តាមក្បួនចាស់បុរាណ ដំណាលតគ្នាមកថា រាល់ស្រ្តីទាំងឡាយដែលមាន ៤ ចំណុចនេះលើរាងកាយ គឺរមែងមានលាភមានជ័យចូលមកក្នុងជីវិត ហើយជាញឹកញយក៏តែងតែទាញក្តីសុខចូលមកក្នុងគ្រួសារ ឲ្យជួបតែសុភមង្គលនិងភាពរុងរឿង។
៤) មានច្រមុះខ្ទង់ខ្ពស់ហើយមូល
នៅក្នុងហោរាសាស្រ្តដែលចាស់ៗដំណាលតគ្នា បានបង្ហាញថា មនុស្សដែលខ្ទង់ច្រមុះខ្ពស់ ស្រួចគឺរមែងតែជាមនុស្សឆ្លាតវៃ អាចរកបានទ្រព្យសម្បត្តិហូរហៀរចូលផ្ទះ ហើយជីវិតមិនងាយរកប្រហោងខ្វះខាតឃើញនោះទេ។
ជាងនេះបើមានគ្រួសារវិញ នាងតែងតែជាទំនុកបម្រុងចាំជួយគាំទ្រស្វាមីពីក្រោយ ហើយបុរសដែលបាននាងជាភរិយាគឺរាប់ថា ជាបុរសដែលសំណាងបំផុតក្នុងលោក។
៣) មានមាត់តូច
ជាមនុស្សស្រីដែលមានភាពទន់ភ្លន់ ហើយមានបុគ្គលិកលក្ខណៈគួរឲ្យគោរពនិងឲ្យតម្លៃខ្ពស់។ លើសពីនេះទៀតនាងជាមនុស្សដែលមានចេះគ្រប់គ្រងអារម្មណ៍បានល្អ មិនងាយខឹង ឬស្រែកខុសរឿងនោះឡើយ។
បើក្នុងជីវិតអាពាហ៍ពិពាហ៍វិញ បុរសណាបាននាងជាគូអនាគត នោះប្រៀបដូចជាបានពេជ្រមួយក្រឡនៅក្នុងផ្ទះ ដែលនាងចេះមើលទុក្ខធុរៈទាំងស្វាមី ទាំងម្តាយឪពុកក្មេក ហើយរមែងនាំឲ្យគ្រួសារមានសុភមង្គលនិងពេញលេញជាងនរណាទាំងអស់។
២) មានចង្កាពេញ
នៅក្នុងក្បួនហោរាសាស្រ្ត មនុស្សស្រីដែលមានចង្កាពេញ គឺជាមនុស្សសុទិដ្ឋិនិយម ដែលរមែងគិតតែវិជ្ជមាន ហើយងាយស្រួលនឹងចុះសម្រុងគ្នា ក៏ដូចជាមានភាពរួសរាយរាក់ទាក់ជាមួយមនុស្សជុំវិញខ្លួន។
នរណាបានស្រ្តីប្រភេទនេះ ជាប្រពន្ធគឺរមែងនាំភាពរុងរឿង និងលើកកិត្តិយសដល់ក្រុមគ្រួសារ ហើយមិនងាយនឹងធ្វើប្តីមានការទើសទាល់ចិត្តនោះទេ។
១) មានត្រចៀកធំ
ស្រ្តីដែលមានត្រចៀកធំ ជាមនុស្សដែលមានបេះដូងល្អ ចេះមានការអត់ឱនអភ័យទោសឲ្យមនុស្សជុំវិញខ្លួន។ ក្នុងទំនាក់ទំនងស្នេហានាងរមែងស្រលាញ់ឲ្យតម្លៃប្តីខ្ពស់ណាស់ ហើយពូកែមើលថែនិងថ្នមប្តីខ្លាំងបំផុត។ ជាងនេះនាងក៏ជាសញ្ញានាំលាភសំណាងចូលផ្ទះឥតឈប់ផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក