បើនិយាយពីហាងកាហ្វេបច្ចុប្បន្នមានច្រើនកន្លែងណាស់ សុទ្ធតែមានរសជាតិឆ្ងាញ់ និងបរិយាកាសស្រស់ស្អាតបែបច្នៃប្រតិដ្ឋថ្មីៗរៀងៗខ្លួនដើម្បីទាក់ទាញភ្ញៀវមកទទួលទាន តែបើនិយាយពីហាងកាហ្វេដែលមានលក្ខណៈច្នៃប្រតិដ្ឋបែបខ្មែរ និងបង្ហាញពីសិល្បៈបែបគំនូរប្រហែលជាមិនមានច្រើនឡើយ។ យ៉ាងណាមិញ សម្រាប់អ្នកដែលចង់សាកល្បងហាងកាហ្វេដែលមានពណ៌សម្បុរបែបសិល្បៈប្លែកអារម្មណ៍វិញនោះ ថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំហាងកាហ្វេមួយកន្លែងដែលស្ថិតនៅលើទឹកដីវប្បធម៌បែបសិល្បៈនៅខេត្តសៀមរាបយើងតែម្តង នោះគឺ « ពូកាហ្វេ វត្តដំណាក់ » ។
« ពូកាហ្វេ វត្តដំណាក់ » ត្រូវបានគេដឹងថាជាហាងកាហ្វេមួយ ដែលបង្កើតឡើងដោយយុវជនមួយក្រុមដែលបានបញ្ចប់ការសិក្សាពីសាលា សណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៉ូល រួមគ្នាបង្កើតច្នៃប្រតិដ្ឋជាហាងកាហ្វេដ៏គួរឱ្យចាប់អារម្មណ៍នេះ ជាមួយនឹងអគារ២ជាន់។ អ្វីដែលកាន់តែទាក់ទាញបំផុតនោះ ហាងមួយនេះមានការរៀបចំហាងជាលក្ខណៈគំនូរគូរលើជញ្ជាំង និងលក្ខណៈវីនថេក (Vintage) អមនឹងរុក្ខជាតិស្រស់បំព្រង ហើយមានរូបថតអាល់ប៊ុមចម្រៀងពីដើមហើយ ចាក់ចម្រៀង សំនៀងដើមពីសម័យលោកតា ស៊ិនស៊ីសាមុត ស្ដាប់ហើយពិរោះរណ្ដំចិត្តតែម្ដង។ ឯជាន់ទី២ ដែលមានលក្ខណៈឯកជន និងស្ងាត់ស្ងាត់ថែមទាំងមានការដាក់តាំងសៀវភៅសម្រាប់ភ្ញៀវអានបង្កើនចំណេះដោយឥតគិតថ្លៃផង។
កាន់តែពិសេស « ពូកាហ្វេ វត្តដំណាក់ » មិនត្រឹមតែជាហាងកាហ្វេដែលបម្រើកាហ្វេ និងភេសជ្ជៈគ្រប់ប្រភេទសុទ្ធតែឆ្ងាញ់ពីសា តែក៏មានលក់អាហារច្រើនមុខ ទាំងអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច សុទ្ធតែឆ្ងាញ់ៗជាប់ចិត្ត មកទទួលទានម្តងចង់មកម្តងទៀត ជាហាងដែលមានទាំងរសជាតិ មានទាំងបរិយាកាសប្លែកថ្មី។
សម្រាប់អ្នកដែលចង់ប្តូរបរិយាកាសប្លែកថ្មីបែបនេះ លោកអ្នកអាចស្វែងរក « ពូកាហ្វេ វត្តដំណាក់ » បាន ដែលមានទីតាំងនៅជិតសាច់អាំងវត្តដំណាក់ ឬតាមរយៈ Map: https://goo.gl/maps/gTyuBGi9VUDnbMim6 ហើយព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 070 379 420 ឬចូលទៅមើលរូបភាពស្អាតៗក្នុងហាងកាហ្វេនេះបានតាមរយៈហ្វេសប៊ុកផេក៖ Pou Cafe Watdamnak ៕
អត្ថបទ៖ ក្នុងស្រុក
រូបភាព៖ ភាព ភាណុច/Pou Cafe Watdamnak
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក