ការប្រែប្រួលផ្លូវចិត្តរបស់ភរិយាអំឡុងពេលមានផ្ទៃពោះដែលស្វាមីគ្រប់រូបគួរតែដឹង

ចំណងស្នេហាដែលបង្កើតឡើងដោយមនុស្សពីរនាក់រហូតដល់បង្កើតបានជាគ្រួសារតូចមួយ វាមិនមែនជារឿងងាយស្រួលនោះទេ។ រឿងរ៉ាវស្មុកស្មាញ ការយល់ចិត្តគ្នា គឺជារឿងមួយដែលគូស្នេហ៍ ឬ គូស្វាមីភរិយាធ្វើ ដើម្បីឲ្យចំណងស្នេហារបស់អ្នកកាន់តែរឹងមាំ។ បន្ទាប់ពីការសាងបាននូវគ្រួសារតូចមួយដោយមានមនុស្សពីរនាក់ហើយ គឺស្វាមីភរិយាគ្រប់រូបចង់បាននូវបុត្របន្ថែមទៀត ដើម្បីជាចំណងដៃនៃសេចក្តីស្នេហា។​ បន្ទាប់មកទៀត តើស្វាមីគួរធ្វើអ្វីខ្លះអំឡុងពេលដែលភរិយារបស់ខ្លួនកំពុងតែមានផ្ទៃពោះ?

ខាងក្រោមនេះជាការប្រែប្រួលផ្លូវចិត្តរបស់ភរិយាដែលស្វាមីគ្រប់រូបគួរតែដឹង

១

ការប្រែប្រួលធំៗមានពីរ គឺ វិជ្ជមាន និង អវិជ្ជមាន

ដូច្នេះតើស្វាមីគួរតែធ្វើអ្វីនៅក្នុងការប្រែប្រួលនេះ?

២

១. ការប្រែប្រួលវិជ្ជមាន

នៅពេលដែលមនុស្សស្រីមានផ្ទៃពោះ នាងចាប់ផ្តើមរំភើបជាមួយនឹងទង្វើរបស់ប្តី ដែលបានថ្នាក់ថ្នម យល់ចិត្តនាង ខ្វាយខ្វល់ពីនាង ដូចជាអារម្មណ៍នៅពេលដែលផ្តើមស្នេហាដំបូងដូចគ្នា។

២. ការប្រែប្រួលអវិជ្ជមាន

ការប្រែប្រួលអវិជ្ជមានបែបនេះ វារៀងធ្វើឲ្យស្វាមីហត់បន្តិចហើយ, ប៉ុន្តែចូលកុំព្យាយាមប្រឆាំងជាមួយនាងអី ព្រោះនៅពេលដែលនាងមានផ្ទៃពោះ នាងមានការបារម្ភច្រើន ពិបាកចិត្តច្រើន ការមិនទុកចិត្តលើស្វាមីក៏កាន់តែច្រើន។ ដោយហេតុថា នៅពេលដែលខ្លួន​មានផ្ទៃពោះ គឺនាងមិនអាចស្និតស្នាលជាមួយប្តីដូចពេលរៀបការដំបូងៗឡើយ ដូច្នេះនាងតែងតែបារម្ភខ្លាចប្តីលួចលាក់មានស្រីជាធម្មតាអញ្ចឹងឯង។ ចូលស្វាមីគ្រប់រូបព្យាយាមយល់ចិត្តនាងឲ្យបានច្រើន និង មិនប្រឆាំងជាមួយនាងគឺគ្រប់គ្រាន់ហើយ។

តើការមានផ្ទៃពោះធ្វើឲ្យមនុស្សស្រីមានអ្វីខ្លះ? ហើយស្វាមីត្រូវធ្វើយ៉ាងណា?

៣

៣. ស្ត្រេស

នៅពេលដែលពោះរបស់នាងកាន់តែធំឡើងៗ នោះភាពស្ត្រេសឬការតាងតឹងធុញថប់ នឹងកើតមានឡើងចំពោះនាងកាន់តែច្រើន ព្រោះនាងមិនងាយស្រួលក្នុងការធ្វើអ្វីម៉្យាងដូចកាលពេលដែលនាងមិនទាន់មានផ្ទៃពោះ ដូច្នេះស្វាមីគ្រប់រូបគ្រាន់និយាយលួងលោមនាង ធ្វើឲ្យនាងសប្បាយចិត្ត ជួយសម្រួលនូវអ្វីដែលនាងចង់បាន នោះអារម្មណ៍របស់នាងនឹងប្រែមកប្រសើរវិញ។

៤. ការប្រែប្រួលអារម្មណ៍

នៅពេលដែលភរិយារបស់អ្នកនាងមានផ្ទៃពោះ នាងប្រែប្រួលអារម្មណ៍ច្រើនវាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ព្រោះតែរាងកាយរបស់នាងត្រូវបានប្រែប្រួលច្រើន ហើយនាងមានសម្ពាធច្រើនពីកូននៅក្នុងផ្ទៃ ទើបធ្វើឲ្យនាងឆាប់ឆេវឆាវ ឆាប់ខឹង ឆាប់អន់ចិត្ត​ ខុសពីមុន ដូច្នេះស្វាមីគ្រាន់តែសម្របសម្រួលអារម្មណ៍កុំប្រឆាំងនឹងនាងគឺចប់ ហើយនាងនឹងប្រែមកជាធម្មតាវិញ។

៥. ទុក្ខព្រួយ

ទុក្ខព្រួយតែមួយដ៏សំខាន់របស់នាងនោះគឺខ្លាចស្វាមីមានស្រីនៅពេលដែលនាងមានផ្ទៃពោះ ព្រោះតែនាងមិនអាចផ្តល់នូវសេចក្តីសុខមួយនេះឲ្យស្វាមីបានទៀត ហើយស្វាមីគ្រប់រូបគ្រាន់តែធ្វើឲ្យនាងទុកចិត្តនិងជឿជាក់ថាមិនមានស្រីផ្សេង ទុក្ខព្រួយមួយនេះវាប្រហែលជានឹងកើតមានឡើយ។

៦. ថយចុះចំណង់ផ្លូវភេទ

នាងនឹងមិនអាចមានចំណង់ផ្លូវភេទអ្វីឡើយនៅពេលដែលនាងមានផ្ទៃពោះ ព្រោះនាងតែងតែខ្វល់ខ្វាយនឹងយកចិត្តទុកដាក់ជាមួយនឹងទារកដែលកំពុងនៅក្នុងផ្ទៃរបស់នាង ដូច្នេះស្វាមីគ្រប់រូបកុំបង្ខំនាងឲ្យជួយបំពេញចំណង់ផ្លូវភេទរបស់អ្នក ព្រោះអាចធ្វើឲ្យនាងកើយមានជាមួយនឹងបញ្ហាជាច្រើនដូចដែលបានរៀបរ៉ាប់នៅខាងលើ៕

៤

៥

៦

ប្រភពរូបភាព៖ Khmer nurse

អត្ថបទដោយ៖ Mr. Fun Cambodia

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: