ជ្រើសរើស​ទៀន​មួយ ដើម្បី​ទទួល​បាន​សារ​ដ៏​មាន​ន័យ​សម្រាប់​បំភ្លឺ​ជីវិត​របស់​អ្នក

ក្នុង​ចំណោម​ទៀន​ទាំង ៣ ដែល​មាន​ភ្លើង​ពន្លឺ​ក្នុង​រូបភាព តើ​អ្នក​ពេញ​ចិត្ត​ទៀន​មួយ​ណា​ជាង​គេ? តាម​រយៈ​ការ​ជ្រើសរើស​របស់​អ្នក អាច​បង្ហាញ​ពី​សារ​ដែល​អ្នក​គួរ​តែ​ទទួល​បាន​សម្រាប់​ជីវិត​បច្ចុប្បន្នភាព​នេះ៖

ទៀន​ទី ១

អ្នក​គឺ​ជា​មនុស្ស​ដែល​ខ្លាំង​ខាង​ការ​ប្រាស្រ័យទាក់ទង ហើយ​ចេះ​លើក​ទឹក​ចិត្ត​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​សម្រេច​នៅ​គោលដៅ​ដែល​ពួក​គេ​មាន។ ភាព​ស្មោះត្រង់ គឺ​ជា​ចំណុច​លេចធ្លោ​របស់​អ្នក ហើយ​អ្នក​តែងតែ​និយាយ​នូវ​អ្វី​ដែល​អ្នក​គិត ខណៈ​ដែល​មនុស្ស​ខ្លះ​គេ​ពុំ​បាន​ត្រៀម​ចិត្ត​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​យក​ពាក្យ​ទាំង​អស់​នោះ​ទេ។

សារ​ណែនាំ​ដ៏​ល្អ​មួយ ចូរ​បន្ត​ភាព​ជាខ្លួនឯងបន្ត​ទៅ​ទៀត អ្នក​គិត​ឃើញ​អ្វី​ល្អ​ក៏​និយាយ​ហ្នឹង​ទៅ តែ​អ្វី​ដែល​សំខាន់​ឲ្យ​តែ​ការ​គិត​នោះ​វិជ្ជមាន ប្រាកដប្រជា​ច្បាស់លាស់ មិន​ភូត​កុហក នោះ​ក្នុង​ទំនាក់ទំនង​ខ្លះ​នឹង​នាំ​ឲ្យ​មនុស្ស​ដែល​នៅ​ក្បែរ​អ្នក​គេ​មាន​ទំនុកចិត្ត​ខ្ពស់​លើ​អ្នក។

ទៀន​ទី ២

អ្នក​ជា​មនុស្ស​ដែល​ងប់ងល់​នឹង​អ្វី​មួយ​ពិបាក​ដក​ចិត្ត​រួច ហើយ​បើ​ក្នុង​ទំនាក់ទំនង​ស្នេហា​វិញ​គឺ​ពោរពេញ​ដោយ​អារម្មណ៍​បែប​រ៉ូមែនទិច។ អ្នក​អាច​នឹង​ធ្លាក់​ក្នុង​អន្លង់​ស្នេហា​នរណា​ម្នាក់​យ៉ាង​ងាយ។

Test Choose A Candle There Is A Very Important Message For You

ក្នុង​ការ​រកស៊ី ការ​បំពេញ​ការងារ អ្នក​ជា​មនុស្ស​ពូកែ​រក​លុយ ហើយ​ក៏​ពូកែ​គ្រប់គ្រង​ការ​ចំណាយ​នោះ​ដូច​គ្នា។ គ្រួសារ​របស់​អ្នក​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ជីវិត​របស់​អ្នក រហូត​ដល់​ពេល​ខ្លះ​អ្នក​ប៊ិះ​តែ​ភ្លេច​អំពី​ខ្លួន​ឯង។ អ្នក​មាន​បេះដូង​ធំ បេះដូង​ស្មោះសរ ហើយ​ចូរ​អ្នក​បន្ត​សកម្មភាព​បែប​ហ្នឹង​បន្ត​ទៅ​ទៀត នោះ​រឿង​ល្អៗ​នឹង​បន្ត​ចូល​មក​ក្នុង​ជីវិត​អ្នក ហើយ​អ្នក​ត្រូវ​បាន​ហុំព័ទ្ធ​ដោយ​មនុស្ស​ល្អៗ។

ទៀន​ទី ៣

អ្នក​ជា​មនុស្ស​ដែល​ចេះ​យល់​ចិត្ត​អ្នក​ដទៃ មិន​គិត​តែ​អំពី​ចិត្ត​ខ្លួន​ឯង។ ក្នុង​ការ​ដោះស្រាយ​បញ្ហា​អ្វី​មួយ ប្រសិន​បញ្ហា​នោះ​កើត​ឡើង​ហើយ អ្នក​នឹង​ព្យាយាម​ចង់​ដោះស្រាយ​វា​រហូត​ដល់​រួចរាល់ ពោល​មិន​ចង់​ឈប់​ឬ​សម្រាក​នោះ​ទេ។

អ្នក​មាន​ចិត្ត​ក្នុង​ការ​ជួយ​មនុស្ស​ដោយ​មិន​ចង់​បាន​អ្វី​តបស្នង​មក​វិញ ហើយ​វា​ដូច​ជា​ថ្នាំ​ទិព្វ​ដែល​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ស្រស់ថ្លា​នៅ​ពេល​បាន​ជួយ​គេ។ សារ​មួយ​សំខាន់​សម្រាប់​អ្នក​បំផុត នៅ​ពេល​នេះ​អ្នក​គួរ​តែ​ផ្តោត​លើ​គោលដៅ​សំខាន់​ណា​មួយ ហើយ​ចូរ​ធ្វើ​វា​ឲ្យ​បាន​ល្អ​ឥតខ្ចោះ លើស​ពី ១០០ ភាគរយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក