ក្នុងចំណោមផ្កាទាំង ៤ ប្រភេទខាងក្រោម មានដូចជាផ្កាវីយូឡែត (ពណ៌ស្វាយ) ផ្កាកុលាបលឿង ផ្កាកុលាបខ្មៅ និងផ្កា Baby Flower តើអ្នកនឹងជ្រើសរើសយកមួយណា? ផ្កាមួយដែលអ្នកចូលចិត្តបំផុត អាចទម្លាយនូវចំណុចពិសេសដ៏គួរឲ្យទាក់ទាញបំផុតរបស់អ្នកក្នុងន័យស្នេហា៖
១) ផ្កា Violet Flower
នោះគឺភាពទន់ភ្លន់របស់អ្នក ដែលអាចឆក់យកចិត្តគូស្នេហ៍ និងពិបាកឲ្យពួកគេដកចិត្តវិញបាន។ អ្នកជាមនុស្សដែលចេះគិតពិចារណាល្អិតល្អន់ មិនចេះស្រែកខ្លាំងៗ មានរឿងមានបញ្ហាអ្វីនិយាយគ្នាតាមសម្រួល ដោយសន្តិវិធី និយាយរួមទៅភាពទន់ភ្លន់នេះហើយជាចំណុចខ្លាំងរបស់អ្នក។
២) ផ្កាកុលាបលឿង
អ្នកគឺជាមនុស្សដែលមានភាពឯករាជ្យ ជឿជាក់ ហើយបើប្រៀបនឹងព្រះអាទិត្យ គឺតែងតែរះជានិច្ច។ ជាងនេះគេស្រលាញ់អ្នក ត្រង់ថាអ្នកជាមនុស្សនិយាយត្រង់ ដែលមិនចេះលាក់ពុត ឃើញអីនិយាយហ្នឹងឥតលាក់លៀម។
៣) ផ្កាកុលាបខ្មៅ
អ្នកជាមនុស្សឆ្លាតវៃ រហ័សរហួន ហើយមានទេពកោសល្យពីកំណើត ដែលវាជាចំណុចពិសេសនាំឲ្យអ្នកដទៃឆាប់បាក់ចិត្តស្រលាញ់អ្នកខ្លាំងបំផុត។ ប៉ុន្តែក្នុងទំនាក់ទំនងស្នេហាអ្នករាងមានចិត្តរឹងរូសបន្តិច បែបនេះប្រសិនចង់ទទួលបានស្នេហាយូរអង្វែង គួរជ្រើសរើសដៃគូដែលចេះបន្ទាបខ្លួន ទើបមិនសូវទាស់សម្តីនឹងគ្នា។
៤) ផ្កា Baby Flowers
អ្នកគឺជាមនុស្សដែលស្លូតត្រង់ និងស្រលាញ់ស្នេហាបែបរ៉ូមែនទិក ទោះស្ថិតក្នុងទំនាក់ទំនងស្នេហាជាមួយនរណាក៏ដោយ អ្នកតែងតែគិតវិជ្ជមាន ឬសុទិដ្ឋិនិយមជានិច្ច។ ស្នាមញញឹមរបស់អ្នក រមែងធ្វើឲ្យមនុស្សជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក