អត្ថបទល្អសម្រាប់មនុស្សស្រីគួរតែអាន ដើម្បីជាមេរៀនក្នុងការជ្រើសរើសដៃគូជីវិត!

សម្រាប់នារីវ័យក្មេងដើម្បីជួបបុរសល្អ

វាមិនចាំបាច់ទេ ដែលថាអ្នកត្រូវមានភាពចាស់ទុំឱ្យបានគ្រប់គ្រាន់។

ព្រោះថា ប្រសិនបើអ្នកមានភាពច្បាស់ទុំគ្រប់គ្រាន់ រឹងមាំអាចពឹងផ្អែកខ្លួនឯងបានហើយនោះ អ្នកក៏នឹងមិនអាចមើលឃើញបុរសណាម្នាក់ល្អក្នុងភ្នែកអ្នកឡើយ ព្រោះអ្នកអាចស្រឡាញ់ និងមើលថែខ្លួនឯងបាន។

អ្នកត្រូវតែចងចាំថា ការជ្រើសរើសដៃគូជីវិត គឺមិនមានលក្ខខណ្ឌផ្សេង ឬច្រើននាំឱ្យស្មុគស្មាញនោះឡើយ។ សំខាន់អ្នកត្រូវតែជ្រើសយកមនុស្សម្នាក់ដែលគាត់ស្រលាញ់អ្នកយ៉ាងពិតប្រាកដ។

- ទោះគាត់ជាអ្នកមានទ្រព្យស្ដុកស្ដម្ភប៉ុនណា!

- ជាមនុស្សចិត្តល្អ ចេះជួយយកអាសារអ្នកដទៃយ៉ាងណា!

- មានរូបរាងស្រស់សង្ហាបែបណា!

- មានចំណេះដឹងខ្ពស់កម្រិតណា!

- ពូកែធ្វើការ រកលុយបានច្រើនយ៉ាងណា!

- ជាកូនល្អចេះដឹងគុណឪពុកម្ដាយ ចេះជួយបងប្អូនបែបណា!

- ជាមនុស្សពូកែវោហាស្ដី ចរិតលក្ខណៈល្អបែបណា!

- ជាមនុស្សយល់ការណ៍ មានទំនាក់ទំនងល្អក្នុងសង្គមបែបណា!

តែបើគេមិនបានស្រឡាញ់អ្នក គេមិនមានចិត្តឱ្យអ្នក សោះនោះ គេក៏មិនមែនជាមនុស្សល្អ ដែលអាចផ្ដល់ក្ដីសុខ សុភមង្គលដល់អ្នកពេញមួយជីវិតបានដែរ ... ត្រូវចាំថា បុរសដែលមិនបានស្រឡាញ់អ្នក ទោះគេល្អចំពោះក្រុមគ្រួសារ និងអ្នកដទៃប៉ុនណា ក៏មិនប្រាកដថា គេអាចជាស្វាមីដ៏ល្អ ជាមេគ្រួសារដ៏ល្អសម្រាប់អ្នកបានដែរ។

721bab87f4b074f1496614c9ea400ae0

ការដែលអ្នកគ្មានដៃគូ ហើយត្រូវរស់នៅម្នាក់ឯង វាមិនមែនជាភាពឯកានោះទេ តែផ្ទុយទៅវិញ អ្នកជាមនុស្សដែលអាចមានសេរីភាពគ្រប់គ្រាន់ក្នុងការដើរហើរចេញទៅពិភពខាងក្រៅដោយខ្លួនឯង។

- អ្នកអាចនិយាយ ឬមានទំនាក់ទំនងក្នុងភាពជាមិត្ត ឬបងប្អូនជាមួយបុរសគ្រប់វ័យ។

- អ្នកអាចជ្រើសរើសទៅផ្ទះ ឬដើរទៅផ្សារបានដោយសេរី។

- អ្នកងាចធ្វើអ្វីបានទៅតាមចិត្តដែលអ្នកចង់។

ភាពឯកាពេលនៅលីវ មិនគួរឱ្យខ្លាចដូចអ្នកគិតទេ អ្វីដែលគួរឱ្យខ្លាចបំផុតនោះគឺ…

នៅពេលមានដៃគូ មានស្នេហា ប៉ុន្តែអ្នកបែរជាមានអារម្មណ៍ថាឯកោ នោះហើយទើបជារឿងគួរឱ្យខ្លាចពិតប្រាកដ។

99f8995e59e37a5277b4ef818b73de92

ឪពុកម្នាក់បានរំឭកកូនស្រីរបស់គាត់ថា …

មនុស្សខ្លះសក្តិសម ហើយក៏មានកូន តែគេមិនដែលស្រឡាញ់កូនៗទេ ចំណែកមនុស្សខ្លះទៀត មិនមានកូន តែគេបែរជាស្រឡាញ់ក្មេងៗជាខ្លាំង។

ប្រសិនបើអ្នកចង់ដឹងថា តើគាត់ស្រឡាញ់កូនរបស់អ្នកឬអត់?

កុំប្រើត្រចៀកទៅស្ដាប់ តែអ្នកត្រូវប្រើភ្នែកក្នុងការមើល!

តើគាត់មានការលះបង់ច្រើនប៉ុនណាដើម្បីកូនៗ

ប្រសិនបើអ្នកចង់ដឹងថាតើគាត់សក្តិសមជាឪពុកឬក៏អត់?

កុំមើលលើអ្វីដែលគាត់មាន? ប៉ុន្តែត្រូវវិនិច្ឆ័យដោយស្នាមញញឹមរបស់ពេលនៅក្បែរគាត់ និងទឹកភ្នែកគាត់ស្រក់ដើម្បីកូនៗ។

អ្នកដែលតែងតែធ្វើឱ្យកូនអ្នកយំ

ទោះគាត់ជាមនុស្សល្អ ឬក៏ស្អាតសង្ហាយ៉ាងណាក៏ដោយ កុំបន្តនៅទៀតអី ព្រោះគាត់មិនសក្តិសមជាឪពុករបស់កូនអ្នកទេ។

អ្នកដែលធ្វើឱ្យកូនអ្នកញញឹម មិនថាឋានៈទាបប៉ុនណាទេ

វាពិតជាមានប្រយោជន៍ក្នុងការផ្ញើជីវិតរបស់អ្នកជាមួយគាត់ណាស់។

111a0517aaf495b093be88214f35016f

- ជ្រើសរើសហត់នឿយដោយសារតែការសើច កុំជ្រើសរើសដោយស្រួលប៉ុន្តែត្រូវយំរាល់ថ្ងៃ” !

- ជ្រើសរើសអ្នកដែលហ៊ានរក្សាទុករូបថតរបស់អ្នកនៅក្នុងកាបូប!

- ជ្រើសរើសនរណាម្នាក់ដែលហ៊ានដាក់រូបភាពរបស់អ្នកនៅលើអេក្រង់ទូសព្ទ។

- ជ្រើសរើសអ្នកដែលហ៊ានឱ្យអ្នកដឹងគ្រប់រឿងដែលពាក់ព័ន្ធនឹងគាត់។

- ជ្រើសរើសមនុស្សដែលគាត់ហ៊ានលះបង់ដើម្បីស្នេហារបស់នាង។

កុំជ្រើសឱ្យសោះ មនុស្សដែលតែងតែហាមប្រាមអ្នកក្នុងការស្លៀកពាក់ ឬការតុបតែងខ្លួន ព្រោះតែការប្រចណ្ឌ ខ្លាចអ្នកស្អាត មានអ្នកតាមចែចង់អ្នក។

- បុរសខ្លះដែលស្រលាញ់អ្នក គាត់ចង់ចំណាយពេលពេញមួយជីវិតរបស់គាត់ជាមួយអ្នក។

- បុរសខ្លះដែលស្រលាញ់អ្នក គ្រាន់តែចង់ចំណាយពេលមួយភ្លែតជាមួយអ្នកតែប៉ុណ្ណោះ។

អ្នកដែលចង់ចំណាយពេលពេញមួយជីវិតជាមួយអ្នកប្រហែលជាមិនទិញរបស់របរឱ្យអ្នកច្រើនឡើយ ហើយក៏មិននិយាយពាក្យថា ស្រឡាញ់ ទៅកាន់អ្នករាល់ថ្ងៃដែរ។

ដោយសារតែគាត់ព្យាយាមបង្កើតខ្លួនឯងសម្រាប់អ្នក និងគ្រួសារអ្នកមនុស្សដែលគ្រាន់តែចង់ចំណាយពេលមួយភ្លែតជាមួយអ្នក គាត់នឹងប្រគល់អ្វីគ្រប់យ៉ាងសម្រាប់អ្នក ដើម្បីយកចិត្តអ្នកមួយគ្រា។

5054c1b790c3932c09a8c7c97af11f93

គ្មាននរណាម្នាក់ស្លាប់ដោយសារតែស្នេហានោះទេ តែមានមនុស្សច្រើនណាស់ដែលត្រូវរស់នៅឈឺចាប់ជាងស្លាប់ ព្រោះតែការជ្រើសរើសមនុស្សខុសមកធ្វើជាដៃគូ។

ដូច្នេះ មនុស្សដែលស្រឡាញ់អ្នកពិត គាត់នឹងចំណាយពេលជជែក និងគិតគូរអំពីជីវិតទៅអនាគតជាមួយនឹងអ្នក។ ចំណែកមនុស្សដែលមិនស្រឡាញ់អ្នក គាត់ប្រាកដជាដេកស្រមុក ដោយមិនខ្វល់ពីអ្វីទាំងអស់។

ក្មេងស្រី

តើអ្នកស្រឡាញ់ខ្លួនឯងខ្លាំងប៉ុនណា?

អ្នកឱ្យតម្លៃខ្លួនឯង និងមានការគោរពចំពោះអ្នកដទៃកម្រិតណា?

កុំផ្គាប់ចិត្តអ្នកណា រហូតដល់គាត់ភ្លេចថែរក្សាខ្លួនឯង

ជីវិតមួយមិនយូរទេ…

សូមចាំថា "ស្រឡាញ់ខ្លួនឯងឱ្យច្រើន មើលថែខ្លួនឯងឱ្យល្អ កុំឱ្យនរណាចូលមកបំផ្លាញជីវិតរបស់អ្នកឱ្យសោះ !!!"

23559838_1766231750100482_6897143862430851503_n

ប្រភព ៖ สิ่งเล็กๆที่เรียกว่ารัก / ប្រែសម្រួល ៖ មនុស្សចុងក្រោយ (ក្នុងស្រុករក្សាសិទ្ធិ)