ជ្រើសរើស​បេះដូង​មួយ ដើម្បី​បង្ហាញ​ពី​សារ​ដ៏​មាន​តម្លៃ​សម្រាប់​ទំនាក់ទំនង​ស្នេហា​របស់​អ្នក

តាម​រយៈ​រូបភាព​បេះដូង​មាន​ភ្លើង​ពណ៌​ទាំង ៤ តើ​អ្នក​ពេញ​ចិត្ត​រូបភាព​ណា​មួយ​ជាង​គេ? ចម្លើយ​មួយ​ក្នុង​ចំណោម​ការ​ជ្រើសរើស​រូបភាព​ទាំង ៤ របស់​អ្នក អាច​បង្ហាញ​ពី​សារ​ដែល​អ្នក​គួរ​តែ​ដឹង​អំពី​ទំនាក់ទំនង​នៅ​ពេល​បច្ចុប្បន្ន​នេះ៖

បេះដូង​ទី ១

1

ប្រសិន​ជា​អ្នក​បាន​ជ្រើសរើស​រូបភាព​បេះដូង​ទី ១ ពណ៌​ក្រហម​នេះ មាន​ន័យ​ថា​អ្នក​កំពុង​ជួប​មនុស្ស​ដែល​មាន​ទំនាក់ទំនង​រឹងមាំ និង​អាច​មាន​ពេលវេលា​រីករាយ​ជាមួយ​គ្នា​ច្រើន ហើយ​បើ​មិន​ទាន់​ជួប ក៏​អ្នក​នឹង​ជួប​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។ សេចក្តី​ទុក្ខព្រួយ និង​ភាព​អសុវត្ថិភាព​ផ្លូវ​ចិត្ត​ទាំង​ឡាយ នឹង​រសាត់​ចេញ​បាត់​ទៅ។

មនុស្ស​ដែល​បាន​ស្រលាញ់​អ្នក គេ​ក៏​មាន​អារម្មណ៍​ថា​មាន​ក្តី​សុខ​និង​សំណាង​ណាស់​ដែរ ដែល​បាន​អ្នក​ជា​ដៃ​គូ​ជីវិត ហើយ​ចូរ​បន្ត​ស្នេហ៍​ពិត និង​ក្តី​សុខ​នេះ​បន្ត​ទៅ​ទៀត។ បញ្ជាក់​ម្តង​ទៀត​ប្រសិន​អ្នក​មិន​ទាន់​ជួប នោះ​មិន​យូរ​នោះ​ទេ​ស្នេហ៍​ពិត​នឹង​ចូល​មក​ដល់។

បេះដូង​ទី ២

2

ប្រសិន​ជា​អ្នក​បាន​ជ្រើសរើស​បេះដូង​ទី ២ នោះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​មាន​ចិត្ត​បរិសុទ្ធ​ មិន​ចេះ​វៀចវេរ​ជាមួយ​ដៃ​គូ​ស្នេហា ហើយ​មនុស្ស​ដែល​បាន​ជួប​អ្នក​គឺ​ជា​សំណាង​របស់​គេ​ហើយ។

ប្រសិន​ពេល​នេះ​មិន​ទាន់​បាន​ជួប​នូវ​អ្វី​ដែល​ចង់​បាន​ដូច​ចិត្ត ចូរ​កុំ​ទាន់​បោះបង់​ឲ្យ​សោះ ព្រោះ​ក្តី​សុខ​នៃ​ស្នេហា​ពិត​ប្រាកដ​កំពុង​រង់ចាំ​អ្នក​នៅ​ផ្លូវ​ខាង​មុខ។

បេះដូង​ទី ៣

3

បេះដូង​ពណ៌​ផ្កា​ឈូក​នេះ បង្ហាញ​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ដែល​មិន​ច្បាស់ និង​មិន​ប្រាកដប្រជា​មួយ តែ​គ្រប់​យ៉ាង​នឹង​មាន​ភាព​ល្អ​ប្រសើរ​នៅ​ពេល​ខាង​មុខ។

ចូរ​ដើរ​តាម​ជំនឿ​ជាក់​របស់​អ្នក និង​បង្ហាញ​ពី​អំពើ​ល្អ​ដែល​ចិត្ត​ពី​ចិត្ត នោះ​ពេល​ខាង​មុខ​គេ​នឹង​បាន​ឃើញ ហើយ​លទ្ធផល​ទទួល​បាន​មក​វិញ​ក៏​ល្អ​ជា​ទី​គាប់​ចិត្ត​សម្រាប់​អ្នក​ផង​ដែរ។

បេះដូង​ទី ៤

4

ចុងក្រោយ​សម្រាប់​បេះដូង​ពណ៌​បៃតង គឺ​បង្ហាញ​ថា ​ទំនាក់ទំនង​ស្នេហា​ថ្មី​មួយ​អាច​នឹង​កើត​ឡើង​សម្រាប់​អ្នក ដោយ​អ្នក​អាច​នឹង​ទទួល​បាន​ស្នេហា​ដ៏​ល្អ​ប្រសើរ​មួយ​ជាមួយ​មនុស្ស​ផ្សេង​ម្នាក់​ទៀត ហើយ​អារម្មណ៍​សោកសៅ​ទាំង​អំបាលម៉ាន​ដែល​ធ្លាប់​ជួប សូម​ចាត់​ទុក​វា​ជា​អតីតកាល ហើយ​កុំ​យក​មក​ឡូកឡំ​ក្នុង​បច្ចុប្បន្នកាល​នេះ​ឲ្យ​សោះ។

​ចូរ​ទុក​ចិត្ត​ដៃ​គូ​របស់​អ្នក ហើយ​ព្យាយាម​បង្កើត​ទំនាក់ទំនង​នឹង​រឹងមាំ​មួយ នោះ​ហើយ​ជា​ស្នេហ៍ពិត​ដែល​អ្នក​បាន​រង់ចាំ​អស់​រយៈ​ពេល​ជា​យូរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក