តើលោកអ្នកជឿដែរឬទេថា នាឡិកាដែលលោកអ្នកពាក់នៅលើកដៃជាប់ជាប្រចាំនោះគេអាចទស្សន៍ទាយដឹងពីអ្វី ដែលមានលាក់ទុកនៅក្នុងចិត្តរបស់អ្នកបាន ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍សូមអានការទស្សន៍ទាយតាមលំដាប់លំដោយដូចខាងក្រោមនេះ
១) នាឡិកាប្រើសញ្ញាជំនួសលេខ
អ្នកជ្រើសរើសប្រើនាឡិកាប្រភេទនេះបញ្ជាក់បានថា ជាអ្នកមានខួរក្បាលធ្វើជំនួញចូលចិត្តរៀបចំគម្រោងមុនពេលធ្វើអ្វី មួយនិងមានចិត្តរឹងមាំមិនទន់ជ្រាយ ព្រោះមនុស្សនេះមានការជឿជាក់លើគំនិតខ្លួនឯងជាប់ជានិច្ច ។
២) នាឡិកាមានតួលេខរ៉ូម៉ាំង
អ្នកចូលចិត្តប្រើនាឡិកាបែបខាងលើជាមនុស្សមិនបណ្តោយឱ្យភាពស៊ីវិល័យឃ្លាតឆ្ងាយពីខ្លួនឡើយ ។ មនុស្សនេះ ចូលចិត្តទទួលទានអាហារក្នុងហាងល្អៗមានបរិយាកាសសែនរ៉ូមេនទិក ។ ចំណុចពិសេសរបស់មនុស្សនេះ គឺជាអ្នកគោរព ពេលវេលានិងចេះត្រៀមលក្ខណៈសម្បត្តិទុកជាមុន ។
៣) នាឡិកាមានការតុបតែងលំអ
ដោយឡែកសម្រាប់អ្នកជ្រើសរើសយកប្រភេទនាឡិកាមានក្បូរក្បាច់តុបតែងលំអវិញអាចទស្សន៍ទាយបានថា ជាអ្នកចូលចិត្តមានគំនិតផ្តួចផ្តើមល្អៗ ។ ជាពិសេសចូលចិត្តចូលរួមពិធីនានាដូចជាពិធីជប់លៀងជាសមាគម ឬក្នុងពិធីសន្ទនា ពិភាក្សាគ្នាជាដើម ។
៤) នាឡិកាម៉ូតឌីសាញ
អាចពោលបានដោយមិនចាំបាច់គិតច្រើនថា ជាមនុស្សចូលចិត្តស៊ីវិល័យហ៊ឺហាដើរតាមម៉ូដសម័យនិយមគ្រប់ជំហ៊ាន ទាំងអស់ ។ សរុបន័យឱ្យខ្លីទៅគឺអ្វី ដែលជាបុរាណនិយមគេមិនត្រូវការតែបើម៉ូតសម័យវិញគេពិតជាដើរចូលដោយមិនរារែក ។
៥) នាឡិកាបច្ចេកវិទ្យាខ្ពស់
អាចចាត់ទុកបានថា ជាអំណោយពិសេសរបស់ធម្មជាតិដែលប្រទានឱ្យ ព្រោះមនុស្សនេះមិនចេះនៅស្ងៀមមិនស្លឹកស្រពន់ទម្រន់ស្ទក់ ។ជាមនុស្សមិនចូលចិត្តនូវអ្វីដែលជាភាពសាំ ។ ការងារមិនថា តូចឬធំគេមិនដែលរួញរា ព្យាយាមធ្វើរហូតដល់សម្រេចមិនងាយរាយថយនោះឡើយ ។
៦) នាឡិកាប្រភេទអ្នកកីឡា ឬស្ព័រ
អ្នកចូលចិត្តប្រើនាឡិកាប្រភេទខាងលើនេះក៏អាចចាត់ទុកថា មានលក្ខណៈសម្បត្តិពិសេសមិនចាញ់អ្នកស្រលាញ់ នាឡិកាប្រភេទបច្ចេកវិទ្យាជាន់ខ្ពស់នោះដែរ ព្រោះមនុស្សនេះចូលចិត្តធ្វើការងារធ្ងន់បង្ហាញពីភាពអត់ធន់ខ្ពស់ ។ គេជាអ្នក អភិរក្សសុខភាព ក៏ប៉ុន្តែនៅពេលណាគេទំនេរនៅស្ងៀមយូរនឹងកើតមានអារម្មណ៍ធុញថប់ភ្លាមមួយរំពេច ។
៧) នាឡិកាមានតួលេខ
ចុងក្រោយនោះសម្រាប់អ្នកមានចំណូលចិត្តលើនាឡិកាដែលមានតួលេខច្បាស់ៗវិញ គឺជាប្រភេទមនុស្សដែលចូល ចិត្តគិតស្រាវជ្រាវវត្ថុផ្សេងៗ ដើម្បីយកមកសាកល្បងញឹកញាប់ទៀតផង ។
ប្រភព៖ Khmer Horoscope