ស្រីៗ​ទោះ​ខូចចិត្ត ឬ​បែកបាក់​សង្សារ​ឈឺចាប់​ប៉ុណ្ណា ក៏​កុំ​ទៅ​ធ្វើ​រឿង​ឥត​ប្រយោជន៍ ៤ នេះ

ពាក្យ​ថា "ស្នេហា" មួយ​ម៉ាត់​យ៉ាង​ខ្លី តែ​បង្កប់​ទាំង​ក្តីសុខ និង​ការ​ឈឺចាប់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចងចាំ​ដល់​ថ្ងៃ​ស្លាប់។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ដឹង​ថា ក្រៅ​ពី​មនុស្ស​ម្នាក់​នោះ ក៏​នៅ​មាន​គ្រួសារ មិត្តភក្តិ និង​មនុស្ស​ល្អៗ​ជា​ច្រើន​ទៀត​ដែល​គេ​នៅ​ក្បែរ​យើង ពោល​កុំ​ប្រើប្រាស់​ជីវិត​រស់នៅ​ដើម្បី​តែ​គេ​ម្នាក់​អី។

ខាង​ក្រោម​នេះ Knongsrok បង្ហាញ​ចំណុច​ទាំង ៤ ដែល​ស្រីៗ​មិន​គួរ​ធ្វើ ហើយ​ជៀស​ឲ្យ​បាន​នៅ​បែកបាក់​ស្នេហា ឬ​ខូចចិត្ត​កម្រិត​ធ្ងន់ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​អស់​តម្លៃ៖

៤) ចូលចិត្ត​ប្រាប់​ខ្លួន​ឯង​ពី​អារម្មណ៍​ស្តាយ និង​ស្តាប់​ឬ​មើល​អ្វី​កម្សត់ៗ

1

អ្នក​ខ្លះ​បែកបាក់​ស្នេហា ហើយ​ចូលចិត្ត​ឲ្យ​អារម្មណ៍​បណ្ដែតបណ្ដោយ​ទៅ​តាម​នោះ តាម​រយៈ​ការ​ស្តាប់​បទចម្រៀង​កម្សត់ មើល​ភាពយន្ត​បែប​កម្សត់​ ​និង​អាន​តែ​ Quote ដែល​ចាក់ដោត​អារម្មណ៍​អ្នក​បែកបាក់​ស្នេហា​ជា​ដើម។

ធ្វើ​បែប​ហ្នឹង​នាំ​ឲ្យ​តែ​ខ្លួន​ឯង​ពិបាក​ទៅ​វិញ​ទេ ទាំង​ដែល​អ្នក​ម្ខាង​ទៀត​គេ​ប្រហែល​ជា​កំពុង​សប្បាយ​មិន​ខ្វល់​ពី​យើង​ផង​នោះ ប្រសិន​ណា​ដាច់ស្រេច​ហើយ គួរ​ព្យាយាម​បង្រៀន​ឲ្យ​ចិត្ត​របស់​យើង​ដាច់​ស្រេច​ទៅ​ដូច​គ្នា កុំ​នៅ​លង​ខ្លួន​ឯង​ជា​រឿយៗ​អី។

៣) កុំ​ព្យាយាម​ផ្តាច់​ទំនាក់ទំនង​ជាមួយ​សង្សារ​ចាស់

3

កុំ​ដោយសារ​តែ​បែកបាក់​ស្នេហា ហើយ​ធ្វើ​ឲ្យ​បាត់បង់​មិត្តភាព។ មនុស្ស​ស្រី​ដែល​ខ្លាំង គឺ​គេ​នៅ​តែ​រក្សា​ចំណង​មិត្តភាព​រវាង​សង្សារ​ចាស់​នោះ​បាន ហើយ​មិនមែន​លែង​ហ៊ាន​មើល​មុខ​គេ ឃើញ​មុខ​គេ​រត់​គេច​នោះ​ទេ វា​ក៏​ប្រហែល​នឹង​ស្មើ​ការ​ដែល​អ្នក​រត់​ចេញ​ពី​បញ្ហា។

បែប​នេះ​ទោះ​បី​បែក​គ្នា​ហើយ​ក៏​ដោយ បេះដូង​យើង​មិនមែន​ស្ថិត​នៅ​គេ​ទៀត​ឯ​ណា បើ​ឃើញ​នរណា​ល្អ អាច​រស់នៅ​ជាមួយ​យើង​បាន ក៏​រៀន​បើក​ចិត្ត​ទទួល​យក​អ្នក​ក្រោយ​ទៅ ហើយ​ជាមួយ​សង្សារ​ចាស់ បើ​អាច​រក្សា​ចំណង​មិត្តភាព​បាន​ក៏​កុំ​បោះបង់​អី។

២) ធ្វើ​អ្វី​ខុស​ពី​ខ្លួន​ឯង

4

អ្នក​ធ្លាប់​ជា​មនុស្ស​ដែល​មិន​សូវ​សម្ញែង​រូបរាងកាយ​លើ​បណ្តាញ​សង្គម អ្នក​មិន​ចូលចិត្ត​បង្ហាញ​អារម្មណ៍ Drama តែ​ក្រោយ​បែក​ពី​គេ អារម្មណ៍​គ្រប់​យ៉ាង​ក៏​ផ្លាស់ប្តូរ​ព្រោះ​ចង់​បង្ហាញ​ឲ្យ​ម្នាក់​នោះ​ឃើញ។

សួរ​ថា​ធ្វើ​បែប​ហ្នឹង​ដើម្បី​អ្វី ឬ​មួយ​អ្នក​នៅ​មិន​ទាន់​ដាច់​ស្រឡះ​ចិត្ត​ពី​គេ? កុំ​ព្យាយាម​ផ្លាស់ប្តូរ​ខ្លួន​ឯង ធ្វើ​អ្វី​ដែល​មិនមែន​ជា​ខ្លួន​ឯង ជា​ពិសេស​ការ​បង្ហោះ​នានា​លើ​បណ្តាញ​សង្គម ចំពោះ​រូបភាព​និង​រឿង​ខ្លះ​អាច​ប៉ះពាល់​តម្លៃ​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន។

១) ឃុំ​ខ្លួន​ឯង​ក្នុង​បន្ទប់ ហើយ​ទឹក​ភ្នែក​ជោគ​ខ្នើយ

E90565234760f1b2f3b80f2466871935

អ្នក​ខ្លះ​អ៊ីចឹង​មែន ពេល​បែកបាក់​គ្នា មិន​ចង់​ចេញ​ទៅ​ខាង​ក្រៅ ចង់​សម្ងំ​នៅ​តែ​ក្នុង​ផ្ទះ​ហើយ​នឹក​ឃើញ​រឿង​ចាស់ៗ​សម្រក់​ទឹក​ភ្នែក។ ពិត​មែន​ហើយ បើ​ទប់​ទឹក​ភ្នែក​មិន​បាន អ្នក​អាច​យំ​បាន តែ​យំ​ត្រឹម​មួយ​ថ្ងៃ​គឺ​គ្រប់គ្រាន់​ហើយ ដល់​ថ្ងៃ​បន្ទាប់​ចូរ​ចេញ​ទៅ​ខាង​ក្រៅ ប្រើប្រាស់​អារម្មណ៍​ល្អៗ​ជាមួយ​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន នោះ​ទើប​ជា​មនុស្ស​ស្រី​រឹងមាំ ព្រោះ​យើង​មិន​អាច​រស់នៅ​ក្នុង​អតីតកាល​ដ៏​ជូរចត់​នោះ​រហូត​ឡើយ៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក