លោក សេង រស្មី ហៅ ចន ស្មី មាន អាយុ26 ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង មុខរបរបច្ចុប្បន្នរបស់លោកគឺជា បុគ្គលិកក្រុមហ៊ុនឯកជនមួយ។
ដោយហេតុតែស្រលាញ់ការនិពន្ធបទចម្រៀងខ្លាំងពេក លោកក៏បានចុះឈ្មោះចូលរៀនវគ្គនិពន្ធបទចម្រៀងតាម Internet ក្រោយឃើញលោក យឹម តាស្រង់ បង្ហោះសារទទួលបង្រៀននិពន្ធទំនុកច្រៀង។
ក្រោយពីការខិតតស៊ូព្យាយាមសិក្សាលើផ្នែកនិពន្ធទំនុកពីលោក យឹម តាស្រង់ រួចមក ពេលនេះលោក សេង រស្មី ហៅ ចន ស្មី អាចសម្រេចក្តីស្រមៃរបស់លោកបានខ្លះហើយ ដោយលោកអាចនិពន្ធចម្រៀងចេញផ្សាយជាផ្លូវការនៅក្នុង ផលិតកម្ម Galaxy Navatra ចំនួនពីរបទនិងបកស្រាយដោយតារាចម្រៀងប្រុសពីរដួង។
បទទីមួយដែលលោកបាននិពន្ធនោះគឺបទ ភ្លេចរកកូនប្រសារឲ្យម៉ែ បកស្រាយដោយលោក ពូ និង បទទីពីរ ដែលទើបនឹងចេញផ្សាយនាពេលថ្មីៗ គឺបទ ទៅរកHoneyឯណា? បកស្រាយដោយលោក វង្ស ណាថាន់។
បញ្ជាក់ផងដែរថា ទម្រាំមកដល់ថ្ងៃនេះ លោក សេង រស្មី ហៅ ចន ស្មី មានការខិតខំតស៊ូខ្លាំងណាស់ ទោះបីជាមានអ្នករិះគន់លោកយ៉ាងណាក៏ដោយ ក៏លោកមិនចុះចាញ់ហើយព្យាយាមរហូតដល់អាចបំពេញក្តីស្រមៃរបស់ខ្លួនបាន។
ចង់ដឹងថាបទចម្រៀងដែលលោកបាននិពន្ធ ទាំំងពីរបទមានអត្ថន័យយ៉ាងណានោះ
សូមទស្សនាវីឌីអូខាងក្រោម:
បទ៖ ភ្លេចរកកូនប្រសារឲ្យម៉ែ
បទ៖ ទៅរកHoneyឯណា?
អត្ថបទដោយ៖ Mr. Fun Cambodia
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក