ជ្រើសរើស​ហិប​មួយ ដើម្បី​ទទួល​នូវ​អំណោយ​អ្វី​ដែល​ត្រៀម​សម្រាប់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ

តាម​ការ​សម្រេចចិត្ត​របស់​អ្នក​ខ្លួន​ឯង​ផ្ទាល់ តើ​ក្នុង​ចំណោម​ហិប​ទាំង ៨ មាន​ហិប​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​បំផុត? ការ​ជ្រើសរើស​មួយ​របស់​អ្នក អាច​ឲ្យ​យើង​បង្ហាញ​នូវ​អំណោយ​អ្វី​ដែល​កំពុង​ត្រៀម​រង់ចាំ​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៖

ហិប​ទី​ ១

1

នៅ​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ហើយ​វា​ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ធ្វើ​ដោយ​ការ​បោះជំហាន​ទៅ​មុខ ហើយ​កុំ​មាន​ការ​ភ័យខ្លាច​អ្វី​ឲ្យ​សោះ។ បើ​ទោះ​បី​ជា​មាន​អ្វី​ដែល​រាំងស្ទាក់​នៅ​ផ្លូវ​ធ្វើ​ដំណើរ​ដំបូងៗ ក៏​កុំ​បញ្ឈប់​ឲ្យ​សោះ ចូរ​ប្រឹងប្រែង​បន្តិច នោះ​ជោគវាសនា​របស់​អ្នក​នឹង​ទទួល​បាន​លាភ​ធំ ជា​ការ​តបស្នង​មក​វិញ។

ហិប​ទី ២

2

សប្បាយ​រីករាយ​ជា​បណ្តើរៗ​ទៅ ក្តីស្រមៃ​មួយ​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ខាង​មុខ។ ភាព​ជោគជ័យ​នឹង​ដើរ​អម​ជាមួយ​គ្នា ហើយ​ចូរ​ប្រើប្រាស់​ឱកាស​ដែល​អ្នក​មាន​ទាញ​យក​ប្រយោជន៍​ពី​វា​ឲ្យ​បាន។ បើ​អ្នក​កំពុង​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ អ្នក​ត្រៀម​នឹង​ទទួល​បាន​លាភ​តាម​រយៈ​ការ​ឡើង​តំណែង​ទៀត​ផង។

ហិប​ទី ៣

3

ជា​ហិប​រ៉ូមែនទិក ដែល​មាន​ន័យ​ថា​ឆាប់ៗ​នេះ​អ្នក​នឹង​បាន​ជួប​មនុស្ស​ដែល​ស្ថិត​ក្នុង​ប្រភេទ​តម្រូវការ​របស់​អ្នក ហើយ​គេ​នឹង​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​ផ្អែមល្ហែម និង​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​អ្នក​រំពឹង​ចង់​បាន​យូរ​ណាស់​មក​ហើយ។

ហិប​ទី ៤

4

សម្រាប់​អ្នក​ជ្រើសរើស​ហិប​ទី ៤ គឺ​មាន​ន័យ​ថា អ្នក​កំពុង​ជួប​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ពេល​នេះ តែ​នៅ​ពេល​ខាង​មុខ អ្នក​នឹង​ទទួល​បាន​ដំណោះស្រាយ​ដ៏​សមប្រកប​មួយ។ ក្នុង​រយៈ​ពេល ១ ខែ​ឲ្យ​តែ​អ្នក​បោះ​ចោល​គំនិត​អវិជ្ជមាន​ចេញ​ពី​ចិត្ត នោះ​លំហូរសាច់ប្រាក់​ដែល​មិន​រំពឹង​ទុក​នឹង​ធ្លាក់​មក​ដល់​ដៃ​អ្នក។

ហិប​ទី ៥

5

បើ​អ្នក​កំពុង​មាន​របរ​រក​ស៊ី ឬ​អាជីវកម្ម​ណា​មួយ​ក្នុង​ដៃ នោះ​នឹង​ទទួល​បាន​លាភ​ធំ​នៅ​ពេល​ឆាប់ៗ​នេះ ហើយ​រក​បាន​ចំណូល​ច្រើន​ជាង​មុន។ នឹង​មាន​មនុស្ស​មួយ​ចំនួន​បង្ហាញ​ខ្លួន​ដោយ​ចៃដន្យ​មក​ក្នុង​ជីវិត​របស់​អ្នក ហើយ​ពួក​គេ​គឺ​ជា​មនុស្ស​នាំលាភ​លើ​ផ្នែក​ហិរញ្ញវត្ថុ ដោយឡែក​បើ​សាកល្បង​ផ្សងសំណាង​អ្វី នោះ​ក៏​មាន​ភាគរយ​ខ្ពស់​អាច​បាន​លាភ​ធំ​ដែរ។

ហិប​ទី ៦

6

អំណោយ​នៅ​ហិប​ទី ៦ នេះ​គឺ​ជា​សារ​ដ៏​មាន​តម្លៃ​មួយ​សម្រាប់​អ្នក។ ចូរ​អ្នក​ឈប់​ប្រាប់​នរណា​ម្នាក់​អំពី​តម្រុយ​ឬ​រឿង​ដែល​មិន​ចាំ​បាច់​ដែល​ពួក​គេ​ត្រូវ​ដឹង ឧទាហរណ៍៖ ក្តី​ស្រមៃ ឬ​បំណង​ប្រាថ្នា​របស់​អ្នក ឬ​ការ​រំពឹង​ទុក​នូវ​រឿង​ដ៏​ធំ​ណា​មួយ ចូរ​ធ្វើ​វា​ដោយ​មាន​ឆន្ទៈ និង​ភាព​ស្រេកឃ្លាន​នៃ​ជោគជ័យ នោះ​លទ្ធផល​នឹង​អាច​សម្រេច​បាន។

ហិប​ទី ៧

7

អំណោយ​នៅ​ហិប​ទី ៧ នេះ​ក៏​ជា​សារ​មួយ​សម្រាប់​អ្នក​ដូច​គ្នា ដោយ​មាន​ការ​ណែនាំ​ថា​អ្នក​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​សម្រាប់​ឆ្នាំ​នេះ ហើយ​បើ​អ្នក​ឡើង​ខ្ពស់​ប៉ុណ្ណា​ក៏​ដោយ ក៏​កុំ​ភ្លេច​គ្រួសារ កុំ​ភ្លេច​មិត្តភ័ក្ដិ​ដែល​ធ្លាប់​លំបាក​រួម​គ្នា។ បើ​អ្នក​បន្ត​សកម្មភាព​ល្អៗ​សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន នោះ​មិន​យូរ​ទៀត​ទេ នឹង​មាន​មនុស្ស​ដ៏​សំខាន់​បំផុត​សម្រាប់​ជីវិត​របស់​អ្នក គេ​ដើរ​ចូល​មក។

ហិប​ទី ៨

8

ការ​គិត​វិជ្ជមាន ការ​អភិវឌ្ឍ​ថ្មី ការ​ភ្ញាក់ផ្អើល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ភាព​ស្រស់ថ្លា​នៃ​ជីវិត​ គឺ​ជា​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ផ្លូវ​ខាង​មុខ។ អ្នក​មាន​សំណាង​ណាស់ គ្រប់​យ៉ាង​នឹង​ដំណើរការ​ទៅ​ដោយ​រលូន ទាំង​ដែល​រឿង​ល្អ​ខ្លះ អ្នក​ពុំ​បាន​គ្រោង​វា​ទុក​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក