មនុស្សស្រីទោះរឹងមាំ ទោះមាត់រឹងប៉ុណ្ណាក៏ដោយ ក៏នៅតែមានពេលណាមួយដែលនាងក្លាយជាមនុស្សដែលទន់ខ្សោយបំផុត ហើយត្រូវការស្មាបង្អែក ដែលនោះគួរតែជាបុរសដែលនាងស្រលាញ់។
ក្នុងនាមយើងជាមនុស្សប្រុសម្នាក់ ដែលដាក់ចិត្តស្រលាញ់នរណាម្នាក់ហើយ ចូរដឹងឲ្យបានច្បាស់នៅពេលវេលាទាំង ៣ នេះដែលនាងទន់ខ្សោយខ្លាំង ហើយត្រូវការយើងនៅក្បែរ៖
៣) នៅពេលដែលនាងជួបបញ្ហា
កុំថាឡើយបញ្ហាធំតូច ទោះនាងដោះស្រាយបាន ឬមិនបាន បើដឹងថាមានអ្នកនៅក្បែរ នាងគឺតែងតែមានអារម្មណ៍ថាកក់ក្តៅ និងមិនសូវភិតភ័យ។ បែបនេះមិនថាជួបរឿងអ្វីក៏ដោយ សុំកុំទុកនាងឲ្យនៅម្នាក់ឯង ត្រូវចាំថាការដែលនាងព្រមទទួលយកអ្នកមកក្នុងជីវិតរបស់នាង មានន័យថានាងត្រូវការអ្នកបំផុតហើយ ប្រសិននាងយំ នាងស្រក់ទឹកភ្នែក សូមអ្នកជួយលួងនាងឲ្យញញឹមសារជាថ្មីផង។
២) នៅពេលដែលមានជំងឺ
មិនថាជំងឺប្រចាំខែ ឬជំងឺប្រចាំកាយណាមួយ នៅពេលនាងមិនស្រួលខ្លួន អារម្មណ៍របស់នាងមិនល្អនោះទេ នាងឆាប់ប៉ះទង្គិចផ្លូវចិត្ត ហើយនាងក៏ត្រូវការអ្នកនៅក្បែរនាងឲ្យបានច្រើន ព្យាយាមរកអ្វីឲ្យនាងមានអារម្មណ៍ល្អ។ អ្នកត្រូវចាំថាបើទង្វើទាំងនេះ អ្នកអាចធ្វើបាន ហើយបន្តធ្វើបានរហូតទៀតនោះ មនុស្សស្រីម្នាក់នោះនឹងស្រលាញ់អ្នកដកចិត្តមិនរួចឡើយ។
១) កំឡុងពេលពពោះ ឬសម្រាលកូន
នៅពេលមនុស្សស្រីកំពុងពពោះ ក៏ជាពេលដែលនាងសប្បាយរីករាយបំផុត តែវាក៏ជាពេលដែលអ្នកគួរតែបារម្ភពីនាងបំផុតដូចគ្នា។ ជាពិសេសគឺនៅពេលដែលស្រ្តីនោះពពោះកូនដំបូង គឺនាងត្រូវការអ្នកមើលថែនាង ចាំលើកទឹកចិត្តនាងឲ្យបានច្រើន ព្រោះវាជាបទពិសោធន៍ថ្មី ហើយការឈឺចាប់នានាក៏រមែងកើតមានច្រើនដែរ។ សូមចាំថាកុំទុកនាងឲ្យនៅម្នាក់ឯងឲ្យសោះ ជាពិសេសទៅទៀតនោះគឺពេលនាងជិតសម្រាលកូន ព្រោះអ្នកជាបុរសតែម្នាក់គត់ ដែលនាងបានផ្ញើជីវិតជាមួយតាំងពីដំបូងមក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក