ចំណង់ចំណូលចិត្តមនុស្សខុសគ្នា ហើយការជ្រើសរើសគូស្រករក៏រមែងធ្វើទៅតាមអារម្មណ៍របស់ខ្លួនផងដែរ អ្នកខ្លះទៅស្រលាញ់ស្រីរកតែអ្នកដែលមានរាង Slim រីឯខ្លះទៀតគិតថារាង Slim សុទ្ធតែឆ្អឹង ហើយស្រលាញ់រកតែស្រីៗដែលមានសាច់ម៉ាប់ៗ ឬយើងនិយមហៅថា Chubby។
ចុះអ្នកធ្លាប់ដឹងអត់ ថាការស្រលាញ់នារីដែលមានរូបរាងធាត់ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
៣) ឱបទៅកក់ក្តៅជាង
បើបានស្រីៗមានសាច់ម៉ាប់ៗជាសង្សារ ឬគូស្នេហ៍ ពេលដល់រដូវរងា ត្រឹមតែនៅជិតក៏មានអារម្មណ៍ថាកក់ក្តៅដែរ ហើយបើបានឱបទៀតនោះគឺធានាថាលេងដឹងរងាតែម្តង។ ជាពិសេសមនុស្សស្រីគឺមានក្លិនក្រអូបជាប់ថែមទៀត ស្រមៃទៅមើលពេលដែលឱបនាងហើយ ច្រមុះរបស់យើងបានប៉ះសក់ ឬថ្ពាល់របស់នាងទៀត នោះគឺក្តីសុខពេញធឹង។
២) មិនចេះប៉ូវរបស់ក្រៅខ្លួន
ស្រីៗស្គមខ្លះចង់បានដើមទ្រូងធំ ត្រកៀកធំ ក៏ខំទៅកែកុន ឲ្យមើលទៅធំជាងធម្មជាតិ ប៉ុន្តែត្រូវដឹងថាបុរសមួយចំនួនគេមិនចូលចិត្តរបស់ខុសពីធម្មជាតិនោះទេ។ បង្វែរមកនារីមានសាច់វិញ ចំណុចទាំងពីរនោះគឺធានាថាស្ថិតនៅស្តង់ដារល្អ ជារបស់ពិត មិនបន្លំភ្នែកអ្នកដទៃ។ បើបាននារីម៉ាប់ៗដែលសម្បុររាងសបន្តិចទៀត គឺបុរសៗស្រលាញ់ដកចិត្តមិនរួចឡើយ។
១) ទៅណាមកណាងាយនិងរហ័សជាង
សម្រាប់អ្នកដែលមានគូស្នេហ៍ជានារីដែលមានរូបរាងធាត់ ប្រាកដជាដឹងច្បាស់ថារាល់ពេលទៅបរិភោគអាហារនៅខាងក្រៅ ក៏មិនពិបាកនឹងរើសកន្លែង ហើយពេលតុបតែងខ្លួនក៏លឿនជាងនារីដែលមានរូបរាងស្គមដែរ។
មិនមែនថានាងមិនស្រលាញ់ខ្លួននោះទេ តែតាមការស្រាវជ្រាវនារីដែលមានរូបរាងធាត់ភាគច្រើនបរិភោគមិនសូវរើស ហើយពេលវេលានៃការ Makeup ក៏ច្រើនតែលឿនជាងនារីដែលមានរូបរាងស្គម ព្រោះរបៀបនៃការតុបតែងខ្លួនរបស់ពួកនាងមើលទៅសាមញ្ញនិងងាយជាង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក