ជ្រើសរើស​កែវ​កាហ្វេ​មួយ ដើម្បី​ស្គាល់​ពី​ខ្លួន​ឯង​កាន់​តែ​ច្បាស់

នៅ​ក្នុង​រូបភាព​ដែល​មាន​កែវ​កាហ្វេ​ចំនួន ៦ តើ​អ្នក​ពេញ​ចិត្ត​មួយ​ណា​ជាង​គេ? ការ​ជ្រើសរើស​មួយ​របស់​អ្នក អាច​ទម្លាយ​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​ជា​ខ្លួន​អ្នក អត្តចរិត/បុគ្គលិកលក្ខណៈ ​និង​រឿងរ៉ាវ​មួយ​ចំនួន​ទៀត​ពី​ធម្មតា ដែល​សូម្បី​តែ​អ្នក​ខ្លួន​ឯង​ផ្ទាល់​ពេល​ខ្លះ​ពុំ​បាន​ចាប់​អារម្មណ៍។

កែវ​ទី ១

1

អ្នក​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គោលដៅ​ដែល​ចង់​សម្រេច​ឲ្យ​បាន។ អ្នក​ព្រម​លះបង់​គ្រប់​យ៉ាង​ទាំង​កម្លាំង​កាយ​ចិត្ត ដើម្បី​គោលដៅ​ដ៏​ធំ​ក្នុង​ជីវិត ដែល​មនុស្ស​មួយ​ចំនួន​គេ​គិត​ថា​មិន​អាច​ទៅ​រួច។

ជាង​នេះ​រាល់​យោបល់​និង​គំនិត​របស់​អ្នក តែងតែ​ត្រូវ​បាន​គេ​ទទួល​ស្គាល់ ហើយ​មនុស្ស​ជុំវិញ​ខ្លួន​រមែង​ចូលចិត្ត​ស្តាប់ និង​យក​ទៅ​អនុវត្ត​តាម។

កែវ​ទី ២

2

អ្នក​ជា​មនុស្ស​ឯករាជ្យ និង​ចូលចិត្ត​សម្រេច​កិច្ច​ការងារ​អ្វី​ដោយ​ឯកឯង។ អ្នក​មិន​ចូលចិត្ត​មាន​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ច្រើន​នោះ​ទេ ព្រោះ​ពេល​ខ្លះ​គិត​ថា​ វា​ជា​ការ​រំខាន​ទៅ​វិញ។

អ្នក​ជា​មនុស្ស​មាន​មហិច្ឆតា​ខ្ពស់ ហើយ​មិន​ងាយ​ធ្វើ​អ្វី​ឲ្យ​ខាត​កម្លាំង ខាត​ពេលវេលា​ឥត​ប្រយោជន៍​ឡើយ។ ក្នុង​ការ​សម្រេច​កិច្ច​ការងារ​អ្វី​មួយ អ្នក​ធ្វើ​ឥត​ឈប់​ប្រៀប​បាន​ដូច​ជា​ម៉ាស៊ីន ដែល​ពេល​ថ្ងៃ​មិន​គ្រប់ ទៅ​បង្រ្គប់​ពេល​យប់​បន្ថែម សឹង​តែ​មិន​ចង់​រក​ពេល​សម្រាក​សម្រាប់​ខ្លួន​ឯង។

កែវ​ទី ៣

3

អ្នក​ជា​មនុស្ស​ដែល​ផ្សារភ្ជាប់​ទៅ​អតីតកាល និង​ការ​ចងចាំ​ដែល​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់។ អតីតកាល​ទាំង​នោះ ពេល​ខ្លះ​ក៏​ធ្វើ​ឲ្យ​រាំងស្ទះ​ដំណើរ​ជីវិត​របស់​អ្នក តែ​ខ្លះ​ក៏​ជា​ហេតុផល​ជំរុញ​ឲ្យ​អ្នក​ដើរ​ទៅ​មុខ​បន្ត​ទៀត​បាន។

អ្នក​ជា​មនុស្ស​ដែល​មាន​ការ​គិត​និង​យល់​ឃើញ​លក្ខណៈ​បុរាណ ហេតុនេះ​ហើយ​នាំ​ឲ្យ​ការ​សម្រេច​ចិត្ត​ខ្លះ​វា​មើល​ទៅ​ពុំ​បាន​បង្កើត​ក្តី​សុខ​ដល់​ខ្លួន​ឯង។ ចូរ​ចាកចេញ​ទៅ​រក​តំបន់​ដ៏​ស្រស់បំព្រង​មួយ​នៃ​ជីវិត និង​មើល​ឃើញ​ពិភព​ថ្មី​មួយ​ទៀត។

កែវ​ទី ៤

4

ជា​មនុស្ស​ដែល​បារម្ភ​ពី​សុខភាព​ខ្លាំង​ជាង​មនុស្ស​ទូទៅ ហើយ​រិះរក​សុខុមាលភាព​នៃ​ជីវិត​ជានិច្ច។ អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​និយាយ និង​បង្ហាញ​អារម្មណ៍​នោះ​ទេ ប៉ុន្តែ​គ្រប់​យ៉ាង​គឺ​អ្នក​បាន​មើល​ឃើញ បាន​ដឹង​រួច​ហើយ គ្រាន់​តែ​ចូលចិត្ត​លាក់​ទុក។ ប្រភេទ​មនុស្ស​នេះ​ក៏​មាន​ការ​អត់ធ្មត់​ខ្ពស់ បើ​ទោះ​បី​ស្ថិត​ក្នុង​បញ្ហា​ណា ក៏​ចេះ​រក្សា​ចិត្ត និង​រំងាប់​ចិត្ត​ខ្លួន​ឯង​បាន​ដែរ។

កែវ​ទី ៥

5

ជា​មនុស្ស​ដែល​មាន​តម្លាភាព ហើយ​តែងតែ​និយាយ​នូវ​អ្វី​ដែល​អ្នក​គិត ដោយ​មិន​ចេះ​ពុតត្បុត ហើយ​ចូលចិត្ត​និយាយ​ត្រង់ៗ។ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​ខ្លះ​អ្នក​ពិបាក​នឹង​ទប់​ចិត្ត​ខ្លាំង​ណាស់ រហូត​ដល់​ជ្រុល​ទាំង​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​របស់​ខ្លួន​ឯង នៅ​នឹង​មុខ​អ្នក​ដទៃ តែ​ពេល​ខ្លះ​វា​ក៏​បាន​ទទួល​ទំនុកចិត្ត​និង​ការ​លើក​ទឹក​ចិត្ត​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ជា​រឿយៗ​ផង​ដែរ។

កែវ​ទី ៦

6

ជា​មនុស្ស​ដែល​មាន​ភាព​រួសរាយ​អំណោយទាន​ពី​ធម្មជាតិ ហើយ​អ្នក​ចូលចិត្ត​រុករក​អ្វី​ដែល​ថ្មី។ ជីវិត​របស់​អ្នក គឺ​មិន​ចេះ​ខ្វល់​ពី​ថ្ងៃ​ស្អែក​នោះ​ទេ ដឹង​ត្រូវ​សប្បាយ​នូវ​អ្វី​ដែល​កំពុង​មាន ហើយ​ប្រើប្រាស់​ពេលវេលា​នោះ​ដើម្បី​ទាញប្រយោជន៍​មាន​តម្លៃ​ពី​វា និង​មិន​ចេះ​ទុក​ពេល​ចោល៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក