ត្រៀម​ចម្លើយ​ទៅ! ដល់​ថ្ងៃ​ទៅ​លេង​ផ្ទះ អ៊ី​អ្នក​ជិតខាង​ចូលចិត្ត​សួរនាំ ៥ សំណួរ​ចាក់ដោត​នេះ​បំផុត

នៅ​រយៈ​ពេល​តែ​ជាង​ ១ ខែ​ទៀត​ប៉ុណ្ណោះ ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នឹង​ឈាន​ចូល​មក​ដល់ ហើយ​ក៏​ជឿ​ថា​បងប្អូន​យើង​ជា​ច្រើន​នឹង​ឆ្លៀត​ពេល​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​ដើម្បី​អបអរ​និង​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ ក៏​ដូច​ជា​ញាតិ​មិត្ត​ជិត​ឆ្ងាយ​នានា។

ក្រៅ​ពី​ត្រៀម​សំលៀកបំពាក់ របស់របរ​ផ្ទាល់​ខ្លួន និង​ថវិកា​មួយ​ចំនួន ចុះ​អ្នក​បាន​ត្រៀម​ហើយ​ឬ​នៅ​ចុះ នៅ​ចម្លើយ​ដែល​តែងតែ​មាន​សំណួរ​រៀងរាល់​ពេល​ដែល​អ្នក​ទៅ​ស្រុក​កំណើត? ខាង​ក្រោម Knongsrok បង្ហាញ​សំណួរ​ចាក់ដោត ៥ ដែល​កម្រ​មាន​អ្នក​ជៀស​ផុត៖

សម្រាប់​អ្នក​ស្ថិត​នៅ​អាយុ​ក្នុង​វ័យ​សិក្សា ១) តើ​ឯង​រៀន​មុខ​ជំនាញ​អី?

5

សួរនាំ​អ្នក​អំពី​មុខជំនាញ​ដែល​អ្នក​សិក្សា ហើយ​រៀន​នៅ​សាលា​ណា ប៉ះ​អ្នក​ជិត​ខាង​ខ្លះ​ទៅ​គាត់​និយាយ​លើក​កូន​គាត់​មក​ប្រៀបធៀប​យើង​អី​ចឹង​ទៅ ថា​កូន​គាត់​រៀន​ក្រៅ​ប្រទេស ខ្លះ​ជាប់​អាហារូបករណ៍​បែប​នេះ​បែប​នោះ និយាយ​បែប​ណា​ឲ្យ​តែ​ល្អ​ជាង​យើង។

សម្រាប់​អ្នក​ស្ថិត​នៅ​អាយុ​ក្នុង​វ័យ​សិក្សា ២) តើ​ឯង​រៀន​បាន​និទ្ទេស​អី?

3

បើ​ប៉ះ​មីង​ពូ​អ្នក​ជិត​ខាង​កូន​គាត់​រៀន​បាន​ខ្ពង់ខ្ពស់ ឬ​ពូកែ​បន្តិច​ទៀត កូន​ប្រាកដ​ជា​ចាក់​ដល់​សំណួរ​សួរ​ថា តើ​កាល​ប្រលង​ទី ១២ ឬ​ប្រលង​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ប្អូន​បាន​និទ្ទេស​អី ហើយ​ពួក​គាត់​ក៏​រមែង​យក​លទ្ធផល​កូន​របស់​គាត់​មក​លើក​ឡើង​ប្រៀប​ធៀប​ម្តង​ទៀត ទាំង​ដែល​ពុំ​មាន​នរណា​សួរនាំ​ផង​នោះ។

សម្រាប់​អ្នក​ស្ថិត​នៅ​អាយុ​ក្នុង​វ័យ​មាន​ការងារ​ធ្វើ ៣) តើ​ឯង​ធ្វើ​ការ​អី?

4

តើ​ឯង​ធ្វើ​ការ​អី ធ្វើ​នៅ​កន្លែង​ណា ហើយ​ការងារ​នៅ​ទី​នោះ​ល្អ​អត់ ជា​សំណួរ​ដែល​ពួក​គាត់​ជីកឬសជីកគល់​សួរនាំ​ជាង​ម្តាយ​ឪពុក​យើង​ទៅ​ទៀត។ ប៉ះ​គ្នា​យើង​ខ្លះ​មិន​សូវ​ចេះ​អួត​សម្ញែង ភាគ​ច្រើន​ប្រហែល​ជា​និយាយ​ថា ធម្មតាៗ​ដូច​គេ​ឯង​ទេ​មីង/ពូ តែ​បើ​ប៉ះ​អ្នក​សម្ញែង​ចាក់​មួយ​ខ្សែ​តប​វិញ​ហើយ។

សម្រាប់​អ្នក​ស្ថិត​នៅ​អាយុ​ក្នុង​វ័យ​មាន​ការងារ​ធ្វើ ៤) តើ​ឯង​ទទួល​បាន​ប្រាក់​ខែ​ប៉ុន្មាន?

Hg

អ្នក​ក្នុង​ផ្ទះ​មធ្យម ងំ​អ្នក​ក្រៅ​សួរ​គ្មាន​ដក​មាត់​ទេ ហើយ​តាម​ពិត​ទៅ​ការ​សួរនាំ​ដល់​រឿង​ប្រាក់​ខែ គឺ​ជា​សំណួរ​មិន​ល្អ​មួយ​ដែល​នៅ​តំបន់​អឺរ៉ុប គេ​តែងតែ​ខឹង​នៅ​ពេល​បាន​លឺ​សំណួរ​នេះ ព្រោះ​ជា​ការ​ពិត ការ​រាប់​អាន​មិន​ចាំ​បាច់​តែ​ដឹង​អំពី​ប្រាក់​ដែល​យើង​ទទួល​បាន​នោះ​ទេ។ អ្នក​ត្រូវ​ដឹង​ទៀត​ថា មនុស្ស​ភាគ​ច្រើន​ក្នុង​សម័យ​នេះ បើ​គេ​សួរនាំ​ប្រាក់​ខែ​យើង ក្នុង​ចិត្ត​របស់​គេ​គឺ​មាន​តែ ២ ទេ នឹង​ច្រណែន​បើ​យើង​បាន​ច្រើន នឹង​តិះដៀល​បើ​យើង​បាន​តិច គ្មាន​ផ្លូវ​ណា​មួយ​ដែល​គេ​លើក​តម្កើង​យើង​ឡើយ។

សម្រាប់​អ្នក​ស្ថិត​នៅ​អាយុ​ក្នុង​វ័យ​មាន​គូ​ស្រករ ៥) តើ​ពេល​ណា​ហែង​ការ?

1

ពេល​មិន​ឃើញ​យើង​មាន​នាំ​មិត្ត​ប្រុស ឬ​មិត្ត​ស្រី​មក​លេង​ផ្ទះ ហើយ​វ័យ​យើង​រាង​ជ្រេ​ចូល ២០ ក្រាស់​ជិត ៣០ អី​ហ្នឹង ដឹង​តែ​លេច​សំណួរ​ហ្នឹង​មក​ហើយ​គឺ អា​ក្អូន​កាល​ណា​ហែង​ការ?

ពិត​មែន​ហើយ​សំណួរ​ទាំង​អស់​ស្តាប់​ទៅ​រាង​ប៉ះពាល់​ឯកជនភាព​របស់​យើង​បន្តិច​មែន ប៉ុន្តែ​ប្រសិន​អ្នក​មិន​ចង់​ឆ្លើយ សូម​ប្រើប្រាស់​ពាក្យ​សម្តី ឬ​អាកប្បកិរិយា​ឲ្យ​សមរម្យ​ឆ្លើយតប​ទៅ​កាន់​ពួក​គាត់​វិញ ព្រោះ​ពួក​គាត់​មាន​វ័យ​ចំណាស់​ជាង​យើង ហើយ​មួយ​ផ្សេង​ទៀត​គឺ​យើង​ត្រូវ​រក្សា​តម្លៃ​នៃ​កិត្តិយស​គ្រួសារ កុំ​ឲ្យ​បាក់​មុខ​ឬ​អាប់ឱន​មុខមាត់​ម្តាយ​ឪពុក ដោយ​គ្រាន់​តែ​ការ​ឆ្លើយ​មិន​បាន​នូវ​សំណួរ​ទាំង​អស់​នោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក