មិនចង់បែក! តែបែរជាមិនអាចជួបគ្នា អារម្មណ៍នេះ វាឈឺចាប់ខ្លាំងណាស់

វាគឺជារឿងមួយដែលឈឺចាប់ខ្លាំងបំផុត ដែលមនុស្សពីរនាក់ស្រឡាញ់គ្នាស្មើជីវិត ធ្លាប់រួមសុខ រួមទុក្ខ ហែលឆ្លងបញ្ហា ការលំបាកជាច្រើនមកជាមួយគ្នាច្រើនរាប់មិនអស់ តែចុងក្រោយ បែរជាមិនអាចជួបគ្នា មិនអាចប្រើជីវិតរួមរស់ជាមួយគ្នាបាន សួរថា ​​​បើជាអ្នក អ្នកមានអារម្មណ៍បែបណា? ឈឺចាប់កម្រិតណាទៅ?

1

ផ្លូវស្នេហានៅក្នរឿងនិទាន ចុងក្រោយគូបានជួបគ្នា រៀបការ​ បង្កើតបានជាគ្រួសារមួយយ៉ាងពេញលេញ តែខុសស្រឡះពីស្នេហានៃជីវិតពិតវិញ ចុងក្រោយបែរជាបែកគ្នា បែកទាំងមិនចង់ បែកទាំងនៅស្រឡាញ់ មិនចែកបែក មិនចង់បាត់បង់ ​តែចុងក្រោយ យើងក៏នៅតែមិនអាចជួបគ្នា គឺមានតែទទួលយកការបែកទាំងឈឺចាប់។

2

មិនមែនថាមិនតស៊ូជាមួយគ្នានោះទេ ក៏មិនមែនថាអស់ចិត្តស្រឡាញ់គ្នាដែរ តែហេតុអ្វីបានជាយើងមិនអាចបានជួបគ្នា ហេតុអ្វីបានជាយើងត្រូវមកបែកគ្នា? ហេតុអ្វីត្រូវដើរដល់ផ្លូវមួយនេះហើយ បែរជាចែកផ្លូវគ្នាតើទៅវិញ? បញ្ហាគ្រប់យ៉ាង ពិតជាមិនអាចដោះស្រាយបាន មិនមានជម្រើសអ្វីផ្សេង ក្រៅពីបែកគ្នាពិតមែនទេ?

3

ជឿថា បើយើងជាគូនឹងគ្នា យើងនឹងបានជួបគ្នាជាថ្មី! បើយើងពិតជានៅសល់និស្ស័យគូពិតមែន យើងមិនអាចបែកគ្នាមួយជីវិតទេ ថ្ងៃណាមួយ និស្ស័យនឹងនាំយើងឱ្យមកជួបគ្នាម្ដងទៀត យើងនឹងអាចមានឱកាស បានចាប់ផ្ដើមជាថ្មីនឹងគ្នា ... ប៉ុន្តែ ផ្លូវនៅវែងឆ្ងាយណាស់ ហាក់មើលមិនឃើញពីពេលវេលាមួយ ដែលអាចជួយឱ្យយើងត្រឡប់មកចាប់ផ្ដើមនឹងគ្នាម្ដងទៀតបានទេ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុកសូមរក្សាសិទ្ធិ