ជ្រើសរើស​ផ្លូវ​មួយ​ដែល​ត្រូវ​ដើរ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​សម្រាប់​ជីវិត​របស់​អ្នក

ក្នុង​រូបភាព ៤ ​នេះ គឺ​មាន​ផ្លូវ​ធ្វើ​ដំណើរ​ផ្សេង​ពី​គ្នា ហើយ​បើ​ឲ្យ​សម្រេច​ចិត្ត​យក​មួយ តើ​អ្នក​នឹង​ជ្រើសរើស​យក​មួយ​ណា? តាម​រយៈ​ការ​សម្រេច​ចិត្ត​មួយ​របស់​អ្នក យើង​អាច​បង្ហាញ​នូវ​សារ​ដែល​អ្នក​គួរ​តែ​ទទួល​បាន​នៅ​ពេល​នេះ៖

ផ្លូវ​ទី ១

1

ជីវិត​របស់​អ្នក​គឺ​ត្រូវ​បាន​កំណត់​ដោយ​ខិតខំ​ប្រឹងប្រែង លះបង់ និង​ទេពកោសល្យ។ អ្នក​ជឿ​ថា ប្រសិន​ណា​មនុស្ស​ម្នាក់​ពិត​ជា​ល្អ នោះ​ពួក​គេ​នឹង​ទទួល​បាន​ការ​តបស្នង​ត្រលប់​មក​វិញ​ក្នុង​រយៈ​ពេល​ឆាប់ៗ​ខាង​មុខ។

បើ​ទោះ​បី​អ្នក​មាន​ការ​ជឿជាក់​បែប​ហ្នឹង​ពិត​មែន ប៉ុន្តែ​ក្នុង​រឿង​ខ្លះ​អ្នក​ហាក់​មិន​អាច​ដាក់​ចិត្ត​ដាក់​អារម្មណ៍​ទៅ​ធ្វើ​វា​ទាំង​ស្រុង ១០០ ភាគរយ​បាន នោះ​ក៏​ដោយសារ​តែ​អតីតកាល​មួយ​ចំនួន​បាន​ញាំញី ហើយ​អ្នក​ភ័យ​ខ្លាច​ការ​បរាជ័យ តែ​អ្នក​ត្រូវ​ចាំ​ថា ចូរ​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ហើយ​កុំ​ខ្លាច​ហានិភ័យ​នៃ​ការ​បាត់បង់​ខ្លាំង​ពេក បរាជ័យ​ដែល​កើត​មាន​រាប់​ចូល​ជា​បទពិសោធន៍ ​បើ​ជោគជ័យ​ដែល​បាន​មក​កុំ​រាប់​ថា​សំណាង​តែ​វា​គឺ​ជា​ផល​តបស្នង​នូវ​អ្វី​ដែល​បាន​ខិតខំ។

ជា​សារ​ណែនាំ៖ មនុស្ស​ជោគជ័យ មាន​ភាព​ក្លាហាន និង​មិន​ខ្លាច​បរាជ័យ មិន​ខ្លាច​ការ​បង្កើត​កំហុស​នោះ​ទេ ឲ្យ​តែ​មាន​ការ​ស្មិងស្មាធិ៍​ច្បាស់លាស់​មុន​ធ្វើ​អ្វី​មួយ។

ផ្លូវ​ទី ២

2

ភាព​សោកសៅ​និង​អារម្មណ៍​ស្រពិចស្រពិល​ហាក់​ដូច​ជា​នៅ​តែ​បន្ត​កើត​មាន​ក្នុង​ជីវិត​របស់​អ្នក។ ការ​គិត​អវិជ្ជមាន​របស់​មនុស្ស​មួយ​ចំនួន និង​អតីតកាល​មិន​គួរ​ឲ្យ​ចងចាំ​ខ្លះ បាន​ទាញ​អារម្មណ៍​របស់​អ្នក​ចេញ​ពី​ភាព​ជោគជ័យ។

អ្នក​ត្រូវ​តែ​ផ្លាស់ប្តូរ​វា​ចេញ ហើយ​ត្រូវ​ចាំ​ថា ថ្ងៃ​នេះ​គឺ​មាន​តម្លៃ​ជាង​ថ្ងៃ​ណាៗ​ទាំង​អស់ ចូរ​ប្រើប្រាស់​ពេលវេលា​ដែល​មាន ឲ្យ​មាន​ប្រយោជន៍។

ជា​សារ​ណែនាំ៖ ដើម្បី​ឲ្យ​ជីវិត​របស់​អ្នក​ប្រសើរ​ឡើង ដំបូង​ឡើយ​អ្នក​ត្រូវ​លុប​បំបាត់​ការ​គិត​អវិជ្ជមាន និង​ភាព​ធុញថប់​ក្នុង​អារម្មណ៍​ជា​មុន​សិន ហើយ​ត្រូវ​ចាំ​ឲ្យ​តម្លៃ​លើ​បច្ចុប្បន្នភាព​ខ្ពស់​ជាង​ពេល​ណា​ទាំង​អស់។

ផ្លូវ​ទី ៣

ពិភពលោក​យើង​ទាំង​មូល​គឺ​ដំណើរការ​ទៅ​បាន​ដោយសារ​មាន​តុល្យភាព យើង​មិន​អាច​រស់នៅ​ដោយ​ចង់​បាន​លើស​គេ​ពេក​នោះ​ទេ។ រាល់​សកម្មភាព​និង​ចិត្តគំនិត​ត្រូវ​ប្រើប្រាស់​ដោយ​មាន​ការ​ចែករំលែក ការ​ចង់​ឃើញ​អ្នក​ដទៃ​មាន​ក្តី​សុខ និង​ជោគជ័យ​ដូច​ជា​យើង​ដែរ។

3

ជា​សារ​ណែនាំ៖ អ្នក​ប្រហែល​ជា​មិន​សូវ​បាន​គិត​អំពី​មនុស្ស​ជុំវិញ​ខ្លួន ហើយ​វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​ចែករំលែក​ទាំង​ទង្វើ​ល្អ ក្តី​ស្រលាញ់​សម្រាប់​ពួក​គេ​ខ្លះ​ហើយ។

ផ្លូវ​ទី ៤

ការ​ជ្រើសរើស​ផ្លូវ​ទី ៤ នេះ បាន​នឹង​កំពុង​ធ្វើ​ឲ្យ​អ្នក​គិត​ឡើង​វិញ​នូវ​អ្វី​ដែល​ត្រូវ​បន្ត ត្រូវ​បង្កើត និង​គោលដៅ​នៃ​ការ​ពិត​របស់​អ្នក។ ត្រូវ​ចាំ​ថា​សកម្មភាព​នៅ​ពេល​បច្ចុប្បន្ន ជា​គ្រោងឆ្អឹង​បង្កើត​ឡើង​នូវ​អនាគតកាល អ្នក​ធ្វើ​អ្វី គឺ​បាន​ហ្នឹង​នៅ​ថ្ងៃ​ខាង​មុខ។

4

ជា​សារ​ណែនាំ៖ អ្នក​មិន​ចាំ​បាច់​តែ​ទទួល​បាន​ភាព​ល្អឥតខ្ចោះ​គ្រប់​យ៉ាង​នោះ​ទេ​នៅ​ក្នុង​ជីវិត ប៉ុន្តែ​ចូរ​ប្រើប្រាស់​របស់​ដែល​មាន​ឲ្យ​មាន​តម្លៃ និង​ស្រលាញ់​វា​អស់​ពី​បេះដូង ហើយ​ខិតខំ​ប្រឹងប្រែង​ឈរ​លើ​គោលដៅ​ច្បាស់លាស់​បន្ត​ទៅ​ទៀត ទោះ​ផ្លូវ​ខ្លះ​រាង​ក្រឡុក​បន្តិច ក៏​កុំ​បោះបង់ ហើយ​បើ​ដួល​ក៏​ត្រូវ​ក្រោក​ឈរ​ឲ្យ​បាន​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក