ជីវិត​អ្នក​ពេល​នេះ​លំបាក​ហើយ ចូរ​ជ្រើសរើស​កាត​មួយ​ដើម្បី​ទទួល​បាន​សារ​លើក​ទឹក​ចិត្ត​ដ៏​ល្អ​បំផុត

តាម​រយៈ​រូបភាព​ដ៏​គួរ​ឲ្យ​កម្សត់​ទាំង ៤ សន្លឹក​ខាង​លើ តើ​អ្នក​គិត​នឹង​ជ្រើសរើស​យក​មួយ​ណា? ជឿ​ថា​អ្នក​ដែល​កំពុង​អាន​អត្ថបទ​នេះ សុទ្ធ​តែ​កំពុង​ជួប​ទុក្ខ​លំបាក​នូវ​បញ្ហា​ផ្សេងៗ​ពី​គ្នា តែ​មិន​អី​ទេ តាម​រយៈ​ការ​ជ្រើសរើស​រូបភាព​មួយ​របស់​អ្នក នោះ​នឹង​អាច​ទទួល​បាន​សារ​ដ៏​មាន​តម្លៃ​មួយ​ដែល​អ្នក​ត្រូវការ​បំផុត​ពេល​នេះ៖

រូបភាព​ទី ១

1

យើង​ចង់​ប្រាប់​ឲ្យ​អ្នក​បាន​ដឹង​ថា ការ​រស់នៅ​របស់​យើង​សព្វថ្ងៃ​គឺ​គ្មាន​អ្វី​ដែល​នឹងន​នោះ​ទេ ហើយ​វា​រមែង​តែងតែ​មាន​ការ​ផ្លាស់ប្តូរ សំខាន់​យើង​ត្រូវ​ចេះ​បត់បែន​និង​សម្រប​ខ្លួន​ទៅ​តាម​វា។ អ្វី​គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង​កន្លង​មក រឿង​ខ្លះ​ជា​មេរៀន​សម្រាប់​ឲ្យ​អ្នក​រៀន ឲ្យ​អ្នក​មាន​ការ​អភិវឌ្ឍ​ខ្លួន​និង​រឹងមាំ។

ឥឡូវ​នេះ​ជា​ពេល​ដែល​អ្នក​ត្រូវ​ដើរ​ចេញ​មក​ខាង​ក្រៅ ​សម្លឹង​មើល​ទៅ​លើ ហើយ​ត្រូវ​ជឿ​ថា ​ថ្ងៃ​ថ្មី​មួយ​នេះ​ជា​ថ្ងៃ​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត​របស់​អ្នក ហើយ​បន្ត​រស់​ដោយ​ភាព​សុទិដ្ឋិនិយម ការ​គិត​បែប​វិជ្ជមាន នោះ​រឿង​ល្អៗ​នឹង​ត្រលប់​មក​ក្នុង​ជីវិត​របស់​អ្នក​បន្ត​ទៀត​ជា​មិន​ខាន។ កុំ​ភ្លេច​ញញឹម​ឲ្យ​បាន​ច្រើន​ផង!

រូបភាព​ទី ២

2

ការ​ជ្រើសរើស​រូបភាព​នេះ គឺ​ចង់​រំឭក​ឲ្យ​អ្នក​ដឹង​ថា ជីវិត​អ្នក​ពុំ​បាន​កើត​មក​សម្រាប់​ឲ្យ​ទទួល​ខុស​ត្រូវ​នៅ​គ្រប់​រឿង​ទាំង​អស់​នោះ​ឡើយ ទាំង​ដែល​រឿង​ខ្លះ​អ្នក​ពុំ​មែន​ជា​បង្គោល​ដែល​ត្រូវ​ដោះស្រាយ ឬ​ជា​អ្នក​បង្កើត​បញ្ហា​ផង​នោះ។ ការ​គិត​ដល់​អ្នក​ដទៃ​ខ្លាំង​ពេក រហូត​ដល់​ភ្លេច​គិត​ពី​ខ្លួន​ឯង មិន​មែន​ជា​ការ​គិត​ដ៏​ល្អ​បំផុត​នោះ​ទេ​សម្រាប់​ជីវិត​មួយ​នេះ ចូរ​ឆ្លៀត​ពេល​នេះ ​ប្រើប្រាស់​ពេលវេលា​និង​ធនធាន​សម្រាប់​ខ្លួន​ឯង​ខ្លះ​ផង។

រូបភាព​ទី ៣

3

អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ស្មោះត្រង់​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន ​ស្មោះត្រង់​រហូត​ដល់​គេ​ខ្សែ​លើ គេ​ដើរ​ជាន់​យើង លែង​ដឹង​លែង​ស្គាល់​ពី​អំពើ​ល្អ​របស់​យើង។ ជា​សារ​លើក​ទឹក​ចិត្ត​មួយ ធម្មជាតិ​បាន​បង្កើត​អ្នក​ជា​មនុស្ស​ដ៏​អស្ចារ្យ ដែល​មាន​ការ​លះបង់​ខ្ពស់ ហើយ​ជោគវាសនា​ដ៏​ល្អ​ក៏​ត្រូវ​ការ​ពេលវេលា​មុន​វា​ឈាន​ចូល​មក​ដល់ ប៉ុន្តែ​ចូរ​ប្រើប្រាស់​បច្ចុប្បន្ន​នេះ​ដោយ​ភាព​ឆ្លាតវៃ​ទៅ​តាម​កាលៈទេសៈ​ខ្លះ​ផង។

រូបភាព​ទី ៤

4

អ្នក​ជា​មនុស្ស​ដែល​តែងតែ​ស្រមើស្រមៃ​ខ្ពស់ ហើយ​ការ​រំពឹង​ទុក​ខ្លះ​វា​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ការ​បាក់ទឹកចិត្ត​លែង​ចង់​បន្ត​ទៅ​មុខ​ទៀត។ សូម​កុំ​បោះបង់​អី ឱកាស​ល្អៗ​នឹង​ឈាន​ចូល​មក​ក្នុង​ជីវិត​អ្នក​ជា​បន្ត​ទៀត សំខាន់​ចូរ​ដើរ​លើ​គោលដៅ​ច្បាស់លាស់ និង​ឆន្ទៈ​ចង់​មាន​ចង់​បាន នោះ​ភាព​អស្ចារ្យ​វា​ក៏​នឹង​កើត​ឡើង ហើយ​ជាមួយ​រឿង​ខ្លះ​សូម​កុំ​ព្រាង​ទុក​មុន រហូត​ដល់​ខ្លាច​លែង​ចង់​ធ្វើ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក