ចង់ដឹងថាបុរសនោះគេស្រលាញ់យើងស្មោះ ឬសម្លឹងចង់បានតែខ្លួនប្រាណយើង គឺងាយស្រួលទេ ពោលគឺអង្កេតមើលសកម្មភាព ៤ យ៉ាងនេះ ក្រោយពីបញ្ចប់សកម្មភាពលើគ្រែរួចរាល់៖
៤) បារម្ភពីសុខទុក្ខអ្នក
ន័យនេះចង់សំដៅដល់សុខភាពរបស់អ្នក ដោយគេប្រាកដជាសួរនាំអ្នក ថាអ្នកមានស្ថានភាពបែបណាហើយ មានឈឺត្រង់ណាអីឬអត់ ស្តាប់ទៅវាជារឿងតូចតាច ប៉ុន្តែក៏មានន័យថា គេជាបុរសដែលបានខ្វល់ខ្វាយពីអ្នកគ្រប់ជ្រុងជ្រោយទាំងអស់ ហើយលើសពីកំដរអារម្មណ៍លើគ្រែ គេក៏ជាមនុស្សដែលបារម្ភពីអ្នកបំផុតផងដែរ
៣) មិនសុំអ្នកបន្តតាមតែចិត្ត
មានមនុស្សប្រុសជាច្រើន ដែលនៅពេលបានរួមភេទហើយ គឺមិនចង់បញ្ឈប់នោះទេ ហើយចេះតែទទូចសុំអ្នកបន្តរហូត។ ផ្ទុយទៅវិញប្រសិនបុរសនោះ គេស្រលាញ់អ្នកពិត គេពុំបានគិតតែពីអារម្មណ៍ត្រូវការរបស់គេទេ ផ្ទុយទៅវិញគេនឹងសួរនាំអ្នកត្រឹមត្រូវ ថាអាចបន្តឬអត់ ព្រោះគេគោរពដល់ការសម្រេចចិត្តរបស់អ្នក និងបារម្ភពីភាពអស់កម្លាំងរបស់អ្នក។
២) រៀបចំអាហារឲ្យអ្នក
បុរសដែលល្អបំផុត ក្រោយចប់សកម្មភាពលើគ្រែហើយ គឺគេតែងតែសង្វាតមករៀបចំអាហារសម្រាប់អ្នក ព្រោះគេបារម្ភខ្លាចអ្នកឃ្លាន ខ្លាចអ្នកអស់កម្លាំង ដែលសកម្មភាពសាមញ្ញទាំងនេះក៏រមែងធ្វើឲ្យមនុស្សស្រីស្រលាញ់ដកចិត្តមិនរួចដែរ។
១) សម្អាតលើគ្រែ
មិនមែនចប់ហើយ ដើរចេញនោះទេ ផ្ទុយទៅវិញគេក៏បោះសម្អាតរៀបចំកន្លែងគេងនោះឲ្យបានស្អាតវិញ ហើយមិនចាំបាច់តែនារីដែលជាដៃគូធ្វើនោះទេ សម្រាប់រឿងប៉ុណ្ណឹង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក