ស៊ុតជាប្រភេទអាហារមួយដែលងាយចម្អិន ហើយយើងអាចផ្លាស់ប្តូរទៅតាមចំណង់ចំណូលចិត្តនិងជម្រើសបានច្រើន ដោយមានតាំងពីស៊ុតស្ងោរ ស៊ុតចៀនគ្រឿង ស៊ុតចៀនសាប ស៊ុតញាត់ស្នូល និងអ្នកខ្លះទៀតនិយមហូបស៊ុតឆៅក៏មាន។ ចុះសម្រាប់អ្នកផ្ទាល់វិញ តើចូលចិត្តទទួលទានស៊ុតប្រភេទណាជាងគេ? តាមរយៈការជ្រើសរើសរបស់អ្នក អាចលាតត្រដាងនូវឧបនិស្ស័យរបស់អ្នកពីកំណើតដូចបង្ហាញខាងក្រោម៖
១) ស៊ុតស្ងោរ
មនុស្សដែលចូលចិត្តស៊ុតស្ងោរជាងគេបង្ហាញឱ្យឃើញថា អ្នកគឺជាមនុស្សដែលមានហេតុផលនៅក្នុង ការសម្រេចចិត្តចំពោះរឿងផ្សេងៗជាងការប្រើអារម្មណ៍ ។ ក្រៅពីនេះអ្នកគឺជាមនុស្សដែលមានការទទួលខុសត្រូវនិងស៊ូទ្រាំមិនចាញ់នរណាឡើយ ។
ដូច្នេះបើសិនជាអ្នកធ្វើការអ្វីម្យ៉ាងនោះអ្នកនឹងព្យាយាមធ្វើឱ្យទាល់តែបានសម្រេច មិនទុកឱ្យនៅជាប់គាំងកណ្តាលទី មិនមែនព្រោះតែខ្លាចគេនិយាយនោះទេ ព្រោះដោយសារតែអ្នក មិនសប្បាយចិត្តដោយខ្លួនឯង ។
២) ស៊ុតចៀនគ្រឿង
មនុស្សដែលចូលចិត្តស៊ុតចៀនគ្រឿងជាងស៊ុតប្រភេទផ្សេងៗនោះបញ្ជាក់ថា អ្នកជាកំពូលអ្នកគិត អ្នករៀបចំផែនការ ទោះជាធ្វើកិច្ចការអ្វីក៏ដោយអ្នកតែងតែគិតហើយគិតទៀត ធ្វើគ្រប់យ៉ាងឱ្យទៅជាប្រព័ន្ធ ព្រោះអ្នកគឺជាមនុស្សគិតមុនធ្វើ ដែលនាំឱ្យអ្នកជឿជាក់ទៅលើសម្រេចចិត្តរបស់ខ្លួនឯងខ្លាំងរហូតដល់មាន ពេលខ្លះភ្លេចទាំងស្តាប់យោបល់អ្នកដទៃទៀតផង ។
៣) ស៊ុតចៀនសាប
បើមនុស្សណាចូលចិត្តស៊ុតចៀនសាបបំផុតនោះបង្ហាឱ្យឃើញថា អ្នកជាមនុស្សដែលមានភាពប្រឹង ប្រែងទៅកាន់ទីខ្ពស់ រមែងមិនរង់ចាំឱ្យ
ឱកាសរត់មករក ប៉ុន្តែព្យាយាមស្រវេស្រវារកឱកាសសម្រាប់ខ្លួនឯង ។ក្រៅពីនេះអ្នកគឺជាមនុស្សដែលចូលចិត្តការសាកល្បងថ្មីៗ និងជាមនុស្សដែលមានព្យាយាមបំផុត ។
៤) ស៊ុតញាត់ស្នូល
បើអ្នកជាមនុស្សចូលចិត្តស៊ុតញាត់ស្នួលជាងគេបញ្ជាក់ថា អ្នកគឺជាមនុស្សដែលយកចិត្តទុក ដាក់ទៅលើភាពល្អិតល្អន់ផ្សេងៗដែលជួនកាលគឺជាចំណុចល្អ ប៉ុន្តែពេលខ្លះបើយកចិត្តទុកដាក់ពេកនឹងក្លាយ ទៅជាចំណុចអវិជ្ជមាន ។ ក្រៅពីនេះអ្នកគឺជានារីដែលចូលចិត្តធ្វើដំណើរកម្សាន្តចូលចិត្តការផ្សងព្រេង ប៉ុន្តែមិន ស៊ូនឹងការលំបាកនោះទេ គឺគ្រាន់តែចូលចិត្តចេញទៅបើកភ្នែកមើលអ្វីៗដែលថ្មីនៅក្នុងជីវិតឱ្យបានច្រើន ។
៥) ស៊ុតឆៅ
ចំពោះមនុស្សដែលចូលចិត្តទទួលទានស៊ុតឆៅបង្ហាញឱ្យឃើញថា អ្នកគឺជាមនុស្សជឿជាក់លើខ្លួនឯង ចូលចិត្តជ្រើសរើសផ្លូវជីវិតដោយខ្លួនឯងមិនខ្វល់ទៅ លើការយល់ឃើញពីមនុស្សដែលនៅជុំវិញខ្លួនមិនខ្វល់នឹង ក្រសែភ្នែកអ្នកដទៃ ហើយក្នុងពេលជាមួយគ្នានោះដែរ អ្នកក៏ចូលចិត្តខ្វល់ខ្វាយជាមួយអ្នកដទៃផងដែរ អាច និយាយបានថា គឺអាចរស់នៅដោយខ្លួនឯងបានយ៉ាងស្រួល៕