ធ្លាប់គិតថា ការជ្រើសយកមនុស្សដែលស្រឡាញ់យើង ទោះយើងមិនបានស្រឡាញ់គេ តែយ៉ាងណា វាក៏ល្អជាងទៅទ្រាំចាំមនុស្សដែលខ្លួនឯងស្រឡាញ់ ដែលគេគ្មានថ្ងៃនឹងស្រឡាញ់យើងវិញសោះ។ ព្រោះបើយើងជ្រើសយកមនុស្សដែលស្រឡាញ់យើង គេនឹងផ្ដល់ក្ដីសុខ សុភមង្គល ភាពកក់ក្ដៅដល់យើងគ្រប់ពេល និងមួយជីវិត យើងមិនចាំបាច់ទៅហត់ចិត្ត នឿយគំនិតក្នុងការដែលត្រូវទៅទ្រាំផ្គាប់ចិត្តគេ។
ប៉ុន្តែអ្វីៗវាមិនដូចការគិត អ្វីៗវារឹតតែវេទនាទ្វេដង ការដែលជ្រើសបានមនុស្សដែលស្រឡាញ់យើងវាគឺជារឿងដែលល្អណាស់ ព្រោះគេតាមចិត្តយើង គេយល់ពីយើង គេព្យាយាមធ្វើគ្រប់យ៉ាងដើម្បីយើង គេមិនដែលធ្វើឱ្យយើងខកចិត្ត ខូចចិត្ត ឬហត់ចិត្តជាមួយនឹងគេម្ដងឡើយ។
ហើយមិនថាយើងត្រូវការអ្វី ចង់បានអ្វីក៏គេអាចផ្ដល់ឱ្យយើងបានដែរ អ្វីដែលគេបានលះបង់ និងផ្ដល់ឱ្យយើង វាពិតជាលើសលប់ និងពោរពេញដោយភាពកក់ក្ដៅខ្លាំងពិតមែន។ តែព្រោះតែគេមិនមែនជាមនុស្សដែលយើងស្រឡាញ់ យើងមិនដែលមានសូម្បីតែអារម្មណ៍ស្រឡាញ់គេសូម្បីតែបន្តិច យើងមិនមានមនោសញ្ចេតនាចំពោះគេសោះ ដូច្នេះហើយអ្វីទាំងអស់ដែលគេបានធ្វើ វាប្រែទៅជាសម្ពាធយ៉ាងខ្លាំងចំពោះយើងខ្លួនឯងទៅវិញ ...។
មានត្រឹមតែអារម្មណ៍ថា អាណិត តែមិនមានចិត្តស្រឡាញ់ គ្រប់យ៉ាងដែលគេធ្វើ គេធ្វើរឹតតែច្រើន សម្ពាធផ្លុវចិត្តយើងក៏រឹតតែធ្ងន់ វាលំបាកខ្លាំង ដែលត្រូវសម្លឹងមើលគេលះបង់ដើម្បីយើង ទាំងដែលយើងមិនមានអារម្មណ៍ស្រឡាញ់គេសូម្បីតែបន្តិច ចុងក្រោយ មានតែពាក្យថា សុំទោស! ដែលចំណាយទាំងពេលវេលា និងអារម្មណ៍ល្អៗ ជាពិសេសគឺ សេចក្ដីស្រឡាញ់ដ៏លើសលប់៕
អត្ថបទ ៖ មនុស្សចុងក្រោយ / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)