រដ្ឋបាលខេត្តតាកែវ គ្រោងសាងសង់រូបសំណាកនិមិត្តរូប បង្កង និងពងទាកូន ដើម្បីបង្ហាញពីសក្ដានុពលនៅក្នុងខេត្តតាកែវ

បើនិយាយពីខេត្តតាកែវ ក៏ជាខេត្តមួយដែលមានសក្តានុពលខ្លាំងនៅលើផ្នែកទេសចរណ៍ទាំងបែបប្រវត្តិសាស្រ្ត និងកន្លែងកម្សាន្តបែបធម្មជាតិដ៏សម្បូរបែបដែរ។ ​តែប្រសិនជានិយាយដល់ខេត្តតាកែវវិញ គ្រប់គ្នាប្រាកដជានឹកឃើញអំពីចំណីអាហារពេញនិយមជាងគេប្រចាំខេត្តនេះ នោះគឺ បង្កងទឹកសាបខេត្តតាកែវ និងពងទាកូនស្រែជាមិនខាន។

159248022_1877257099094628_4237723153587366141_o

157855499_1877257062427965_6022990854781276327_n

ហេតុដូច្នេះហើយបានជា ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ គ្រោងសាងសង់រូបសំណាកនិមិត្តរូប បង្កង និងពងទាកូន ដើម្បីបង្ហាញពីសក្ដានុពលនៅក្នុងខេត្តតាកែវ។ ដោយឯកឧត្តម ក៏បានមានប្រសាសន៍ថា ពងទាកូនស្រែននោង ជាផលិតផលកសិកម្មរបស់ខេត្ត ដែលមានភាពល្បីល្បាញទូទាំងប្រទេស និងជាផលិតផលសម្គាល់តំបន់ភូមិសាស្ត្រ ដែលជាប់ជាផលិតផល នៃភូមិមួយផលិតផលរបស់ខេត្តផងដែរ។

158286233_1877256942427977_3289830995178595197_o

យើងក៏សង្ឃឹមយ៉ាងមុតមាំថា នឹងបានឃើញសំណង់ទាំង២និមិត្តរូបនេះ នឹងលេចឡើងនៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗនេះ ដើម្បីបង្ហាញពីសក្តានុពលនេះទៅកាន់ទូទាំងប្រទេសផងដែរ៕

158649729_1877257015761303_3753878221699391015_o

158019330_1877323359088002_7030985738918833455_n