តារាកំប្លែងអ្នកនាង សំប៉ូលីដា បានទទួលជំនួយជាថវិការចំនួនមួយពាន់ដុល្លារ ដើម្បីទុកព្យាបាលជំងឺ និង ដោះស្រាយជីវភាព

ក្រោយពីលោក អ៊ឹម ជីវា បានបង្ហោះសារមួយយ៉ាងក្រៀមក្រំពាក់ព័ន្ធជាមួយការមានជំងឺជាទម្ងន់របស់ តារាកំប្លែងអ្នកនាង សំប៉ូ លីដា ពេលនេះក៏មានសប្បុរសជនជួយអ្នកនាងបណ្តើរហើយ៖

នេះបើយោងតាមការបង្ហោះរបស់លោក អ៊ឹម ជីវា កាលពីពេលថ្មីនេះថា៖

សូមជួយត្រេកអរផង🙏🙏 រសៀលនេះតារាកំប្លែង អ្នកនាង សំប៉ូលីដា បានទទួលថវិការចំនួន 1000$ ( មួយពាន់ដុល្លា) ដែលជាថវិការផ្ទាល់របស់ លោកជំទាវឧកញ៉ា នឹម វណ្ណៈ និង ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម សុខវិសាល ដែលជាបុត្រាបុត្រីអ្នកម្តាយជំទាវ ហ៊ុន សុីណាត នឹមច័ន្ទតារា ឧបត្ថម្ភជូនតារាចំរៀងកំប្លែង អ្នកនាង សំប៉ូលីដា ដែលមានជំងឺដំបៅក្រពះ បេះដូង លើសឈាម និងទឹកនោមផ្អែម ៕

១

ទោះបីលោកជំទាវឧកញ៉ា នឹម វណ្ណៈ មិនបានចុះមកផ្ទាល់មែនតែលោកជំទាវក៏បានផ្តាំផ្ញើសួសុខទុក្ខដល់អ្នកនាង សំប៉ូលីដា និងជូនពរអោយតារារូបនេះមានសុខភាពល្អ ឆាប់ជាសះស្បើយនិងអាលបានត្រឡប់វិលចូលបំរើវិស័យសិល្បៈវិញ ។

៣

ពេលដែលទទួលបានអំណោយពីលោកជំទាវឧកញ៉ា នឹមវណ្ណៈ អ្នកនាង សំប៉ូលីដាក៏បានលើកដៃសំពះថ្លែងអំណរគុណទឹកចិត្តដ៏ល្អប្រកបដោយក្តីមេត្តាអាណិតស្រលាញ់និងឧបត្ថម្ភថវិការផ្ទាល់ខ្លួនជួយដល់អ្នកនាងដើម្បីបានថវិការយកទៅព្យាបាលជំងឺ ។

អ្នកនាងសំប៉ូលីដានិយាយថាបើគ្មានលោកជំទាវមកជួយពេលនេះទេប្រហែលអ្នកនាងត្រូវដេកឈឺនៅផ្ទះហើយ អ្នកមិនអាចភ្លេចគុណដ៏ធំធេងមួយនេះបានឡើយ ហើយក៏សូមគោរពជូនពរដល់លោកជំទាវឧកញ៉ានឹមវណ្ណៈនិងក្រុមគ្រួសារសូមទទួលបាននូវសុខភាពល្អ នោងពុទ្ធរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

២

៤

៥

14

ប្រភពដោយ៖ លោក អុឹម ជីវ៉ា

អត្ថបទដោយ៖ Mr. Fun Cambodia