សូមចូលរួមទស្សនាការសម្តែងសៀកយូរជាងគេនៅលើពិភពលោករបស់សមាគម ហ្វារពន្លឺសិល្បៈ ដែលកំពុងតែប៉ុនប៉ងបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីនណេស (មានវីឌីអូ)

បងប្អូនប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានដឹងខ្លះហើយ ទាក់ទងនឹងការប៉ុនប៉ុនបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីនណេស របស់ សមាគមន៍ ហ្វាពន្លឺសិល្បៈ ដែលបានចាប់ផ្តើមសម្តែងនៅថ្ងៃទី០៧ខែមីនាឆ្នាំ២០២១នេះ ដល់ ថ្ងៃទី០៨ខែមីនាឆ្នាំ២០២១។

1

ឥលូវនេះ សិល្បករសៀកដ៏ខ្លាំងពូកែ របស់សមាគម ហ្វារពន្លឺសិល្បៈ កំពុងតែប៉ុនប៉ងបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីនណេស ដោយការសម្តែងសៀក រយៈពេល ២៤ ម៉ោងជាប់! ហើយក្រុមហ៊ុនបណ្ដាញទូរស័ព្ទដ៏ធំរបស់ប្រទេសកម្ពុជា សែលកាត ដែលជាម្ចាស់ឧបត្ថម្ភគាំទ្រដល់ផ្នែក វប្បធម៌ និង សិល្បៈច្នៃប្រឌិត របស់ប្រទេសកម្ពុជាកំពុងផ្សាយផ្ទាល់ព្រឹត្តិការណ៍ទាំងមូល! សូមចូលរួមទស្សនាព្រឹត្តិការណ៍ចារជាប្រវត្តិសាស្រ្ត ដែលកំពុងតែងកើតឡើងពេលនេះ!

4

ការប៉ុនប៉ងធ្វើការបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីនណេស ត្រូវបានរៀបចំឡើងដើម្បីរៃអង្គាសប្រាក់បន្ទាប់ពីអង្គការហ្វារពន្លឺសិល្បៈ បានបាត់បង់ប្រាក់ចំណូល ៦០% ក្នុងកំឡុងពេលមានជំងឺកូវីដ១៩ នេះ ។ យ៉ាងណាមិញ អ្នកអាចសង្គ្រោះយើងបាន តាមរយៈការបរិច្ចាគតាមរយៈមកកាន់គណនីធនាគារ ABA ០០០ ៧៨៤ ៦៧៣ ។

3

សូមទស្សនាវីឌូអូខាងក្រោម៖

អត្ថបទ៖​ Mr. Fun Cambodia

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: