មិនថាស្ត្រីមានភាពឆ្លាតវៃ និងស្រស់ស្អាតយ៉ាងណាទេ ក៏អ្នកត្រូវតែមានចំណុចទាំង៥នេះជាប់នឹងខ្លួនអ្នកដែរ ដើម្បីទាក់ទាញសំណាងដល់អ្នកពេញមួយជីវិត។
១. បំភ្លេចរាល់អតីតកាលដែលមិនល្អចោល
ស្ត្រីភាគច្រើនងាយនឹងរងគ្រោះ ហើយតែងតែសន្សំ និងចងចាំនូវអតីតកាលដែលធ្វើឱ្យខ្លួនឯងកាន់តែរីងរៃ។ វាដល់ពេលហើយ ដែលអ្នកត្រូវដឹងថា អតីតកាលមិនមានកំហុសទេ វាគ្រាន់តែជាផ្នែកមួយនៃជីវិតដែលយើងឆ្លងកាត់ ហើយវានឹងជួយយើងឱ្យធំធាត់ឡើង ជាមួយនឹងបទពិសោធន៍នៃជីវិត។ នៅពេលដែលអ្នករៀនពីរបៀបដើម្បីបន្ធូរបន្ថយអតីតកាល បន្ទាប់មកវាដល់ពេលដែលអ្នកនឹងមានអារម្មណ៍ធូរស្បើយយ៉ាងចម្លែក។
២. រៀបផែនការណ៍ជីវិតឱ្យបានច្បាស់លាស់
ជីវិតនេះគ្មាននរណាម្នាក់ អាចទស្សន៍ទាយអនាគតរបស់ខ្លួនឯងបាននោះឡើយ។ ប្រសិនបើអ្នកមិនចង់ធ្វើឱ្យហួសពេល អ្នកគួរតែផ្តួចផ្តើមគំនិត កុំពឹងផ្អែកលើអ្នកដទៃ។ ការគ្រប់គ្រងសកម្មនៃជីវិត នេះមានន័យថា អ្នកគួរតែគិតទុកជាមុននូវអ្វីៗដោយមានផែនការបម្រុងទុកឱ្យបានត្រឹមត្រូវ។ នៅពេលដែលអ្នកមានផែនការណ៍ជីវិតច្បាស់លាស់ នោះជីវិតអ្នកក៏មិនភ័យខ្លាចក្នុងការជួយប្រទះ ឬឆ្លងកាត់បញ្ហាណាមួយនោះដែរ។
៣. ដឹងគុណអ្នកដែលជួយជ្រោមជ្រែងអ្នក
នៅពេលនរណាម្នាក់ជួយអ្នក ធ្វើឱ្យអ្នកសប្បាយចិត្តពេញចិត្តនឹងពួកគេ។ ការដឹងគុណ ទោះបីជាវាតាមរយៈសកម្មភាពជាក់ស្តែង ឬគ្រាន់តែជាគំនិតនៅក្នុងខួរក្បាល ការចងចាំរបស់អ្នកក៏ដោយ ក៏វាអាចជួយអ្នកឱ្យប្រសើរឡើងនូវអារម្មណ៍ផងដែរ។ វិធីនោះអ្នកដឹងពីវិធីដើម្បីបង្កើតទំនាក់ទំនងបន្ថែមទៀត។
៤. រស់នៅឱ្យសាមញ្ញ
ប្រសិនបើអ្នកមើលឃើញជីវិតដោយភ្នែកសាមញ្ញ បន្ទាប់មកអ្នកនឹងមានសុភមង្គលដោយស្វ័យប្រវត្ត។ ពេលជួបការលំបាកត្រូវហ៊ានលះបង់របស់ដែលមិនមានតម្លៃ ហើយគិតឱ្យបានពេញលេញ។ រៀនអភ័យទោស ស្រឡាញ់អ្វីៗគ្រប់យ៉ាងដែលនៅជុំវិញអ្នក។
៥. ការយល់ដឹង
ស្ត្រីល្អ ទោះបីនាងមើលឃើញគុណវិបត្តិរបស់មនុស្សម្នាក់ទៀត ក៏នៅតែអាចអភ័យទោសបានដែរ។ វាជាការអាណិតអាសូរ និងមានសេចក្តីស្រឡាញ់ចំពោះអ្វីៗគ្រប់យ៉ាងដែលនឹងជួយអ្នកឱ្យមានបេះដូងមានសន្តិភាព នៅពេលមនុស្សផ្សេងទៀតមានបញ្ហា អ្នកនឹងមកជួយគេដោយសេចក្ដីមេត្តាក្នុងចិត្ត៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok