សម្រាប់អ្នកដែលចង់ទទួលបានសុខភាពល្អ សម្រស់ក្មេងជាងវ័យ មុខមិនចាស់ជាងអាយុ រៀងរាល់ព្រឹកគួរតែទម្លាប់ទទួលទានមួយឬពីរក្នុងចំណោមភេសជ្ជៈទាំង ៦ ប្រភេទនៅខាងក្រោម៖
៦) តែឈើយីហ៊ុប
នៅពេលព្រឹកប្រសិនអ្នកបានទទួលទានតែឈើយីហ៊ុបមួយពែង នោះនឹងមានអត្ថប្រយោជន៍ជាច្រើន មិនថាតែសម្រាប់ប្រព័ន្ធរំលាយអាហារ មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងអង់ទីប៊ីយ៉ូទីក។ ជាងនេះវាក៏ជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន និងជួយឲ្យបង្ការរាងកាយមិនឲ្យចាស់ជាងវ័យផងដែរ។
៥) ទឹក
ទឹកជារបស់ចាំបាច់ដែលអ្នកទទួលទាននៅពេលព្រឹក ព្រោះវាអាចលុបបំបាត់ជាពុល និងរក្សាសំណើមក្នុងខ្លួន។ អ្នកគួរតែផឹកឲ្យបាន ១-២ ពែងក្រោយក្រោកពីដំណេក ដើម្បីជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការទៅបានល្អ និងមិនមានបញ្ហាទល់លាមក។
៤) ទឹកផ្លែឈើ
ជាភេសជ្ជៈដែលអ្នកអាចប្រើប្រាស់ជំនួសទឹកបាននៅពេលព្រឹក ហើយអ្នកក៏អាចបន្ថែមនូវចំណិតក្រូចឆ្មា ត្រសក់ពីលើនោះដើម្បីទទួលបានវីតាមីនបន្ថែមទៀត។ អ្នកក៏អាចយកក្រូចឆ្មាទៅលាយនឹងក្តៅអ៊ុនៗដើម្បីទទួលបានវីតាមីន ដែលជួយបង្កើនភាពសាំក្នុងខ្លួនដូចគ្នា។
៣) ទឹកក្រូចឆ្មាទឹកឃ្មុំ
វាអាចជួយរំលាយជាតិស្ករក្នុងឈាម និងជួយឲ្យស្រកទម្ងន់បានឆាប់រហ័ស ហើយក៏មានសមត្ថភាពអាចសម្លាប់បាក់តេរីថែមទៀតផង។ អ្នកគ្រាន់តែយកទឹកក្រូចឆ្មាប្រមាណ ១៥ ម.ល មកលាយជាមួយទឹកមួយកែវ និងទឹកឃ្មុំមួយស្លាបព្រាហើយទម្លាប់ទទួលទានរៀងរាល់ព្រឹក។
២) តែបៃតង
តៃបៃតងសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាក៏ជួយដល់ប្រព័ន្ធរំលាយអាហារផងដែរ។ ជាងនេះវាក៏ជួយដុតបំផ្លាញជាតិខ្លាញ់ ជួយឲ្យអ្នកមិនសូវឡើងទម្ងន់ ដែលមើលទៅក្មេងជាងវ័យថែមទៀត។
១) កិនបន្លែស្រស់
អ្នកអាចទទួលទានទឹកបន្លែស្រស់ដោយកិនក្រឡុកវាចូលគ្នា ដូចជាប្រភេទខាត់ណា ឬស្ពៃ ដែលអាចបន្ថែមថាមពលក្នុងរាងកាយបានឆាប់រហ័ស។ បន្លែទាំងនេះក៏សំបូរទៅដោយជាតិដែក ដែលអាចផ្គត់ផ្គង់អុកស៊ីហ្សែនដល់ស្បែកនិងរាងកាយបានយ៉ាងច្រើនផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក