មនុស្សស្រីដែលមាន៣ចំណុចនេះទាំងព្រម ច្រើនតែអភ័ព្វក្នុងរឿងជីវិតគូ

គេថា កាលណាមនុស្សយើងល្អគ្រប់ចំណុចពេក មិនមែនជារឿងដែលល្អនោះឡើយ។ យ៉ាងណាមិញ ចំពោះមនុស្សស្រីវិញ បើកាលណាល្អគ្រប់ចំណុចនេះហើយ គឺច្រើនតែមានជីវិតអភ័ព្វក្នុងរឿងស្នេហា ឬគ្រួសារ។

១. ស្អាតខ្លាំងពេក

159403582_761358404519371_695716047566527357_o

ភាគច្រើននៃមនុស្សស្រីដែលស្អាតពេក ច្រើនតែមិនសូវគាប់ប្រសើរក្នុងដំណើរជីវិតគូ មនុស្សស្រីដែលស្អាត ប្រៀបបាននឹងផ្កាអ៊ីចឹង ច្រើនតែអភ័ព្វ។ កុំគិតថា មនុស្សស្រីស្អាត នឹងទទួលបានការស្រឡាញ់ថ្នាក់ថ្នមឱ្យសោះ តែផ្ទុយទៅវិញ ភាពស្អាតរបស់មនុស្សស្រី នឹងក្លាយជាចំណុចនៃគ្រោះថ្នាក់ដល់រូបនាងផ្ទាល់ទៅវិញទេ។

២. រឹងមាំខ្លាំងពេក

158436054_760965261225352_7675492774469686608_o

ជារឿងដែលគ្រប់គ្នាដឹងច្បាស់ណាស់ថា មនុស្សស្រីដែលមានភាពរឹងមាំ រឹងប៉ឹងខ្លាំងពេក ច្រើនតែត្រូវរស់នៅឯកា គ្មានអ្នកយកចិត្តទុកដាក់ ឬយល់ចិត្តនាងនោះឡើយ។ ព្រោះតែនាងជាមនុស្សដែលរឹងមាំ អាចមើលថែខ្លួនឯងបាន ទើបធ្វើឱ្យនាងក្លាយជាមនុស្សស្រីម្នាក់ដែលពិបាកនឹងទទួលបានការថ្នាក់ថ្នមពីមនុស្សជុំវិញ ព្រោះគ្រប់គ្នាគិតថា នាងជាមនុស្សស្រីរឹងមាំ មិនត្រូវការការយកចិត្តទុកដាក់ពីអ្នកណានោះឡើយ។ តេផ្ទុយទៅវិញ នាងក៏ត្រូវការការបារម្ភពីមនុស្សជុំវិញខ្លួនដែរ គ្រាន់តែនាងមិនដែលទទួលបានតែប៉ុណ្ណោះ។

៣. ពូកែខ្លាំងពេក

160075927_760874827901062_7115007504518572859_o

មនុស្សស្រីដែលពូកែគ្រប់យ៉ាងពេក ច្រើនតែហត់នឿយតែម្នាក់ឯង មិនថាធ្វើការ ឬរកស៊ីអ្វី ឬធ្វើអ្វីនោះឡើយ នាងច្រើនតែធ្វើដោយខ្លួនឯង មិនពឹង ឬរំខានឱ្យអ្នកណាមកលំបាកជាមួយនាងនោះឡើយ ដូច្នេះហើយ នាងត្រូវហត់នឿយតែម្នាក់ឯង។

លើសពីនេះ នាងមិនពឹង ឬប្រើអ្នកណាទេ ព្រោះថាមនុស្សស្រីដែលគិតថាខ្លួនឯងខ្លាំងពូកែ ច្រើនតែមិនសូវពេញចិត្តនឹងអ្វីដែលអ្នកដទៃធ្វើដើម្បីនាង ព្រោះអ្នកណាក៏ធ្វើឱ្យទាស់ចិត្តនាងដែរ ដូច្នេះ គឺមានតែនាងម្នាក់ឯងប៉ុណ្ណោះដែលអាចផ្គាប់ចិត្តខ្លួនឯងត្រូវ។

158793053_759338394721372_4487733967872029412_o

ដូច្នេះហើយ មនុស្សស្រីបើមានទាំង៣នេះព្រមគ្នាហើយនោះ ជីវិតនាងក៏លែងត្រូវការ បុរសណាមកមើលថែ ថ្នាក់ថ្នមនាងទៀតដែរ ព្រោះនាងប្រាកដជាអាចមើលថែខ្លួនឯងបានហើយ នាងមិនឱ្យអ្នកណាចូលមកក្នុងជីវិតនាងឡើយ ជាពិសេសគឺ មនុស្សប្រុសមួយចំនួន ដែលអាចនឹងចូលមកបំផ្លាញ ឬធ្វើជាបន្ទុកដល់ជីវិតនាងទៅវិញ៕

អត្ថបទ ៖ Knongsrok / ក្នុងស្រុករក្សាសិទ្ធិ