បើអ្នកកំពុងនៅលីវ ចុចអានអត្ថបទនេះត្រូវហើយ ចូរជ្រើសរើសថ្នាំទិព្យមួយក្នុងចំណោមថ្នាំទិព្វទាំង ៦ ដើម្បីបង្ហាញពីទំនាក់ទំនងស្នេហាដែលអ្នកនឹងបានជួបប្រទះក្នុងពេលខាងមុខ៖
ថ្នាំទិព្វទី ១
គូស្នេហ៍ដែលអ្នកជួបនៅពេលខាងមុខ គេគឺជាមនុស្សដែលអាចនាំសំណាងដល់អ្នក។ ដោយមិនច្បាស់ថា គេជាមនុស្សដែលស្ថិតក្នុងប្រភេទដែលអ្នកចង់បានឬអត់នោះទេ តែពេលនៅក្បែរគេអ្នកនឹងរមែងមានអារម្មណ៍ថារីករាយ ហើយសំណាងនឹងហូរចូលមកជាបន្តបន្ទាប់។
ថ្នាំទិព្វទី ២
អ្នកនឹងបានជួបទំនាក់ទំនងស្នេហាដែលធ្វើឲ្យអ្នកឈ្លក់វង្វេង ព្រោះគេនោះជាមនុស្សដែលអារម្មណ៍អ្នកត្រូវការបំផុត ហើយគេក៏យល់ពីអ្នកច្រើនដែរ។
ថ្នាំទិព្វទី ៣
អ្នកនឹងជួបមនុស្សដែលអាចចាប់ដៃអ្នកបង្កើតទំនាក់ទំនងស្នេហាដ៏យូរអង្វែងមួយ ហើយអាចជាទំនាក់ទំនងនៃមនុស្សចុងក្រោយរបស់អ្នកទៀតផង។ បើបានជួបគេ ចូរថែរក្សាគេឲ្យបានល្អ ហើយយើងក៏ជូនពរឲ្យជួបតែសុភមង្គលជាមួយគ្នា។
ថ្នាំទិព្វទី ៤
ជាស្នេហាដ៏ស្មុគស្មាញមួយ ហើយវាកំពុងរង់ចាំអ្នកនៅពេលខាងមុខ។ អ្នកពិបាកនឹងជៀសខ្លាំងណាស់ មុននិងក្រោយគង់តែជួប បែបនេះប្រសិនណាជួបហើយក៏ព្យាយាមធ្វើចិត្ត ហើយរកដំណោះស្រាយនិងបោះជំហានទៅមុខបន្តទៀត។
ថ្នាំទិព្វទី ៥
អ្នកនឹងបានជួបស្នេហ៍ពិតនៅពេលខាងមុខ ដោយគេជាមនុស្សម្នាក់ដែលអាចទទួលយកការពិតរបស់អ្នក និយាយទៅជាមនុស្សដែលសក្តិសមនឹងអ្នកបំផុត។
ថ្នាំទិព្វទី ៦
បើអ្នកជ្រើសរើសថ្នាំទិព្វទី ៦ នោះមានន័យថា នៅពេលខាងមុខអ្នកនឹងបានជួបមនុស្សដែលអ្នកស្រលាញ់បំផុត តែគេនឹងធ្វើឲ្យអ្នកឈឺចាប់បំផុតដូចគ្នា។ វាជាទំនាក់ទំនងស្នេហាដ៏តុកស៊ិកមួយ ប៉ុន្តែបើអ្នកព្យាយាមអត់ធ្មត់បន្តិច គេនឹងបានមើលឃើញពីអំពើល្អរបស់អ្នក ហើយគេក៏នឹងព្យាយាមកែសម្រួលខ្លួនគេដើម្បីអ្នកដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក