កាលពីខ្ទង់ ១០ ទៅ២០ឆ្នាំមុន មុនដែលមានវត្តមានបច្ចេកវិទ្យាទំនើបដូចជាស្មាតហ្វូន ក្មេងៗជំនាន់នោះតែងតែមានរបស់លេងតាមបែបផែនខុសៗគ្នារៀងៗខ្លួនទៅតាមសម័យកាលនោះ ដែលភាគច្រើនគឺជាល្បែងលេងសម្រាប់ការលេងជាក្រុម និងមានភាពស្និទ្ធស្នាលសប្បាយរីករាយតាមរបៀបក្មេងៗ។
ភាគច្រើនរបស់លេងទាំងអស់នោះជាល្បែងកម្សាន្តដែលពេញនិយមខ្លាំងនៅជំនាន់នោះជាល្បែងដែលផ្តល់ភាពរីករាយ ចំណាយលុយតិច ថែមទាំងរឹតចំណងមិត្តភាពបានល្អ។ តែបើក្រឡេកមកមើលបច្ចុប្បន្ននេះវិញ ល្បែងទាំងនោះបានបាត់បង់អស់ខ្លះទៅហើយតាមសម័យកាល ជាពិសេសបណ្តាលមកពីវត្តមានស្មាតហ្វូនតែម្តង ដោយបច្ចេកវិទ្យាជឿនលឿនវាពិតជាល្អសម្រាប់ជំនួយដល់ជីវភាពប្រចាំថ្ងៃ តែបានធ្វើឱ្យមនុស្សកាន់តែបាត់បង់ភាពស្និទ្ធស្នាលគ្នាបន្តិចម្តងៗដោយសារតែរវល់ងប់នឹងសម្ភារៈទំនើបៗទាំងនោះ។
ដូច្នេះដើម្បីរំលឹកជាអនុស្សាវរីយ៍ល្អៗ មកតាមដានល្បែងលេងកាលពីជំនាន់នោះថាមានអ្វីខ្លះទាំងអស់គ្នា ៖