ដូចដែលយើងបានដឹងរួចមកហើយថាវីរុសរាតត្បាត Covid-19 មិនត្រឹមតែធ្វើប្រទេសជាច្រើនលើពិភពលោកមានករណីឆ្លងរាលដាលយ៉ាងច្រេីនករណី និងមានអ្នកខ្លះឈានដល់បាត់បង់ជីវិតប៉ុណ្ណោះទេ តែវាក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាតិជាច្រើន រួមទាំងប្រទេសកម្ពុជាយើងផងដែរ។
ដោយពេលនេះ កូវីដ១៩ រលកទី២ បាននឹងកំពុងឆ្លងរាលដាលជាសហគមន៍ទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដែលជាបញ្ហាមិនត្រឹមតែប្រឈមដល់សុខភាព និងអាយុជីវិតប្រជាជន តែក៏ប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រជាជនយេីងទៀតផង។
ហេតុនេះហើយ ដើម្បីចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចអាជីវកម្មគ្រួសារ និងផលិតផលក្នុងស្រុក ដែលកំពុងតែមានបញ្ហា ក្នុងវិបត្តិវីរុស Covid-19 គេហទំព័រសារព័ត៌មាន « ក្នុងស្រុក » សូមប្រកាសចូលរួមជួយធ្វើការផ្សព្វផ្សាយជាអត្ថបទ (PR) ជូនដល់អាជីវកម្មលក្ខណៈគ្រួសារ និងផលិតផលក្នុងស្រុកទាំងអស់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ផុតវិបត្តិ Covid-19 ។
អាស្រ័យហេតុនេះ ប្រសិនជាមានអាជីវកម្ម ឬផលិតផលក្នុងស្រុកណាមួយ ចាប់អារម្មណ៍ចង់ផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួននៅលើគេហទំព័រយើងខ្ញុំ សូមធ្វើការទំនាក់ទំនងមកកាន់ប្រអប់សារគណនីហ្វេសប៊ុកផេក Knongsrok ក្នុងស្រុក ដោយធ្វេីតាមលក្ខខណ្ឌងាយៗដូចខាងក្រោម ៖
១. ចូលទៅកាន់ Page ជាផ្លូវការរបស់គណនីហ្វេសប៊ុកផេក Knongsrok ក្នុងស្រុក រួចចុចចូលប្រអប់សារ Knongsrok ក្នុងស្រុក។
២. ផ្ញេីលីងគណនីហ្វេសប៊ុកអាជីវកម្មរបស់អ្នក និងរូបភាពដែលចង់ធ្វេីការផ្សព្វផ្សាយ ដោយភ្ជាប់ជាមួយ Decription លម្អិតពីអាជីវកម្មរបស់លោកអ្នកខ្លីៗ រួមជាមួយទីតាំង និងលេខទំនាក់ទំនងច្បាស់លាស់
៣. រាល់ការផ្សព្វផ្សាយលើគេហទំព័រយើងខ្ញុំ នឹងចេញជាផ្លូវការទៅតាមលំដាប់លំដោយ ដោយផ្តល់អទិភាពទៅអ្នកដែលទាក់ទងផ្សព្វផ្សាយមុនៗ ដោយធ្វើការរង់ចាំក្នុងក្នុងអំឡុងពេល ១ ទៅ២ថ្ងៃយ៉ាងយូរតែប៉ុណ្ណោះ។
បញ្ជាក់៖
-Limited ត្រឹម ៥រូប ទៅ ១០ រូបភាពប៉ុណ្ណោះ ហើយរាល់ការចេញផ្សព្វផ្សាយលើគេហទំព័ររួច ក្រុមការងារយើងខ្ញុំនឹងផ្ញើតំណលីងដែលចេញផ្សាយរួចទៅកាន់លោកអ្នក
-យើងខ្ញុំទទួលផ្សព្វផ្សាយតែផលិតផលក្នុងស្រុក អាជីវកម្មគ្រួសារ រួមទាំងអត្ថបទផ្សព្វផ្សាយដែលជួយដល់សង្គម និងរដ្ឋាភិបាលតែប៉ុណ្ណោះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក