៣ចំណុច ជាបញ្ហាដ៏ធំបំផុតសម្រាប់ដៃគូជីវិត ឬប្ដីប្រពន្ធ

នៅក្នុងរឿងគូជីវិត ឬប្ដីប្រពន្ធ អាចនិយាយបានថា នឹងត្រូវប្រឈមមុខចំពោះបញ្ហាជាច្រើនដែលយើងនឹកស្មានមិនដល់។ តែយ៉ាងណាមិញ ក៏មាន៣ចំណុចជាបញ្ហាចម្បងភាគច្រើនតែងតែកើតឡើង និងបង្កឱ្យមានបញ្ហាធំ ឈានដល់ការបែកបាក់គ្នាផងក៏ថាបានដែរ។ ដូច្នេះ ដើម្បីបញ្ចៀសរាល់បញ្ហា ការបែកបាក់ផ្សេងៗកើតមាន អ្នកគួរតែដឹង និងយល់ឱ្យបានច្បាស់ពីចំណុចទាំង៣ខាងក្រោមនេះ។

១. ហិរញ្ញវត្ថុ​​ (លុយកាក់)

7d0f006b183037f22d6ec046a9128b02

អ្នកណាថា លុយមិនមែនជាបញ្ហាក្នុងរឿងស្នេហា ខុសហើយ។ លុយនេះហើយ អាចជាបញ្ហាចម្បងផងក៏ថាបានដែរ ដែលអាចឱ្យបែក ឬជួបក៏ព្រោះតែបញ្ហាលុយកាក់នេះឯង។

ជាការពិត ជ្រើសរើសគូជីវិត មិនអាចគិតរឿងលុយកាក់ជាធំនោះទេ តែយ៉ាងណាមិញ ការប្រើប្រាស់ជីវិតគូ ឬនៅក្នុងគ្រួសារ លុយកាក់ ជាបញ្ហាធំមួយផ្នែកផ្សេង ព្រោះថា ដៃគូទាំងសងខាង ត្រូវតែមានការចាត់ចែងលុយកាក់ដើម្បីផ្គត់ផ្គង់នៅក្នុងគ្រួសារ ដូច្នេះ បើសិនអ្នកទាំងពីរមិនអាចរកចំណូលបានគ្រប់គ្រាន់សម្រាប់គ្រួសារចាយវាយទេ វានឹងក្លាយជាភាពរកាំរកូស ទាស់ខុសពាក្យសម្ដគ្នាមិនខានឡើយ។

២. ការក្បត់ចិត្ត

31ed741a25f4c22c60b88c9b269e4633

ការកសាងទំនុកចិត្ត ភាពជឿជាក់ មិនអាចធ្វើឡើងបានតែម្ខាងនោះទេ​ វាត្រូវមានការទាមទារឱ្យអ្នកទាំងពីរដែលជាដៃគូ ចេះបង្កើតនូវការជឿជាំក់ដល់ដៃគូ ហើយរក្សាភាពស្មោះត្រង់ និងការគោរពចំពោះគ្នាទៅវិញទៅមក ដាច់ខាតហាមក្បត់ចិត្ត លួចលាក់មានអ្នកទីពីរ ឬទីបី ជាពិសេសគឺ ខាងប្រុសៗ ត្រូវចាំថា ស្រីខាងក្រៅ ទោះបីខ្ចីស្រស់ វ័យក្មេងស្រស់ស្អាតយ៉ាងណា ក៏មិនល្អដូចប្រពន្ធក្នុងគ្រួសារអ្នកដែរ។

ប្រសិនបើមានម្ខាងណាចាប់ផ្ដើមមានអំពើក្បត់ចិត្តកើតឡើងហើយនោះ ទោះបីខំលាក់បាំងយ៉ាងណា ក៏លាក់មិនជិតដែរ ឬម្ខាងទៀតខំទុកចិត្តយ៉ាងណា ក៏អាចរលាយទំនុកចិត្តបានដែរ ដូច្នេះចៀសវាងជាដាច់ខាត បើស្រឡាញ់ និងមិនចង់បាត់បង់ ឬបែកបាក់គ្រួសារទេ កុំក្បត់គ្នាឱ្យសោះ កុំបំផ្លាញទំនុកចិត្តមនុស្សដែលរស់នៅជាមួយគ្នា។

៣. ការប្រស្រ័យទាក់ទង

475943a94a45cc565defc49827437c98

ជាក់ស្ដែង ការប្រស្រ័យទាក់ទងជាបញ្ហាចុងក្រោយ កុំបណ្ដោយឱ្យមានគម្លាតចំពោះគ្នា ដាច់ខាតកុំព្រងើយកន្តើយ កុំសោះកក្រោះ សម្ដីបើមិនបានពីរោះ ក៏កុំស្ដីទ្រគោះបោះបោកដាក់គ្នាឱ្យសោះ។

ចូររក្សាប្រាស្រ័យទាក់ទងគ្នាឱ្យមានភាពស្និទ្ធស្នាល រក្សាការទាក់ទងគ្នាឱ្យបានល្អ ឈ្វេងយល់ពីគ្នាឱ្យស្អិតរមួត ដឹងចិត្ត ស្គាល់គំនិត ជាពិសេសគឺ ពេលដែលដៃគូជួបទុក្ខ មានបញ្ហា ការពិបាកចិត្ត មានបញ្ហាការងារផ្សេងៗ ក្នុងនាមយើងជាដៃគូ ត្រូវតែយកចិត្តទុកដាក់ បារម្ភ មើលថែ​ និងជួយជាគំនិត និងកម្លាំងចិត្តដល់គ្នាទៅវិញទៅមក នេះហើយជាការបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ