ចំណាយ​ពេល ១ នាទី​ដើម្បី​យល់​ពី​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ច្បាស់ តើ​អ្នក​ពេញ​ចិត្ត​សត្វ​ដំរី​មួយ​ណា?

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ អ្នក​គ្រាន់​តែ​ធ្វើ​ការ​ជ្រើសរើស​នូវ​សត្វ​ដំរី​មួយ​ក្នុង​ចំណោម​ដំរី​ទាំង ៦ ក្បាល​ដែល​អ្នក​គិត​ថា​ពេញ​ចិត្ត​បំផុត នោះ​យើង​នឹង​ទម្លាយ​នូវ​អ្វី​ដែល​អ្នក​កំពុង​គិត កំពុង​ធ្វើ និង​អត្តចរិក​មួយ​ចំនួន​របស់​អ្នក​ផ្ទាល់ ដែល​ចំណុច​ខ្លះ​អ្នក​ខ្លួន​ឯង​ក៏​មិន​សូវ​ទាំង​ចាប់​អារម្មណ៍​ផង។

ដំរី​ទី ១

1

អ្នក​ជា​មនុស្ស​ដែល​មាន​សន្តិភាព​ផ្លូវចិត្ត ហើយ​រមែង​មាន​តុល្យភាព​ក្នុង​ជីវិត ដោយ​អ្នក​ចេះ​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ មិន​ងាយ​នឹង​បង្ក​ជម្លោះ​ជាមួយ​នរណា​ងាយៗ​ឡើយ បើ​ទោះ​បី​ជា​អ្នក​មិន​ចូលចិត្ត​ពួក​គេ​ក៏​ដោយ។ អ្នក​ជា​មនុស្ស​ឆ្លាតវៃ ដែល​ទុក​ចិត្ត​មនុស្ស​ច្រើន ប៉ុន្តែ​ក្នុង​ការ​ផ្តល់​ទំនុក​ចិត្ត​នីមួយៗ គឺ​អ្នក​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត។

ដំរី​ទី ២

2

អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​ល្អ​ឥតខ្ចោះ ដោយ​អ្នក​រមែង​ទទួល​ខុស​ត្រូវ​នូវ​គ្រប់​អ្វី​ដែល​បាន​ធ្វើ ហើយ​ទង្វើ​ដែល​ធ្វើ​នោះ​គឺ​រមែង​ធ្វើ​ដោយ​មាន​ការ​គិត​ល្អិតល្អន់។ ប៉ុន្តែ​ប្រភេទ​មនុស្ស​ចំណុច​ទី ២ នេះ ពេល​ខ្លះ​គឺ​ពិបាក​នឹង​ទទួល​យក​គំនិត​យោបល់​ពី​អ្នក​ដទៃ​បន្តិច បែប​នេះ​យើង​សូម​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ចេះ​រៀន​បត់បែន និង​ទទួល​យក​ការ​ផ្តល់​យោបល់​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ខ្លះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ដំរី​ទី ៣

3

អ្នក​ជា​មនុស្ស​ដែល​ចេះ​បត់បែន ហើយ​ចេះ​ប្រយ័ត្នប្រយែង​ខ្ពស់ ប៉ុន្តែ​ពេល​ខ្លះ​វា​ដល់​ថ្នាក់​នាំ​ឲ្យ​អ្នក​លែង​ចង់​ភ្លក់​បទពិសោធន៍​ថ្មី ដែល​វា​នាំ​ឲ្យ​អ្នក​បាត់បង់​ឱកាស​ល្អៗ​មួយ​ចំនួន។ ចូរ​បើក​ចិត្ត​ឲ្យ​ទូលាយ ហើយ​បោះ​ជំហាន​ដើរ​តាម​ក្តី​ស្រមៃ និង​កុំ​ខ្លាច​ខ្លាំង​ពេក។

ដំរី​ទី ៤

4

អ្នក​ជា​មនុស្ស​ដែល​សកម្ម​នឹង​ការងារ ហើយ​ចូលចិត្ត​ដំណើរ​ផ្សងព្រេង​ខ្លាំង​ណាស់ ព្រោះ​អ្នក​រីករាយ​នឹង​ជីវិត​ដែល​កំពុង​មាន។ គ្រប់​សកម្មភាព​ការងារ​អ្វី អ្នក​ចូលចិត្ត​ធ្វើ​ដោយ​សាមញ្ញៗ ហើយ​រៀនសូត្រ​ពី​វា។

ដំរី​ទី ៥

5

អ្នក​ជា​មនុស្ស​ដែល​ប្រើប្រាស់​មនោសញ្ចេតនា​ខ្ពស់ នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ខ្លះ អ្នក​ពិត​ជា​ពិបាក​នឹង​សម្រេច ព្រោះ​ធ្វើ​ដោយ​មិន​ដាច់​ស្រឡះ ពេល​ខ្លះ​ខួរក្បាល​ប្រាប់​ឲ្យ​ធ្វើ​នេះ តែ​បេះដូង​ហាម​ឲ្យ​បញ្ឈប់​ភ្លាម នោះ​ក៏​ដោយសារ​តែ​គិត​ពី​អ្នក​ដទៃ​ខ្លាំង​ជាង​ខ្លួន​ឯង។

ដំរី​ទី ៦

6

អ្នក​ជា​មនុស្ស​ដែល​មាន​ចិត្ត​អាណិតអាសូរ ហើយ​រមែង​ជួយ​មនុស្ស​ជុំវិញ​ខ្លួន​ដោយ​គ្មាន​លក្ខខណ្ឌ និង​គ្មាន​ទាមទារ​អ្វី​ត្រលប់​មក​វិញ។ នរណា​បាន​អ្នក​ជា​មិត្ត គឺ​ជា​សំណាង​ដ៏​ធំ​បំផុត​របស់​ពួក​គេ​ហើយ អ្នក​រមែង​គិត​ដល់​អ្នក​ដទៃ​មុន​គិត​ដល់​ខ្លួន​ឯង តែ​ក្នុង​កាលៈទេសៈ​ខ្លះ​វា​មិន​ល្អ​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុង​ស្រុក