មិនចេះតែស្រលាញ់ទេ អ្នកស្រលាញ់ភេទដូចគ្នា មកពីមើលឃើញប្រយោជន៍ធំៗ ៤ នេះ

បច្ចុប្បន្ន​ក្នុង​ពិភពលោក​យើង​នេះ ការ​ស្រលាញ់​ភេទ​ដូច​គ្នា គឺ​ត្រូវ​បាន​ទទួល​ស្គាល់​សឹង​តែ​គ្រប់​បណ្តា​ប្រទេស​ទូទាំង​សកលលោក ហើយ​ជា​ពិសេស​គឺ​នៅ​តំបន់​អឺរ៉ុប ថែម​ទាំង​មាន​ប្រទេស​ខ្លះ​អនុញ្ញាត​ឲ្យ​មាន​ច្បាប់​រៀបអាពាហ៍ពិពាហ៍​សម្រាប់​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​ទៀត​ផង។

ក្នុង​អត្ថបទ​នេះ មិន​មាន​ន័យ​ថា​យើង​ចង់​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​បែប​ហ្នឹង​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ចង់​បង្ហាញ​អំពី​អត្ថប្រយោជន៍​ ៤ នៃ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា ហើយ​ពួក​គេ​សក្ដិសម​នឹង​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ដូច​មនុស្ស​ទូទៅ​អ៊ីចឹង​ដែរ៖

៤) ឆាប់​យល់​ពី​អារម្មណ៍​គ្នា​លឿន

D2025f3ae5a359d8ab88cd771fdcf769

មិន​ថា​តែ​ប្រុស​ស្រលាញ់​ប្រុស ឬ​ស្រី​ស្រលាញ់​ស្រី គឺ​ពួក​គេ​ឆាប់​យល់​ពី​ទម្លាប់​នៃ​ការ​រស់នៅ របៀបរបប​នៃ​ការ​ប្រើប្រាស់​អារម្មណ៍​ពី​គ្នា​នឹង​គ្នា​ឆាប់​រហ័ស​ជាង​ភេទ​ផ្ទុយ​គ្នា ដែល​ត្រូវ​ការ​ពេលវេលា​ដើម្បី​យល់។

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ភាគ​ច្រើន​គឺ​ឆ្លាត​និង​រហ័ស ក្នុង​ការ​យល់​ពី​គ្នា​នេះ ហើយ​ដឹង​លឿន​ថា​ម្ខាង​ទៀត​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ។

៣) អាច​ដើរ​តួ​បាន​ទាំង​ជា​មិត្តភ័ក្ដិ​ប្រុស/ស្រី និង​ជា​អ្នក​ពិគ្រោះ​យោបល់​ដ៏​ល្អ​ក្នុង​ពេល​តែ​មួយ

Ice_screenshot_20210226 101926

លើស​ពី​ពាក្យ​ថា "ស្នេហា" ពួក​គេ​ក៏​អាច​ជ្រៀត​ចូល​ទំនាក់ទំនង​ក្នុង​ន័យ ​មិត្តភ័ក្ដិ អ្នក​ពិគ្រោះ​យោបល់​ក្នុង​ពេល​តែ​មួយ​បាន​ផង​ដែរ។ ដូច​អ្នក​ស្រាប់​ហើយ​រឿង​ខ្លះ ចង់​ជជែក​គ្នា​ឲ្យ​ឆាប់​យល់ លុះ​ត្រា​តែ​ជា​ភេទ​ដូច​គ្នា ហើយ​ពួក​គេ​ក៏​រមែង​ទទួល​បាន​ពាក្យ​ណែនាំ​ឆាប់​ចំ​គោលដៅ​នៃ​បញ្ហា​ផង​ដែរ។

២) អាច​ស្លៀកពាក់​រួម​គ្នា

Ice_screenshot_20210226 101931

មនុស្ស​ប្រុស​ពិបាក​នឹង​យក​សំលៀកបំពាក់​មនុស្ស​ស្រី​មក​ប្រើប្រាស់​បន្តិច ប៉ុន្តែ​បើ​ជា​ភេទ​ដូច​គ្នា នោះ​មិន​ថា​តែ​ខោអាវ ស្បែក​ជើង មួក ឬ​សូម្បី​តែ​របស់​លំអ​ខ្លួន​ក៏​ពួក​គេ​អាច​ប្រើប្រាស់​រួម​គ្នា​បាន​ដែរ។អ៊ីចឹង​រាល់​ពេល​ដើរ Shopping ម្តងៗ គឺ​សម្រេច​ចិត្ត​រួម​គ្នា ហើយ​យក​មក​អាច​ប្រើប្រាស់​បាន​ទាំង​ពីរ​មិន​សូវ​ចំណាយ​ច្រើន។

១) មិន​បារម្ភ​ពី​ការ​មាន​ផ្ទៃពោះ

A8617818d49011a05044733921947e14

ក្នុង​ទំនាក់ទំនង​ស្នេហា​ខ្លះ បុរស​និង​ស្រ្តី មិន​ចង់​បាន​កូន​នោះ​ទេ ហើយ​ពួក​គេ​ចង់​រស់នៅ​ឯករាជ្យ​តែ​ជាមួយ​គូស្នេហ៍​ដែល​ពួក​គេ​ស្រលាញ់។ បែប​នេះ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា មិន​អាច​ផ្តល់​ឱកាស​ឲ្យ​អ្នក​ពពោះ​បាន​ឡើយ បែប​ហ្នឹង​ក៏​ពុំ​មាន​កូន​តូច​មក​ក្នុង​ជីវិត​អ្នក​អ្វី​នោះ​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក