តើជីវិតអ្នកនឹងបែបណា ប្រសិនបើអ្នកមិនរៀបការ?

អ្វីៗគ្រប់យ៉ាងសម្រាប់ជីវិត វានឹងចាប់ផ្ដើមគិតសារឡើងវិញ បន្ទាប់ពីអាយុ៣០ឆ្នាំឡើងទៅ នៅពេលដែលអ្នកមិនរៀបការ តើនឹងមានរឿងអ្វីកើតឡើងខ្លះ?

ខាងក្រោមនេះ គឺជាការគិតត្រួសៗអំពីអាយុកាលពីមួយឆ្នាំទៅមួយឆ្នាំ និងពីការកើនអាយុរៀងរាល់១០ឆ្នាំម្ដង!

- នៅពេលអ្នកមានអាយុ ៣២ ឆ្នាំ នេះគឺជាវ័យដែលអ្នកកំពុងតែងប់ងល់ និងលាក់ខ្លួនឯងជាមួយនឹងភាពរវល់ និងមមាញឹកយ៉ាងខ្លាំងជាមួយនឹងការងារ ការរកលុយប្រចាំថ្ងៃ។ អ្នកមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ព្រោះអ្នកនៅម្នាក់ឯងមានសេរីភាព និងមិនចាំបាច់ខ្វល់ពិបាកនឹងមើលថែកូនៗរបស់អ្នក មិនចាំបាច់ចម្អិនអាហារ ក៏ខ្វល់ខ្វាយពីមង្គលការដែលមានតែភាពឈឺក្បាល។

វាគ្រាន់តែថាឪពុកម្តាយរបស់អ្នកនឹងកាន់តែមានការព្រួយបារម្ភ និងកាន់តែបង្ខំអ្នកឱ្យគិតគូររឿងគូស្រករ។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏នឹងភ្លេចសូម្បីតែការCallទៅលេងអ្នកមានគុណផងដែរពេលខ្លះ។ ក្នុងវ័យនេះ អ្នកសប្បាយនឹងការនៅម្នាក់ឯង រីករាយជាមួយនឹងការងារ អ្នកក៏សប្បាយនឹងការចាយលុយដែលអ្នករកបានផងដែរ អ្នកមិនបាច់ត្រូវខ្វល់ និងខ្លាចចិត្តអ្នកណា នៅពេលដែលអ្នកចង់ទៅកន្លែងដែលអ្នកចង់ទៅ និងញុំារបស់ដែលអ្នកចង់ញុំា អ្នកប្រាកដជាធ្វើវាដើម្បីខ្លួនឯង។

2ff858305b7cc2343e41accbf4028284

- នៅពេលដែលអ្នកមានអាយុ ៣៥ ឆ្នាំ ការគិតរបស់អ្នកក៏កាន់តែបើកចំហ។ អ្នកទំនេរលេងកំប្លែងជាមួយបុរស / ក្មេងស្រីវ័យក្មេង សូម្បីតែមនុស្សដែលរៀបការហើយ។ ដោយសារតែអ្នកមានស្លាកនៅលីវមនុស្សផ្សេងទៀតមិនអាចនិយាយថាអ្នកចូលចិត្តនេះ ឬបែបនោះទេ។ ភាគច្រើនវានឹងមានពេលខ្លះដែលអ្នកនឹងមានអារម្មណ៍មិនសប្បាយចិត្ត សូម្បីតែគ្រែគេងរបស់អ្នកក៏លែងកក់ក្ដៅដែរ។ ខណៈពេលដែលមនុស្សផ្សេងទៀតរវល់មើលថែទាំកូន អ្នកពិតជាល្ងង់ខ្លៅណាស់ខណៈដែលមនុស្សផ្សេងទៀតនិយាយអំពីសាលារៀន និងថ្នាក់រៀនសម្រាប់កូនៗ អ្នកមិនដឹងខ្លួនថាវិលត្រឡប់ទៅបែបណាឡើយ។ អ្នកមិនមានបទពិសោធនៅក្នុងវិស័យនេះទេ ហើយមនុស្សផ្សេងទៀតមិនគិតពីគំនិតរបស់អ្នកឡើយ។

- នៅពេលអ្នកមានអាយុ ៤០ ឆ្នាំ សុខភាពរបស់អ្នកនៅតែល្អ ប៉ុន្តែក្រពះរបស់អ្នកចាប់ផ្តើមតវ៉ាអស់រយៈពេលជាច្រើនឆ្នាំនៃការញុំាខ្លាញ់ច្រើន ជាមួយនឹងអាហារនៅខាងក្រៅតែម្នាក់ឯង។ ការងាររបស់អ្នកគឺដូចគ្នា ជីវិតគឺគួរឱ្យធុញទ្រាន់ណាស់ ជាទូទៅអ្វីគ្រប់យ៉ាងគឺធម្មតា។ អ្នកធ្វើដំណើរតែម្នាក់ឯង ប៉ុន្តែតែងតែមានអារម្មណ៍ឯកកោតិចតួច គ្មាននរណាម្នាក់ថែរក្សាអ្នកទេ គ្មាននរណាម្នាក់ចែករំលែកអ្វីគ្រប់យ៉ាងជាមួយអ្នកទេ។ អ្នកមិនចង់ទៅផ្ទះទេ ព្រោះអ្នកនៅម្នាក់ឯងវាហាក់ដូចជារងា និងស្ងប់ស្ងាត់ណាស់ហើយវាដូចគ្នានៅគ្រប់ទីកន្លែងផ្សេងដែរ។

382303d521e43972afaba73a1cea615d

- នៅពេលអ្នកមានអាយុ ៥៦ ឆ្នាំ ជីវិតរបស់អ្នកគឺដូចគ្នា។ នៅពេលនេះមានតែការចូលនិវត្តន៍ទេដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ប្លែក។ អ្នកមានប្រាក់សន្សំខ្លះ ហើយអ្នកគិតថាអ្នកអាចចាប់ផ្តើមមើលថែខ្លួនឯងពីឥឡូវនេះ។ ពីមួយថ្ងៃទៅមួយថ្ងៃ អ្វីៗគ្រប់យ៉ាងកើតឡើងដដែលៗគ្មានអារម្មណ៍អ្វីទាំងអស់។

- នៅពេលអ្នកមានអាយុ ៦៦ ឆ្នាំ អ្នកក្លាយជាជីតា និងជីដូនម្នាក់ដែលតែងតែដើរនៅឧទ្យាន។ ពេលថ្ងៃយើងអង្គុយលើកៅអីដើម្បីងូតទឹក ពេលថ្ងៃយើងទៅភោជនីយដ្ឋានសាធារណៈដើម្បីទិញបាយ។ អ្នកញ៉ាំហើយមានអារម្មណ៍មិនស្រួល ព្រោះពិបាកលេប អ្នកពិបាកចិត្តហេតុអ្វីក៏មិនល្អជាងនេះអស់រយៈពេលជាច្រើនឆ្នាំ។

- នៅពេលអ្នកមានអាយុ ៧០ ឆ្នាំ អ្នកមានអារម្មណ៍ថាខ្លួនអ្នកមិនល្អដូចមុនទេ។ នៅពេលអ្នកឈឺ ភាពឯការបស់អ្នកត្រូវបានជម្រុញឱ្យខ្លាំង អ្នកមានជំងឺរ៉ុំារ៉ៃ ជាមួយនឹងការញុំាថ្នាំជាប់ជាប្រចាំ។ ប្រាក់សន្សំរបស់អ្នកក៏អស់យ៉ាងឆាប់រហ័ស អ្នកធ្លាប់គិតថាអ្នកប្រហែលជាសប្បាយចិត្តបន្ទាប់ពីអ្នកចូលនិវត្តន៍ ប៉ុន្តែប្រាក់សោធនតិចតួចមិនអនុញ្ញាតឱ្យអ្នកធ្វើដំណើរទេ សុខភាពរបស់អ្នកមិនមានភាពធូរស្បើយដូចមុនទេ។

97261b44c3647754bd0021e2d95a3709

- នៅពេលអ្នកមានអាយុ ៨០ ឆ្នាំ អ្នកចុះឈ្មោះអោយបុគ្គលិកសង្គមមកលេងអ្នករាល់ថ្ងៃ។ អ្នកមិនអាចសូម្បីតែទៅឧទ្យានចម្ងាយតែ ៥០០ ម៉ែត្រពីផ្ទះរបស់អ្នក។ នៅផ្ទះវាគួរឱ្យធុញ ទូរទស្សន៍ក៏គ្មានអ្វីដែលត្រូវមើលដែរ ហើយរសជាតិក៏ថយចុះដែរ។ គ្មាននរណាម្នាក់មកជួបអ្នកទេ ហើយអ្នកមិនចង់ជួបអ្នកណាម្នាក់ដូចគ្នា។ អ្នកមិនហ៊ានចែកចាយវាជាមួយអ្នកណាទេ ពីព្រោះអ្នកខ្លាចថាជីវិតរបស់អ្នកនឹងគ្មានប្រយោជន៍ ហើយបង្កបញ្ហាដល់អ្នកដទៃ។ សូម្បីតែលុយកាក់ ឬមុខរបររបស់អ្នក ក៏មិនដឹងថានឹងត្រូវប្រគល់ទៅឱ្យអ្នកណាដែរ ព្រោះតែអ្នកគ្មានកូនចៅនៅចាំទទួល ឬស្នងមរតករបស់អ្នក។

វាដូចជាការរង់ចាំអ្វីដែលពិតជានឹងមកតែមិនដឹងថាពេលណា។ អ្នកកំពុងចាប់ផ្តើមមានអារម្មណ៍ភ័យខ្លាច។ អ្នកតែងតែមានសុបិនអាក្រក់នៅពេលយប់ ហើយអនុស្សាវរីយ៍ជាច្រើនក៏ត្រលប់មកវិញភ្លាមៗ អ្នកនឹងនឹកដល់ជីវិតកាលនៅក្មេងៗដែលអ្នកនៅមានកម្លាំង បានសប្បាយជាមួយនឹងសេរីភាពនៃជីវិត ដោយមិនគិតថានឹងមកដល់ថ្ងៃនេះឡើយ៕

069622e2ccc51b2861ac49f434115ca3

ប្រភព ៖ Guu / ប្រែសម្រួល ៖ Knongsrok