឲ្យតម្លៃទៅលើអ្នកនិងគ្រួសាររបស់អ្នកខ្ពស់។
គ្រឿងអលង្ការទី ២
អ្នកស្រលាញ់ចង់បានបុរសដែលពោរពេញដោយភាពច្នៃប្រឌិត ចេះរកនឹកធ្វើអ្វីដែលថ្មី មិនថាតែក្នុងទំនាក់ទំនង ឬការប្រកបរបរនានា។ ជាងនេះគេក៏ជាមនុស្សដែលពូកែនិយាយ ហើយអ្នករីករាយបំផុតនឹងអង្គុយរាប់ម៉ោងនិយាយរឿងជាច្រើនជាមួយគេ។
គ្រឿងអលង្ការទី ៣
បុរសដែលស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងចេះសម្របខ្លួន គឺជាបុរសដែលអ្នកត្រូវការបំផុត។ អ្នកមិនត្រូវការទេលុយ កិត្តិយស ឬសំណាង តែអ្នកត្រូវការបុរសដែលចេះខិតខំពិតប្រាកដ។
គ្រឿងអលង្ការទី ៤
អ្នកឲ្យតម្លៃខ្លាំងទៅលើបុរសដែលរឹងមាំ ដែលអាចនៅក្បែរខ្លួនអ្នកនាំឲ្យអ្នកទទួលអារម្មណ៍ថា មានសុវត្ថិភាព។ ដៃគូរបស់អ្នកម្នាក់នោះ នឹងមិនអនុញ្ញាតឲ្យនរណាមកធ្វើបាបផ្លូវចិត្តផ្លូវកាយរបស់អ្នកបានឡើយ ហើយគេក៏ជាមនុស្សដែលអ្នកជឿទុកចិត្តបំផុតដែរ។
គ្រឿងអលង្ការទី ៥
អ្នកពេញចិត្តបុរសដែលអាថ៌កំបាំង ជាមនុស្សដែលចូលចិត្តធម្មជាតិ ភាពស្ងាត់ស្ងៀម ហើយមិនសូវចេះមាត់កច្រើន។ ស្តាប់ទៅវារាងដូចជាស្ងប់ស្ងាត់បន្តិច ប៉ុន្តែគេអាចបំពេញក្តីសុខដល់អ្នកបាន៕
ប្រភព៖បរទេស | ប្រែសម្រួល៖ ក្នុងស្រុក