តើក្នុងរូបភាពបំភ័ន្តភ្នែកមួយនេះ អ្នកមើលឃើញអ្វីមុនគេ ជាទម្រង់កមនុស្សមើលពីខាងក្រោយ ដើមឈើ ឬក៏ភ្នំដែលមើលឃើញដាច់ក្រសែភ្នែក។ ចម្លើយមួយរបស់អ្នកអាចលាតត្រដាងនៅអត្ថន័យដ៏មានន័យនៅខាងក្រោម៖
១) កពីខាងក្រោយ
ប្រសិនដាក់ភ្នែកភ្លាមអ្នកចាប់អារម្មណ៍កមនុស្សមើលឃើញពីខាងក្រោយមុនគេ នោះគឺមានន័យថា អ្នកត្រូវតែដឹងឲ្យច្បាស់បន្ថែមទៀតពីរបៀបមើលថែទាំខ្លួនឯង ព្រោះមួយរយៈនេះអ្នកបានផ្តល់ភាពកក់ក្តៅ សប្បុរសធម៌សម្រាប់មនុស្សជុំវិញខ្លួនខ្លាំងពេក រហូតដល់ភ្លេចមើលថែខ្លួនឯង។
ជាសារណែនាំដ៏ល្អ ចូរបង្កើតតុល្យភាពនៃពេលវេលាមួយសម្រាប់ខ្លួនឯង និងសម្រាប់ទំនាក់ទំនងរវាងអ្នកដទៃ ឬមនុស្សពិសេសរបស់អ្នក ធ្វើបែបណាឲ្យមានក្តីសុខទាំងសងខាងទើបជារឿងល្អ។
២) ដើមឈើ
ប្រសិនអ្នកចាប់អារម្មណ៍ដើមឈើមុនគេបង្អស់ នោះមានន័យថាអ្នកជាមនុស្សដែលមានការស្រមើស្រមៃខ្ពស់ ហើយពោរពេញដោយគំនិតច្នៃប្រឌិត ដែលរមែងទទួលបានការកោតសរសើរពីមនុស្សជុំវិញខ្លួន ប៉ុន្តែអ្វីដែលជាបញ្ហា គឺអ្នកមិនដែលទុកចិត្តលើខ្លួនឯងទាល់តែសោះ។
វាធ្វើឲ្យអ្នកបាត់បង់ក្តីសុខក្នុងជីវិត និងរស់នៅដោយគ្មានភាពពេញលេញ។ សុំកុំមើលស្រាលសមត្ថភាពរបស់ខ្លួនឯង ហើយបន្ថែមការជឿជាក់លើខ្លួនឯង នោះនឹងជួយឲ្យអ្នកទទួលបានភាពរីករាយ ហើយរឹងមាំបន្ថែមទៀតទោះក្នុងស្ថានភាពណាក៏ដោយ។
៣) ភ្នំដាច់ក្រសែភ្នែក
ប្រសិនអ្នកមើលឃើញកំពូលភ្នំ មើលដាច់ក្រសែភ្នែកនៅខាងចុងនោះវិញ មានន័យថា អ្នកបាននឹងកំពុងរារាំងការកើតមានក្តីសុខ ដោយសារតែការជាប់ជំពាក់នឹងអតីតកាល។ ចូររៀនអភ័យទោសឲ្យរឿងដែលបានកន្លងហួស ហើយបំភ្លេចវាចោល គ្រាន់ត្រឹមទុកវាជាមេរៀនបានហើយ កុំឲ្យវាញាំញីអារម្មណ៍របស់អ្នកពេកអី។ ជាសារណែនាំដ៏ល្អ ត្រូវរៀនដោះលែងខ្លួនឯងចេញពីអតីតកាល ហើយប្រើប្រាស់បច្ចុប្បន្នកាលឲ្យបានល្អបំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក