អាជ្ញាធរជាតិអប្សរាកំពុងបង្កើនសកម្មភាពថែទាំតំបន់រមណីយដ្ឋានអង្គរដើម្បីត្រៀមទទួលភ្ញៀវសាជាថ្មី

យោងតាមការបង្ហោះរបស់ page ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នាល្ងាចថ្ងៃទី១១ខែមីនាឆ្នាំ២០២១ដោយមានខ្លឹមសារថា៖

អាជ្ញាធរជាតិអប្សរាកំពុងបង្កើនសកម្មភាពថែទាំតំបន់រមណីយដ្ឋានអង្គរដើម្បីត្រៀមទទួលភ្ញៀវសាជាថ្មី

ការរីករាលដាលជាសាកលនៃជំងឺកូ.វីដ ១៩ ធ្វើឲ្យភ្ញៀវទេសចរនៅតំបន់អង្គរ មានភាពស្ងប់ស្ងាត់ខ្លាំង។ ភ្ញៀវស្ងាត់ តែការងារនៅអង្គរមិនស្ងាត់នោះទេ។ ការរៀបចំសណ្តាប់ធ្នាប់តូបលក់ដូរ ការស្តារហេដ្ឋារចនាសម្ពន្ធ ដាំសួន ដាំកូនឈើ ថែទាំ ទល់ទ្រ និងជួសជុលប្រាសាទជាដើម គឺជាសកម្មភាពដែលមានជាប្រចាំនៅអង្គរ។

ដោយឡែកភ្នាក់ងារទេសចរណ៍ ដែលនៅជាប្រចាំតាមប្រាសាទក្នុងការណែនាំភ្ញៀវ សម្របសម្រួលបញ្ហាផ្សេងៗ និងទប់ស្កាត់ភាពឆ្គាំឆ្គងភ្ញៀវទេសចរដែលផ្ទុយនឹងក្រមប្រតិបត្តិអង្គរ នៅបន្តបំពេញការងាររបស់ខ្លួនតាមប្រក្រតី។ ពិតហើយ ភ្ញៀវទេសចរនៅសល់តិចតួច តែមិនមែនអត់នោះទេ ហើយបញ្ហាអាចនឹងកើតមានឡើង សូម្បីតែភ្ញៀវទេសចរម្នាក់ឬពីរនាក់ បើយើងមើលមិនដិតដល់ទេនោះ។

ក្រៅពីភារកិច្ចរបស់ខ្លួនជាមួយភ្ញៀវទេសចរ ភ្នាក់ងារក៏បានចូលរួមយ៉ាងសកម្មក្នុងការងារផ្សេងៗ ជាមួយផ្នែកពាក់ព័ន្ធដទៃទៀតក្នុងតំបន់អង្គរ ដូចជា ការចូលរួមសម្អាតបរិស្ថាន ការតាមដានស្ថានភាពហានិភ័យនៃថ្មប្រាសាទ និងកិច្ចការអភិរក្ស ជួសជុលប្រាសាទជាដើម។

សកម្មភាពជាប្រចាំនេះហើយ ដែលធ្វើឱ្យរមណីយដ្ឋានអង្គរ នៅតែរក្សាបាននូវភាពស្អាត គង់វង្សយូរអង្វែង។ ជាពិសេស តាមរយៈការស្តារហេដ្ឋារចនាសម្ពន្ធ និងការរៀបចំសួនជាដើម កាន់តែបន្ថែមសម្រស់ដល់រមណីយដ្ឋានអង្គរ។ នេះជាការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្រោយស្ថានភាពកូ.វីដ_១៩បានធូរស្បើយ៕

អត្ថបទនិងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ

FB_IMG_1615456126926

FB_IMG_1615456133657

FB_IMG_1615456129508

FB_IMG_1615456137613

FB_IMG_1615456135694

FB_IMG_1615456117232

FB_IMG_1615456139742

FB_IMG_1615456121102

FB_IMG_1615456119317

Screenshot_20210311 164916_Facebook

FB_IMG_1615456125156

FB_IMG_1615456122958

ប្រភព: ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក