កុំនិយាយទៅកាន់គូស្នេហ៍អី! ពាក្យទាំង ៥ នេះ ស្តាប់ទៅខ្លី តែបង្កប់អត្ថន័យឈឺចាប់ខ្លាំងណាស់

នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា ជួន​ខ្លះ​មិន​ចាំ​បាច់​តែ​បញ្ចេញ​កាយវិការ​អាក្រក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ការ​និយាយ​ស្តី ក៏​អាច​បំផ្លាញ​ទឹកចិត្ត​មនុស្ស​បាន​ដែរ។ មិន​ថា​តែ​បុរស​ឬ​នារី ប្រសិន​ណា​ស្រលាញ់​គេ សូម​កុំ​ពោល​ពាក្យ​ទាំង ៥ ឃ្លា​នេះ​ទៅ​កាន់​ដៃ​គូ​ឲ្យ​សោះ៖

៥) ខ្ញុំ​ស្អប់​អ្នក

3db1b1b024b9baf809ca3698ecee16f1

ទោះ​ខឹង ទោះ​អន់ចិត្ត​ប៉ុណ្ណា ត្រូវ​ចាំ​ថា ពាក្យ​សម្តី​ដែល​បាន​ពោល​ចេញ​ទៅ គឺ​រមែង​បាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់​គេ​ហើយ។ ពាក្យ​ថា "ខ្ញុំ​ស្អប់​អ្នក" ឬ "បង​ស្អប់​អូន" មិន​ថា​និយាយ​ទៅ​កាន់​មនុស្ស​ស្រី ឬ​មនុស្ស​ប្រុស ពេល​បាន​លឺ​ម្តង គឺ​ធ្វើ​ឲ្យ​ដក់​ជាប់​ក្នុង​អារម្មណ៍​រៀង​រហូត​ហើយ បែប​នេះ​មុន​និយាយ​សូម​គិត​ឲ្យ​បាន​ច្បាស់។

៤) ប្រៀបធៀប​ដៃ​គូ​ទៅ​អ្នក​ដទៃ

8a683dbf2295cfbfa4aff7738e2e7499

ទោះ​គេ​ធ្វើ​អី​ខុស ឬ​បង្ក​កំហុស​ដោយ​ប្រការ​ណា​មួយ បើ​អ្នក​មិន​ពេញ​ចិត្ត​ក៏​ប្រាប់​ថា​មិន​ពេញ​ចិត្ត ហើយ​ឲ្យ​រៀន​កែ​តម្រូវ​ទៅ​តាម​នោះ។ ជៀសវាង​ដាច់​ខាត​កុំ​និយាយ​ថា គេ​មិន​ល្អ​ដូច​អ្នក​នេះ ដូច​អ្នក​នោះ ឬ​មិន​អាច​ធ្វើ​បាន​ដូច​មិត្តភ័ក្ដិ ឬ​សង្សារ​ចាស់ ដោយ​ពាក្យ​សម្តី​ទាំង​នេះ​ហើយ​ដូច​ជា​បន្ទាប​តម្លៃ​របស់​គេ​ធ្លាក់​ដល់​សូន្យ ហើយ​មនុស្ស​ណា​ក៏​មាន​បេះដូង មិន​មែន​ជា​មនុស្ស​យន្ត​ទេ​ណា!

៣) ខ្ញុំ​ពិត​ជា​ខុស​នឹង​ជ្រើសរើស​យក​អ្នក

B1e328469fbfe3291b12158a7e50159f

កុំ​បង្ហាញ​ការ​សោកស្តាយ ឬ​ស្តាយ​ក្រោយ ដែល​អ្នក​បាន​ជ្រើសរើស​យក​គេ នោះ​ស្មើ​នឹង​អ្នក​មិន​ឲ្យ​តម្លៃ​លើ​ការ​ខិតខំ​ប្រឹងប្រែង ឬ​ទំនាក់ទំនង​រវាង​គ្នា​កន្លង​មក​អ៊ីចឹង​ដែរ។ ចូរ​គិត​ពី​ចំណុច​ល្អ ដែល​គេ​ធ្លាប់​បាន​ធ្វើ​ខ្លះ​ផង។

២) ខ្ញុំ​មាន​កូន​ហើយ

73a8f9fc3a1c664bb20795f3ba4c67ed

ឃ្លា​ទី​ពីរ​នេះ​គឺ​សម្រាប់​មនុស្ស​ស្រី ដែល​ចង់​សាកល្បង​ចិត្ត​មនុស្ស​ប្រុស​ដែល​ជា​សង្សារ ដោយ​ចង់​ដឹង​ថា​គេ​នឹង​ប្រតិកម្ម​បែប​ណា?

អ្នក​ត្រូវ​គិត​ថា​ប្រសិន​ដៃ​គូ​អ្នក មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​ទេ​នោះ ប្រាកដ​ជា​នឹង​មាន​ពាក្យ​មួយ​ចំនួន​លេច​ចេញ​មក​ជា​មិន​ខាន ហើយ​ពាក្យ​ខ្លះ​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​នឹង​ទទួល​យក នាំ​ទៅ​ជា​រឿង​ល្អក់កករ​គ្នា​ទៅ​វិញ​ទេ បែប​នេះ​គួរ​សាកល្បង​ចិត្ត​គេ​តាម​វិធី​ផ្សេង​វិញ។

១) វា​ជា​ការ​គិត​ដ៏​ល្ងង់ខ្លៅ

B500e0ea99fedf7942b71d5dc89eae16

កុំ​បន្ទាប កុំ​ទម្លាក់​តម្លៃ នៅ​ការ​បញ្ចេញ​យោបល់​ឬ​មតិ​របស់​ដៃ​គូ​ម្ខាង​ទៀត។ ទោះ​អ្នក​មិន​ពេញ​ចិត្ត ចូរ​ប្រើប្រាស់​មធ្យោបាយ​ក្នុង​ការ​វាយ​តម្លៃ​មតិ​នោះ ទៅ​ជា​ការ​លើក​ទឹក​ចិត្ត ឬ​ណែនាំ​ពាក្យ​ល្អៗ​ឲ្យ​ជ្រើសរើស​និង​សម្រេច​ចិត្ត​របៀប​ផ្សេង​វិញ៕