ជ្រើសរើស​ផ្ទះ​មួយ ដើម្បី​បង្ហាញ​ថា​អ្វី​ដែល​នឹង​កើត​ឡើង​លើ​អ្នក​សប្តាហ៍​នៅ​សប្តាហ៍​ក្រោយ

តាម​រយៈ​ការ​ទស្សន៍ទាយ​បែប​វិទ្យាសាស្រ្ត​មួយ​នេះ គ្រាន់​តែ​ឲ្យ​អ្នក​ធ្វើការ​ជ្រើសរើស​នៅ​ផ្ទះ​មួយ​ក្នុង​ចំណោម​ផ្ទះ​ទាំង ៤ ដើម្បី​ទទួល​បាន​សារ​នូវ​រឿង​ដែល​អាច​កើត​ឡើង​ទៅ​លើ​អ្នក​នៅ​សប្តាហ៍​បន្ទាប់៖

ផ្ទះ​លេខ ១

1

ដំណឹង​ល្អ​នឹង​មាន​ចូល​មក​ដល់​អ្នក ដោយ​វា​អាច​ជា​មាន​ការ​កោតសរសើរ​ពី​គុណសម្បត្តិ​របស់​អ្នក។ ជា​រឿយៗ​អ្នក​បាន​ធ្វើ​រឿង​ល្អ​ជា​ច្រើន​ក្នុង​ជីវិត ហើយ​ជា​ការ​ពិត​វា​នឹង​ត្រលប់​មក​វិញ​ជាមួយ​ការ​តបស្នង​ដែល​គ្មាន​ការ​រំពឹង​ទុក។

ចូរ​បន្ថែម​ការ​ខិតខំ និង​ភាព​ស្មោះត្រង់​ទៅ​ក្នុង​កិច្ច​ការងារ​របស់​អ្នក ហើយ​ជា​រឿយៗ​ដំណឹង​ល្អ​នឹង​បន្ថែម​ចូល​មក​ដល់​ទៀត ជា​ពិសេស​នៅ​កន្លែង​ការងារ នឹង​មាន​ថ្នាក់​លើ​កោត​សរសើរ​ឲ្យ​តម្លៃ និង​បន្ថែម​គុណប្រយោជន៍​ដល់​អ្នក។

ផ្ទះ​លេខ ២

2

នឹង​មាន​ការ​ឈ្លោះប្រកែក​គ្នា​ក្នុង​ផ្ទះ​របស់​អ្នក​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​កុំ​បារម្ភ​ខ្លាំង​អី ចាន​ក្នុង​រាវ​មិន​អាច​ថា​មិន​ទង្គិច​ខ្លះ​នោះ​ទេ បែប​នេះ​វា​ជា​រឿង​តូចតាច​តែ​ប៉ុណ្ណោះ។ អ្វី​គ្រប់​យ៉ាង​គឺ​តែងតែ​មាន​ទី​បញ្ចប់ ហើយ​ការ​ឈ្លោះប្រកែក​នេះ​វា​កើត​ឡើង​នៅ​រយៈ​ពេល​បណ្តោះ​អាសន្ន​មួយ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​រឿង​ខ្លះ​ខ្លួន​អ្នក​ផ្ទាល់​ទេ ជា​អ្នក​សម្រេច ជា​អ្នក​គូសវាស​វា បែប​នេះ​លទ្ធផល​ដែល​កើត​ឡើង​ក៏​ជា​ទំនួល​ខុសត្រូវ​របស់​អ្នក។

ផ្ទះ​លេខ​ ៣

3

កុំ​ចាប់​យក​ឱកាស​ណា​មួយ​ឲ្យ​សោះ​នៅ​សប្តាហ៍​ក្រោយ បើ​អ្នក​គិត​ថា​អ្នក​ជា​មនុស្ស​សំណាង​ក៏​ដោយ តែ​សប្តាហ៍​ក្រោយ​នេះ​គឺ​មិនមែន​ជា​ពេលវេលា​សម្រាប់​អ្នក​នោះ​ទេ។ លទ្ធផល​បរាជ័យ ការ​ខកចិត្ត​អាច​នឹង​កើត​មាន អ៊ីចឹង​ការ​សម្រេច​ចិត្ត​ណា​មួយ​ត្រូវ​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន ហើយ​បើ​លើក​ពេល​បាន​គួរ​តែ​លើក។

ផ្ទះ​លេខ​ ៤

4

សប្តាហ៍​ក្រោយ​ជា​សប្តាហ៍​ដ៏​សំណាង​មួយ​របស់​អ្នក ​ហើយ​ជាមួយ​ការ​សំណាង​នេះ​ដែរ ក៏​វា​មាន​លាយឡំ​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ផ្ទាល់ ក៏​ដូច​ជា​ការ​ជ្រោមជ្រែង​ពី​មនុស្ស​ជុំវិញ​ខ្លួន​ខ្លះៗ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក