ជ្រើសរើសពណ៌កម្រាលពូកមួយ ដើម្បីលាតត្រដាងនូវឧបនិស្ស័យពីកំណើតរបស់អ្នក

ការប្រើប្រាស់កម្រាពូកក៏ត្រូវបានគេចាប់ទុកថា ជារូបភាពមួយអាចធ្វើ ការទស្សន៍ទាយដឹងពីឧបនិស្ស័យរបស់មនុស្ស ម្នាក់ៗបានដូចគ្នាផងដែរ ព្រោះការជ្រើសរើសប្រើពណ៌នីមួយៗរមែងធ្វើឡើងទៅតាម ចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗដែល តែងតែមានចិត្តខុសៗគ្នា។ ប្រសិនបើលោកអ្នកចង់ដឹងថា ខ្លួនឯងឬបុគ្គលនៅជុំវិញកាយមានឧបនិស្ស័យបែបណានោះ សូមតាមដានខ្លឹមសារ ទស្សន៍ទាយតាមលំដាប់លំដោយដូចខាងក្រោម៖

កម្រាលពូកពណ៌ក្រហមឈាមជ្រូក

មនុស្សជ្រើសរើសកម្រាលពូកពណ៌ក្រហមប្រភេទនេះ មានលក្ខណៈសម្បត្តិគួរឱ្យចង់ស្រលាញ់រាប់អានហើយថែមទាំងមានពេលញឹកញាប់ណាស់ ដែលមនុស្សនេះច្រើនលង់នៅក្នុងរឿងស្នេហាទៀតផង ។

កម្រាលពូកពណ៌បៃតងស្រាល

ជាអំណោយរបស់ធម្មជាតិដែលបានប្រទានលក្ខណៈសម្បត្តិពិសេសដល់មនុស្សនេះ ព្រោះជាមនុស្សមិនចេះខ្មាសអៀន ក្លាហានក្នុងការហ៊ានសម្តែងចេញគ្រប់បែបយ៉ាង ។ មនុស្សនេះចំណង់ចំណូលចិត្តរបស់គេ គឺប៉ុនប៉ងប្រាថ្នាបែបណាដើម្បីធ្វើខ្លួនឯងឱ្យ ក្លាយទៅជាមនុស្សជាទីស្រលាញ់របស់ខ្លួនផងដែរ ។

កម្រាលពូកពណ៌ខៀវ

អាចពោលបានថា សម្រាប់អ្នកជ្រើសរើសប្រើកម្រាលពូកពណ៌បែបនេះ ជាមនុស្សមានការប្រែប្រួលមិនសូវទៀតទាត់ ដែលអាចផ្ដល់ក្ដីទុកចិត្តបានហើយក៏ចូលចិត្តរឿងដើរលេងកម្សាន្តគ្រប់ទីកន្លែងផងដែរ។ ក៏ប៉ុន្តែនៅមានចំណុចអាក្រក់ម្យ៉ាង ទោះបីជារឿងស្នេហាគេអាចរកបានមកដោយក្តីលំបាកលំបិនក្តី ក៏មនុស្សនេះងាយនឹងបំភ្លេចវាទៅវិញបានដោយពុំមានការសោក ស្តាយអ្វីបន្តិចឡើយ ។

កម្រាលពូកពណ៌ស៊ីជម្ពូ

ជាមនុស្សដែលកំពុងស្វែងរកមើលស្នេហាដែលរ៉ូមេនទិក ប្រៀបដូចក្នុងរឿងប្រលោមលោក ។ បន្ទាប់ពីបានកំណត់ គោលដៅរបស់គេហើយមនុស្សនេះរមែងព្យាយាមប្រវេប្រវារកវាឱ្យអស់ពីលទ្ធភាពរបស់ខ្លួនឯងទៀតផង ។

គ្រាន់តែឃើញពណ៌ភ្លាម ក៏អាចឱ្យគេដឹងបានដោយត្រួសៗទៅហើយថា ជាមនុស្សចរិតទន់ភ្លន់សុភាពរាបសាមានសំដីសំដៅផ្អែមល្ហែម និងស្មោះត្រង់គួរឱ្យកោតសរសើរទៀតផង ។ ជាងនេះទៅទៀត មនុស្សនេះគេមានចំណង់ចំណូលចិត្តបំផុត ទៅលើរឿងស្នេហាដែលប្រកបទៅដោយរ៉ូមេនទិកទៀតផង ។

កម្រាលពូកពណ៌ទឹកក្រូច

ចំណែកមនុស្សដែលជ្រើសរើសប្រើកម្រាលពូកពណ៌ទឹកក្រូចវិញ គេមានគោលដៅច្បាស់លាស់បំផុតទៅលើអ្វីដែល ខ្លួនគេកំពុងធ្វើហើយក៏មានចំណូលចិត្តទៅលើរឿងប្រកួតប្រជែងយកគុណសម្បត្តិផងដែរ ។

កម្រាលពូកពណ៌ស្វាយ

យើងអាចទស្សន៍ទាយបានថា មនុស្សដែលជ្រើសរើសយកកម្រាលពូកពណ៌ស្វាយមកប្រើប្រាស់នោះ ជាមនុស្សដែល សំបូរទៅដោយអាថ៌កំបាំង មិនមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន ហើយក៏មិនសូវបណ្តែតបណ្តោយខ្លួនទៅតាមអ្វីដែលអូសទាញ ងាយៗនោះដែរ ។

កម្រាលពូកពណ៌ស

អាចពោលបានថា ជាមនុស្សក្លាហានក្នុងការប្រឈមជាមួយហេតុការណ៍ណាមួយ ព្រមទាំងមានចិត្តអំណត់អត់ធន់ យ៉ាងពិសេសបំផុតទៀតផង ។ អ្វីដែលមនុស្សនេះបានផ្តោតទុកហើយនោះ គេរមែងប្រកាន់ខ្ជាប់ទុករហូតមិនងាយកែប្រែ។

កម្រាលពូកពណ៌ប្រផេះ

រាល់ក្តីស្រមៃរបស់គេភាគច្រើនតែងនាំឆ្ពោះទៅរកគោលដៅក្នុងជីវិតរបស់គេ ។ តែគួរឱ្យសោកស្តាយព្រោះមនុស្ស នេះមានចរិតមិនល្អម្យ៉ាង គឺការនិន្ទាឈ្នានីសអ្នកដទៃម្តងម្កាលផងដែរ៕

ប្រភព៖ Khmer Horoscope