ហេតុអី! អ្នកមេម៉ាយៗឥឡូវ មានមន្តស្នេហ៍ទាក់ទាញ ខ្លាំងជាងក្រមុំទៅទៀត?

គ្រប់គ្នាប្រហែលជាចាប់អារម្មណ៍ហើយថា អ្នកមេម៉ាយៗឥឡូវ ហាក់មានហាងឆេង មានមន្តស្នេហ៍ទាក់ទាញច្រើនជាងអ្នកដែលនៅលីវទៅទៀត។ ចុះអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សស្រីដែលធ្លាប់រៀបការរួចម្ដង ហើយលែងលះ បែរជាត្រូវទទួលបានចំណាប់អាម្មណ៍ច្រើនជាង មនុស្សស្រីដែលនៅលីវទៅវិញ?

ដូច្នេះខាងក្រោមនេះ អាចជាហេតុផលមួយចំនួន ដែលធ្វើឱ្យអ្នកមេម៉ាយឡើងហាងឆេងខ្លាំងជាងអ្នកនៅលីវ!

១. នាងលែងសូវមានភាពអៀនប្រៀន

118569294_174877940757162_8444189201829597972_o

ជាការពិតណាស់ បើនិយាយពីភាពអៀនប្រៀន រវាងស្ត្រីមេម៉ាយ និងអ្នកនៅលីវ ប្រាកដជាអ្នកនៅលីវមានភាពអៀនច្រើនជាងហើយ ព្រោះជាធម្មតាស្ត្រីក្រមុំ នាងប្រាកដជាពុំហ៊ាននិយាយអ្វីច្រើនទេ ជាពិសេសគឺ ពាក្យពេចន៍មួយចំនួន ព្រោះតែនាងពុំទាន់បានឆ្លងកាត់រាល់ជីវិតដែលមានគូស្រករ ដូច្នេះ ការនិយាយស្ដីអ្វីក៏នាងត្រូវគិត និងត្រិះរិះខ្លាំងជាងអ្នកមេម៉ាយដែរ។

ប៉ុន្តែយ៉ាងណាមិញ មិនមែនមានន័យថា ស្ត្រីមេម៉ាយនិយាយចម្អាសចម្អូង ឬនិយាយមិនចេះគិតនោះទេ តែចំណុចនេះ គឺចង់និយាយពីភាពងៀនខ្មាស អៀនប្រៀនក្នុងនាមជាមនុស្សស្រីតែប៉ុណ្ណោះ។

២. នាងចេះតុបតែងខ្លួនខ្លាំងជាងអ្នកនៅលីវ

150101371_250421003202855_5801551393792190428_o

ច្បាស់ណាស់ មនុស្សស្រីជាធម្មតា ពេលមានប្ដីគឺមិនសូវខ្វល់យកចិត្តទុកដាក់ ថែរក្សាសម្រស់របស់ខ្លួនឡើយ ដោយក្រោមហេតុផលថា នាងមានគ្រួសារហើយតែងខ្លួនទៅណា ឬអាចនិយាយបានថា នាងរវល់មមាញឹកនឹងកិច្ចការងារផ្ទះផង ត្រូវរកលុយផង ដូច្នេះពុំមានពេលគ្រប់គ្រាន់ក្នុងការថែរក្សាសម្រស់ និងតុបតែងខ្លួន។

ប៉ុន្តែនៅពេលដែលនាងស្រាប់តែជួបប្រទះនូវជីវិតបែកបាក់គ្រួសារ ត្រូវលែងលះ មានឈ្មោះថាជាស្ត្រីមេម៉ាយ នាងក៏ប្រែក្លាយខ្លួនឯងទៅជាទេពអប្សរដែលអាចធ្វើឱ្យប្ដីមុនបញ្ឈរភ្នែកស្ដាយផងក៏មាន។ ម្យ៉ាងវិញទៀត អាចនិយាយបានថាជាទម្លាប់មនុស្សស្រីស្ទើរតែទាំងអស់ មិនថាមេម៉ាយ ឬអ្នកនៅលីវត្រូវបែកបាក់សង្សារនោះទេ ឱ្យតែបែកគ្នាគឺច្រើនតែចាប់ផ្ដើមចេះចង់ស្អាត ចាប់ផ្ដើមប្រែប្រួល ផ្លាស់ប្ដូរខ្លួនឯងផ្ទុយស្រឡះពីកាលមុន។

៣. នាងចេះនិយាយស្ដី ជាពិសេសគឺ សម្ដីផ្អែមយកចិត្ត

151067947_249788823266073_1096232144018958790_n

បើនិយាយពីបទពិសោធន៍ក្នុងទំនាក់ទំនង ប្រហែលជាត្រូវចាញ់ចែៗអ្នកមេម៉ាយហើយ ព្រោះជាធម្មតា ស្ត្រីមេម៉ាយគាត់ពូកែវោហាស្ដី សម្ដីផ្អែម ហ៊ាននិយាយ ហ៊ានធ្វើ អ្នកខ្លះក៏ដៃដល់ថែមទៀតផង។ លើសពីនេះ គាត់ក៏ពូកែយកចិត្តគាប់គួរចំពោះមនុស្សជុំវិញខ្លួន ដូច្នេះកុំថាឡើយបុរសវ័យស្រករនាង សូម្បីតែក្មេងៗវ័យតិចជាងនាងច្រើន ក៏អាចលង់នឹងមន្តស្នេហ៍ និងការដែលនាងពូកែយកចិត្តនេះផងដែរ។

ដែលផ្ទុយស្រឡះពីស្រ្តីនៅលីវ ឬស្រីក្រមុំ អាចនិយាយបានថា នាងជាស្រីនៅលីវផងនោះ នាងក៏មិនសូវខ្វល់ អើពើ ឬក៏តាមទ្រយកចិត្តអ្នកណាដែរ ដ្បិតអីអាចនិយាយបានថា នាងអាងលើថាខ្លួននាងជាស្រីក្រមុំ ដូច្នេះមិនខ្វះអ្នកតាមចែចង ឬសុំស្រឡាញ់នាងឡើយ។

៤. នាងមានភាពរឹងមាំ និងក្លាហានខ្លាំង

117915197_170694827842140_2690516518282297435_o

ជាចរិតស្ត្រីមេម៉ាយបន្ទាប់ពីលែងលះគ្នារួចហើយនោះ ទោះបីពីមុននាងជាមនុស្សស្រីស្លូតបូត ឬទន់ជ្រាយយ៉ាងណា ក៏នាងអាចកែប្រែ ផ្លាស់ប្ដូរវាសនាខ្លួនឯងដែរ បន្ទាប់ពីនាងមានឈ្មោះថាជាស្ត្រីមេម៉ាយនេះមក។

នាងមិនត្រឹមតែកែប្រែរូបរាងមុខមាត់នាងប៉ុណ្ណោះទេ សូម្បីតែអត្តចរិត ចិត្តគំនិត ក៏នាងប្រែប្រួលដែរ នាងចាប់ផ្ដើមក្លាយជាមនុស្សស្រីម្នាក់ដែលរឹងមាំ ក្លាហាន ហ៊ានប្រឈមមុខ និងឆ្លងកាត់ការឈឺចាប់ ការបរាជ័យទាំងឡាយដែលកើតមាននៅក្នុងជីវិតនាង ចំណុចនេះហើយ ដែលអាចធ្វើឱ្យបុរសជាច្រើនមានមោទកភាព និងស្ញើចសរសើរនាងយ៉ាងខ្លាំង ហើយក៏ស្រឡាញ់ ពេញចិត្ត និងចង់បាននាងជាគូដែរ។

៥. នាងចេះធ្វើការ​ រកស៊ី សំខាន់ ចេះកិច្ចការងារផ្ទះមួយចប់

119119036_177568570488099_8284073841414874236_o

បន្ទាប់ពីបែកបាក់គ្រួសារ មនុស្សស្រីគ្មានអ្វីក្រៅតែពីការខំធ្វើការ រកស៊ី រកលុយដើម្បីចិញ្ចឹមខ្លួនឯងនោះឡើយ ម្យ៉ាងវិញទៀត ព្រោះតែឆ្លងកាត់ជីវិតគូរួចហើយ ហើយក្លាយជាស្ត្រីមេម៉ាយ អាចនិយាយបានថា អ្វីក៏នាងអាចធ្វើបានដែរ មិនថាការងារប្រុស ឬការងារស្រី គឺនាងអាចធ្វើបានដោយខ្លួនឯងទាំងអស់ ព្រោះនាងគ្មានបុរសណាដែលអាចពឹងផ្អែកបាន ក្រៅតែពីពឹងលើខ្លួនឯង។

ជាក់ស្ដែងព្រោះតែនាងមានការងារធ្វើ នាងមានមុខរបររកស៊ី អាចមានចំណូល អាចរកលុយចិញ្ចឹមខ្លួនឯងបាន សួរថា តើបុរសណាដែលមិនពេញចិត្តនឹងនាងនោះ ព្រោះមនុស្សជាច្រើនគិតថាមនុស្សប្រុសពេលខ្លះ មិនចង់បានមនុស្សស្រីរឹងមាំពេកទេ ឬចង់បានតែប្រពន្ធដែលនៅតែផ្ទះ ដាំបាយធ្វើម្ហូប តែនេះជាគំនិតមនុស្សប្រុសចិត្តចង្អៀត ទស្សនៈវិសយខ្លីតែប៉ុណ្ណោះ ព្រោះបុរសដែលចេះគិតវែងឆ្ងាយ គេប្រាកដជាចង់បាននារីដែលរឹងមាំមកធ្វើជាភរិយា ព្រោះមានតែមនុស្សស្រីខ្លាំង ពូកែ ឆ្លាត និងចេះរៀបចំទុកដាក់ទេ ដែលអាចជួយរុញច្រានស្វាមីឱ្យបានជោគជ័យក្នុងជីវិត ជាពិសេសគឺ ពេលជួបប្រទះបញ្ហានានា ប្ដីក៏មិនភ័យនឹងប្រឈមមុខម្នាក់ឯង ព្រោះគេមានប្រពន្ធខ្លាំងនៅពីក្រោយហើយ៕

អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: